<ទោះជាហេតុផលបែបណាក៏ដោយយើងក៏ត្រូវជឿគេបើយើងនៅតែស្រឡាញ់គេ បើថ្ងៃណាមួយគេលែងមានហេតុផលបកស្រាយប្រាប់យើងហើយដល់ថ្ងៃនោះយើងដើរចេញខ្លួនឯងទៅ>ថេហ្យុង
<យើងមិនពូកែទ្រាំដូចឯងទេ>ជីមីន
<សារជាតិជាមនុស្សប្រុសមានមួយមិនស្កប់មានដប់មិនស្កល់ បើយើងដាក់ចិត្តស្រឡាញ់គេហើយយើងត្រូវទ្រាំឲ្យដល់ទីបញ្ចប់ ទោះវាឈឺកម្រិតណាក៏ដោយ ប្រសិនវាកើតលើយើងម្តងទៀតយើងនឹងទ្រាំដល់វិនាទីដង្ហើមចុងក្រោយរបស់យើង ព្រោះយើងស្រឡាញ់គេលើសអ្វីៗទាំងអស់ >ថេហ្យុងប្រាប់ហេតុផលទៅជីមីនជាច្រើន តែងនៅចុងប្រយោគខាងក្រោយគេមិនបាននិយាយឲ្យជីមីនលឺទេ គេបានត្រឹមនិយាយក្នុងចិត្តតែម្នាក់ឯង
<បើគេមិនមកលួងយើងទេ យើងក៏មិនខ្ចីខ្វល់ដែរទៅងាប់ណាទៅៗ>ជីមីន
<ឆឹសអាឡប់ ចង់ឲ្យគេមកលួងតែប្លុកលេខប្លុកឆាតគេចោលខ្ទិច>ថេហ្យុងសើចតិចៗពេលលឺសម្តីនឹងឃើញទឹកមុខគេខ្មើត
<អញអត់ខ្វល់>ជីមីន(ខ្មើតសាឡប់🙄)
@Skip.......
ក្រឡេកមកមើលខាងបុរសៗវិញម្នាក់ៗដូចទ្រង់ក្រពុលមុខជាមួយមិត្តម្នាក់នេះដល់ហើយ ឈ្លោះគ្នាតែប្តីប្រពន្ធឯងសោះហៅគេមករវល់ជាមួយដែរ ហីមិត្តគេនេះក៏ចឹងទៀតឃើញមិត្តពិបាកចិត្តបន្តិចបន្តួចនឹងសុកចិត្តមិនទៅធ្វើការទេដើម្បីមកកំដ៌មិត្ត តែអាអ្នកសេដដូចមិនសូវអីទេណាស់តែអានាក់កំដ៎ណឹងស្រវឹងជាងគេទៀត។
<នៅសុកៗមកចោទឯងថាមានស្រី ទាំងដែលឯងនេះមិនដឹងអីផង>យ៉ុនហ្គីអង្គុយរអ៑ូលើកទី100ដងនៅក្នុងCondo EunWooដោយមានមិត្ត3នាក់នៅកំដ៌
<ចេញពីផ្ទះ3ថ្ងៃហើយមិនគិតទៅផ្ទះលួងប្រពន្ធខ្លះទេហ៎េស មករអ៑ូដាក់តែពួកយើងនឹងគិតថាប្រពន្ធឯងបាត់ខឹងឬ>ហូសុកដោយថ្លង់នឹងសម្តីដដែលៗពេកក៏ចេះតានិយាយទៅ
<សុកចិត្តដេកCondoអាអ៑ុនវូប្រសើជាងដេកពេទ្យ>យ៉ុនហ្គី
<និយាយចឹងGongwo hyungណាត់ឯងកាលពី3ថ្ងៃមុនហេតុអីឯងមិនទៅជួបគាត់ ខំឡើងពីខេត្តដើម្បីនិយាយការងារជាមួយឯង តែឯងបែជាមួយមិនទៅ>ណាមជុន
<មិចក៏មិនឃើញគាត់Call ឬChatមកយើង>យ៉ុនហ្គី
<ឡូវគាត់ឈប់ព្រានហើយ profile សុតតែដាក់រូបគូដណ្តឹងអីណា>Eunwoo
<ឈប់ៗមិញនេះឯងថាគាត់ណាត់យើង...ចុះគាត់មានប្រាប់ឯងអត់ថាគាត់Chat ឬCallមកយើង>យ៉ុនហ្គី
<គាត់Chatទៅឯងតាំងពី3ថ្ងៃមុនហ៎>ណាមជុន
<សរុបមកគាត់Chatទៅណាត់យើងកាលពី3ថ្ងៃមុន ស្របពេលជាមួយគាត់តាំងរូបគូដណ្តឹង អញ្ចឹងបានន័យថាជីមីនយល់ច្រឡំ>យ៉ុនហ្គីបើកភ្នែកធំៗភ្ញាក់ផ្អើល ដោយសារតែមូលហេតុនេះឬបានជាជីមីនខឹងដាច់ក្បាលដាច់កន្ទុយហ៎
<ច្បាស់ណាស់ប្រដាកជាពេលឆាតទៅឯងហើយលោតសារនៅលើអេក្រង់ទូរសព្ទដោយភ្ជាប់ជាមួយរូប profile មនុស្សស្រីទៀត >ហូសុកអង្គុយវិភាគចុះឡើងៗទើបដឹងការពិត អញ្ចឹងតើបានជីមីនខឹងដល់ថ្នាក់នេះ
<បើអញ្ចឹងយើងគួយើងយ៉ាងមិច?>យ៉ុនហ្គីសួទាំងអេះកញ្ចឹងក៎ព្រោះតែមិនដឹងធ្វើបែបណាដើម្បីឲ្យជីមីនបាត់ខឹង
<អាភ្លើ....ល្ងង់មែនបើចង់ឲ្យគេបាត់ខឹងមិនទៅលួងគេ>ហូសុកទះក្បាលយ៉ុនហ្គីមួយដៃកុំឲ្យល្ងង់ពេក ចេះស្រឡាញ់តែអត់ចេះលួង
<លួងតាមណា បើមុខគេមិនចង់មើលផងនឹង>យ៉ុនហ្គី
<អោនមកយើងប្រាប់......យល់ពីអ្វីដែលយើងនិយាយដែរទេ>ណាមជុនបានខ្សឹពីផែនការណ៍ទៅកាន់ពួកគេ
<ល្អដែរហ៎េស>យ៉ុនហ្គី....!
នាពេលល្ងាចបន្តិចជុងគុកបានរៀបចំទុកដាក់ឯកសារដើម្បីចេញពីក្រុមហ៑ុនទៅមើលថេហ្យ្ងនៅមន្ទីពេទ្យព្រោះថាល្ងាចនេះគេក៏បានចេញពីមន្ទីពេទ្យដូចគ្នាទើបគេរាងប្រញាប់បន្តិចដើម្បីជូនគេមកCondoវិញ
<អ៎ុះ...លោកអគនាយកសុំទោសផងខ្ញុំដើរមិនប្រយ័ត្ន> បុគ្គលិកម្នាក់ដើរមិនប្រយ័ត្នក៏បុកជាមួជុងគុក តែនាងអោនសុំទោសនាយឡើងលឿនដោយសម្លេងស្រាលតាមរបៀបមនុស្សសុភាពដូចជានាង
<ជាបុគ្គលិកហាត់ការថ្មីមែនទេ? ថ្ងៃក្រោយដើរប្រយ័ត្នផង>ជុងហ្គុក
<ច៎ាស>នាងឆ្លើយទាំងអោនមុខមិនហ៑ានងើបមើលនាយចំទេ ជុងហ្គុកមិនមាត់នាយក៏ដើរចេញទៅ។
<សង្ហារបែបនេះតើបានបងស្រីស៑ូមុខក្រាស់ដើម្បីបានលោក តែចុងក្រោយលោកក៏ជ្រើសសង្សារលោកដដែល>លីយ៉ានិយាយតិចៗ
<សង្សារគេក៏អាចក្លាយជាសង្សារយើងបានដែរ> ត្រង់ប្រយោគនេះនាងគិតនៅក្នុងចិត្តម្នាក់ឯង
នាងសុភាព នាងស្អាត នាងស្លូត តែនាងពិសពុល
YOU ARE READING
🖤ល្បែងស្នេហ៍💔 {វគ្គ២)
Action{ត៎ពីរឿងទឹកអប់មានពិស វគ្គ១} គិតឬថាមនុស្សប្រុសដូចជាjungkookចេះកែប្រែខ្លួនដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់ អត់ទេ! រាល់ពាក្យដែលគេសន្យាគ្រាន់តែពាក្យសម្តីបោកប្រាស់ប៉ុនណ្ណុះ។តែក៏មិនបន្ទោសរាងក្រាស់ទាំងស្រុងដែរព្រោះគ្រប់យ៉ាងវាសុតតែជាល្បិចរបស់មនុស្សស្រីម្នាក់នោ...
Ep:4 យើងមិនពូកែទ្រាំដូចឯង🖤
Start from the beginning
