" ប្រាកដជាមកហើយ! កិច្ចការសំខាន់បែបនេះអត់យើងមិចបាន? " ជេមីនគេបន្តឺឡើងតិចៗអាចស្តាប់បានតែពីអ្នកជេមីនដាក់ខ្លួនអង្គុយពួនក្បែរថេយ៉ុងហើយក៏សម្លឹងមើលទៅគោលដៅរបស់ពួកគេដែលកំពុងតែនៅចំពោះមុខហើយក៏មិនឆ្ងាយពីគ្នាប៉ុន្មាននោះដែរ។
"ហឹុម!!" ថេយ៍ក្រហឹមហើយក៏ផ្តោតទៅលើជនសង្ស័យទាំងអស់នោះ។ បន្តិចក្រោយមកក៏ឃើញពួកវាបានដោះដូរទំនិញគ្នាហើយការប្រយុទ្ធគ្នាក៏ចាប់ផ្តើម....ដោយពួកជនដែលជួញដូរគ្រឿងញៀនទាំងអស់នោះត្រូវបានខាងប៉ូលិសចាប់ទៅស្នងការប៉ូលិសដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
. លុះម៉ោង៩រាងតូចក៏មកដល់ផ្ទះវិញហើយគេក៏ទទួលបានសារពីរ៉ូរិនផងដែរ នាងបានប្រាប់ថាជុងហ្គុកនាយបានត្រឡប់មកវិញហើយ។ ពេលដែលមកដល់ផ្ទះរៀបនឹងបើកទ្វារចូលបន្ទប់ ថេយ៍ក៏បន្ទូរអារម្មណ៍បន្តិចរួចក៏ទើបទ្វារចូលទៅ។
" អូនទើបមកពីណា??" លើកនេះជុងហ្គុកនាយមិនបាននិយាយខ្លាំងឬក៏ស្រែកដាក់រាងតូចនោះឡើយនាយគ្រាន់តែសួរចង់ដឹងធម្មតាប៉ុណ្ណោះ។ គេមកពីតាមខេត្តហត់នឿយគួរណាស់តែនៅផ្ទះតែនេះនាយចេញបាត់ថេយ៉ុងក៏ចេញដូចគ្នា ហើយទៅណាក៏មិនដឹងថែមទាំងលាក់លៀមនាយទៀត?
" អូនទើបមកពីខាងក្រៅ អូនសូមទៅងូតទឹកសិនហើយជុង...ស្អុះស្អាប់ណាស់"និយាយហើយថេយ៍ក៏ដើរចូលទៅទៅក្នុងបន្ទប់ទឹកបាត់ ជុងហ្គុកនាយមិនមាត់តែក៏តាមសង្កេតមើលទៅកាន់រាងតូចព្រោះមួយរយ:នេះដូចជាឃើញថេយ៉ុងមានកាយវិការប្លែកៗថែមទាំងចេញចូលផ្ទះយប់ៗទៀតផង។
" ឈាម?? ទៅធ្វើស្អីមក!!" ជុងហ្គុកក្រឡេកភ្នែកទៅឃើញអាវរបស់ថេយ៍ដែលគេបានដោះចោលនៅក្នុងកន្ត្រាក់សម្លៀកបំពាក់ដោយមានប្រឡាក់ឈាមដែលធ្វើឲ្យនាយកាន់តែសង្ស័យចំពោះនាយតូច។ មិនអស់ចិត្តជុងហ្គុកនាយក៏ទៅចាប់លើកអាវនោះមើលក៏ឃើញថាវាជាឈាមពិតមែន...បែបនេះកាន់តែធ្វើឲ្យនាយមិនស្រណុកក្នុងចិត្តហើយ។
.ក្រាក!! ជូនជាពេលនោះថេយ៍ក៏ដើរចេញពីក្នុងបន្ទប់ទឹកល្មមជុងហ្គុកនាយប្រញាប់ស្ទុះឡើងទៅលើគ្រែវិញហើយក៏ធ្វើជាបិតភ្នែកគេង។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
ភាគទី17: ស៊ើបប្រវត្តិគីមថេយ៉ុងឲ្យយើង
Start from the beginning
