#skip...
នេះពីរថ្ងៃហើយ ពីរថ្ងៃដែលជុងហ្គុកធ្វើព្រងើយ ព្រងើយដាក់ថេហ្យុងព្រោះគេមិនព្រមមកលួងនាយសោះដល់ថ្នាក់ញ៊ាំបាយថ្ងៃជាមួយគ្នាមិនព្រមនិយាយគ្នាមិនដឹងថាគួរនិយាយបែបមិចទេ។
«លោក...»
«...»
«ជុងហ្គុក...»
«...»ស្ងាត់...ម្តងនេះថេហ្យុងដាច់ចិត្តនិយាយរកនាយមុនព្រោះគេទ្រាំមិនបានទេដែលមកអង្គុយញ៊ាំបាយជាមួយគ្នាតែគ្មានការសួរនាំឬព្រួយបារម្ភពីសំណាក់ជុងហ្គុកដឹងទេថាធ្វើបែបនេះ ហើយទោះបាយម្ហូបមកពីឋានលើក៏ញ៊ាំមិនឆ្ងាញ់ដែរ។
«ជុង...កុំស្ងាត់បែបនេះបានទេខ្ញុំញ៊ាំបាយមិនចូលទេ»
«...»
«ហេតុអីនៅតែស្ងាត់??មិនដឹងជាខឹងស្អីណាស់ណាទៅ បានដល់ថ្នាក់នឹងខ្ញុំខំតាំងចិត្តមិនសួរនាំទេចាំអោយលោកស្ងប់អារម្មណ៍តែនេះកាន់តែលើសដើម»
«ព្រោះតែថេហ៍ស្ងាត់នឹងហើយទើបធ្វើអោយវាលើសដើមនោះ អូនមើលមិនដឹងថាបងខឹងអូន??ឬមួយមើលដឹងហើយតែមិនខ្វល់???ត្រូវហើយបងមិនបានមួយចំណិតមិត្តរួមការងារអូនផង ព្រោះគេអាយុបងទើបហៅគេបងបងពេញៗមាត់ តែបងជាប្តីបែបជាហៅបងថាលោក លោកមិនឈប់គិតថាសមណាស់ហី ចឹងធ្វើទៀតទៅ»ស្លាប់ហើយឃើញថាស្ងាត់ៗចឹងតែមិនដឹងថាគុំយ៉ាងណាខ្លះទេ នេះមិនដឹងថាសម្ងំរៀបពាក្យអស់ទាំងនេះប៉ុន្មានថ្ងៃប៉ុន្មានម៉ោងទៅហើយទេ
ទើបរះយកមិនទាក់បែបនេះ
«នែកុំប្រាប់ថាលោកច្រណែនគាត់ណា»
«ឃើញទេ...មិនអោយបងច្រណែនយ៉ាងមិចថេហ៍..បងជាប្តីអូនណា!ហេតុអីគ្រាន់តែហៅបងថាបងអូនពិបាកម្ល៉េះ»
«ក៏ប្រាប់ហើយតាសថាមិនទាន់ដល់ពេល»
«ចុះពេលណាទើបដល់??ឬមួយចាំចាស់ចូលមឈូសទើបព្រមហៅ»
«មាត់អាក្រក់សម្តីមិនគួរអោយចង់ស្តាប់...ខ្វះអីនិយាយណាស់ហេ៎??»
«កុំមកធ្វើមុខកាចៗដាក់បង ហើយកុំមកធ្វើរឹកអែងខឹងបងវិញនោះ បងនេះណាជាអ្នកខឹងអូនមិនមែនអូនទេ»ជុងហ្គុកទម្លាក់ស្លាបព្រាចុះហើយបម្រុងនឹងទើបចេញតែ
«បងចង់ទៅណា??»បងហេ៎...ទីបំផុតព្រមនិយាយពាក្យនេះហើយ??
«រឿងបង...»
«ជុង...បងនៅចង់បានអីទៀតឥឡូវខ្ញុំព្រមហៅបងថាបងហើយតាស»
«មិនចេញពីចិត្តផង»
«ចេញពីបេះដូងយកទេ??»ថេហ្យុងនិយាយរួចហើយក៏ងើបពីសាឡុងក្រោយមកក៏ជំទើចជើងមកថើបជុងហ្គុកមួយខ្សឺត
«ពេញចិត្តបងឬនៅ??បើពេញចិត្តក៏ល្មមឈប់ង៉ក់ងបានហើយលោកអគ្គនាយក??»ថេហ្យុងឆ្ងប់មុខនឹងទ្រូងរបស់ជុងហ្គុកក្រោយពេលដែលគេថើបនាយរួច តែគេបែបជាមុខក្រហមអៀនជាមួយនឹងនាយទៅវិញ ទាំងដែលអ្នកដែលទទួលស្នាមថើបមុននេះក៏មិនដល់ថ្នាក់នឹងដែរ
«ចុះបើនៅ??»
«ខ្សឺត ខ្សឺត ខ្សឺត...ឈប់ខឹងទៅអូនសុំទោស»អួយ ហេ៎អីគេហ៊ានថ្នាក់នេះឃើញមិនខ្វល់ៗចឹងមែន តែធ្វើម្តងអោយជុងហ្គុកស្ទើរទន់ជង្គង់ទៅហើយព្រះអើយព្រះ។
«ពិចារណាសិនបានទេ»ជុងហ្គុកញញឹមខិលបន្តិចហើយក៏ចាប់ទាញថេហ្យុងមកឪបផ្អឹបនឹងទ្រូងរបស់នាយ មុននិងយកចុងច្រមុះរបស់នាយទៅញីថ្នមៗជាមួយនិងច្រមុះរបស់ថេហ្យុង
«ហៃយ៉ា...នៅពិចារណាអីទៀតទៅ»
«ហាហាបងល៎លេងទេ...តោះញ៊ាំបាយបន្តទៅ»ក្រោយពីសម្រួលគ្នារួចហើយពួកគេក៏វិលត្រឡប់មកសភាពដើមវិញនាំគ្នាញ៉ាំបាយតាមធម្មតាវិញមើលចរឹតនាយចុះមិញចង់ឈ្លោះគ្នាហើយដើរចេញមិនព្រមញ៊ាំបាយឬពិតជាញ៉ាប់មែន។ប៉ុន្តែគិតទៅទំនេរណាស់ណ៎គឺថាសុខៗតែម្តង សុខៗឈ្លោះ សុខៗត្រូវមានអីម្យ៉ាងដែលតាស ស្នេហាគឺបែបនេះហើយ បើមិនឈ្លោះក៏ត្រូវបើមិនត្រូវក៏ឈ្លោះនឹងអែង តែបើបានត្រូវគ្នាវិញផ្អែមល្ហែមហួសហេតុធ្វើអោយអ្នកដែលបានឃើញហើយជាតិស្ករឡើងហួសកម្រិតស្ទើរតែកាត់ជើងចោលម្តងៗដែលហ្នឹងណា។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
ភាគទី26:ពេញចិត្តបងហើយមែនទេ??
Start from the beginning
