Ep17 : រក្សាគម្លាត់

Start from the beginning
                                        

« ទៅឲ្យបាត់ទៅ!ខ្ញុំមិនចង់ឃើញមុខលោកទៀតទេ!ហើយកុំមករញ៉េរញ៉ៃកូនខ្ញុំទៀត »

« ... » ងើបមុខសម្លឹងមើលរាងតូចជាលើកចុងក្រោយ ក៏ជាទីបញ្ចប់ ជាមួយនឹងស្នាមញញឹមដ៏សែនឈឺចាប់បង្ហាញទៅកាន់គេរួចក៏បែរខ្នងឈានជើងដើរចេញមុខរបស់ថេយ៍ ដោយមិនងាក់ក្រោយសូម្បីបន្តិច

តំណក់ទឹកភ្នែកកក៏ស្រក់ធ្លាក់ដល់លើឥដ្ឋពេលដែលជុងហ្គុកដើរចេញទៅបាត់។ ឲ្យទៅក៏ទៅមែន.. គេដេញតែក៏មិនបានដេញឲ្យចេញពីគេទាំងបែបនឹងឯណា ឬគេមិនយល់ថេយ៍ទេ?ត្រឹមពាក្យសម្តីលួងលោម ផ្តល់ភាពកក់ក្តៅគេ តែបន្តិចហេតុអីក៏មិនធ្វើ??

_________

« ម៉ាក់..! » ជុនអានស្រែកហៅម៉ាក់គេដោយភាពនឹករលឹកពេលឃើញម៉ាក់គេត្រឡប់មកវិញ យប់មិញថាទៅជាមួយម៉ាក់គេដែរតែជ្រុលគេងលក់ក៏មិនបានទៅវិញ

« ម៉ាក់យំមែននឹង..? »

« អត់ទេ » រហ័សជួយទឹកភ្នែកខ្លួនចេញហើយក៏ចាប់បីជុនអានឡើង

« ម៉ាក់..ណាប៉ាៗអូនហ៎? ម៉ាក់ថាថ្ងៃនឹងនាំគាត់មកលេងអូន »

« គេរវល់ជាមួយគ្រួសារគេ ម៉ាក់បបួលហើយគេមិនមកទេ » ដកដង្ហើមធំទម្លាក់ទឹកមុខចុះប្រែជាស្រពោនវិញ ខំទន្ទេញចាំផ្លូវតែក៏មិនបានជួបទៅវិញ

« ចាំម៉ាក់នាំទៅលេងកុំធ្វើមុខអញ្ចឹងអី »

« អូនចង់ជួបប៉ា..កាលនៅមួយប៉ាអូនចង់បានអីក៏គាត់ឲ្យដែរ » ការពិតតាមចិត្តគេចឹងសោះបានរកតែជុងហ្គុកសោះ បើនៅជាមួយថេយ៍វិញគេមិនសូវទិញរបស់របរនឹងគ្រឿងញ៉ាំអីឲ្យគេទេព្រោះគេមិនសូវមានលុយណាមួយក៏មិមចង់ឲ្យកូនឈឺដោយសារតែនំអស់នឹងដែល

« ឈប់ហៅគេប៉ាទៅ គេមិនជាប់សាច់ឈាមអីជាមួយយើងទេ »

« ចុះហេតុអីគាត់ស្គាល់ម៉ាក់?ហើយមិចបានគាត់ដឹងថាម៉ាក់ចូលចិត្តអីមិនចូលចិត្តអី? » តមាត់ម៉ាក់វិញលែតៗមិនខ្លាចមាត់បន្តិច

« ម៉ាក់ប្រាប់កូនត្រូវស្តាប់ មិនមែនតមាត់អញ្ចឹងទេគេហៅក្មេងមិនល្អទេ កូនឃើញទេកូនស្គាល់គេមិនបានប៉ុន្មានថ្ងៃផងឥឡូវហ៊ានតមាត់ម៉ាក់ហើយ ចុះបើឲ្យនៅជាមួយយូរទៀតនោះ? »

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now