Part 26: អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!!

Start from the beginning
                                        

<< អឺ.. អ្នកម៉ាក់បាទ! Beomgyuនៅ
ដែលទេបាទ? >> Soobinនិង
Yeonjunស្និតស្នាលគ្នាខ្លាំងណាស់ ទើបSoobinហៅអ្នកស្រីLeeថាម៉ាក់
បែបនេះ។

<< Beomgyu? មែនហើយម៉ាក់មិន
បានឃើញBeomgyuតាំងពីព្រឹក
ម្ល៉េះ!! >> គាត់ទើបតែចាប់អារម្មណ៍ថា
មិនឃើញរាងតូចតាំងពីព្រឹកម្ល៉េះ។
កំពុងតែនាំគ្នាឆ្លេឆ្លាសុខៗ Yeonjun
ក៏បីBeomgyuចុះមកជាមួយ
សម្លៀកបំពាក់Beomgyuដដែលកាលពីយប់មិញ។

<< គេនៅជាមួយខ្ញុំ!! >> នាយដើរចុះ
ដោយមានរាងតូចនៅក្នុងដៃ។
ចំណែកគ្រប់គ្នាពេលដែលឃើញទិដ្ឋភាពបែបនេះនាំគ្នាបែកភ្នែកធំៗ ភ្ញាក់ផ្អើលហ្នឹងទង្វើររបស់នាយ។

<< ហេតុអីក៏បីគ្នាមកបែបនេះកូន? >>
លោកស្រីLeeចោទសួរនាយ ទាំង
ចម្ងល់

<< ន៎ែ! ឆាប់ដាក់ខ្ញុំចុះទៅ គេមើលមក
ច្រើនណាស់ >> រាងតូចនិយាយតិចៗទះទ្រូងនាយ ជាមួយភាពអៀនខ្មាស់
នូវកែវភ្នែកគ្រប់គ្នាដែលសម្លឹងមកកាន់ខ្លួន។

<< នៅឲ្យស្ងាម! ប្រយ័ត្នបងទម្លាក់អូន
ឲ្យធ្លាក់បាក់ចង្កេះទៅ >> នាយនិយាយរួច ក៏បន្តដើររហូតដល់តុបាយ
ហើយដាក់រាងតូចឲ្យអង្គុយចុះថ្នមៗ។

<< គ្មានអីទេម៉ាក់ គ្រាន់តែក្មេងខ្លះឈឺ
ជើង >> Yeonjunតបគាត់ទាំងកុហក ហើយដៀងភ្នែកសម្លឹងមើលមុខរបស់រាងតូច។

<< ចុះហេតុអីចេញពីបន្ទប់មកជាមួយ
គ្នា?!! ក្រែងបន្ទប់Beomgyuនៅខាង
ក្រោមមិនអញ្ចឹង?!! >> លោកស្រីLee

<< អឺ..ខ្ញុំជាអ្នកឲ្យគេទៅសម្អាតបន្ទប់
ខ្ញុំតាំងពីព្រឹកម្ល៉េះ >> នាយខំប្រឹងរកលេស ក៏ប៉ុន្ដែក្រសែភ្នែកក្រឡិប
ក្រឡាប់របស់នាយមិនអាចកុហកលោកស្រីLeeបានឡើយ។

<< អា!! អញ្ចឹងនាំគ្នាមកញាំុបាយមក
អេ!! Beomgyuអង្គុយនៅទីហ្នឹង
ហើយ នៅញាំុបាយជាមួយគ្នា >>
លោកស្រីLeeឃើញរាងតូចបម្រុង
ក្រោកចេញគាត់ក៏បានហាម ព្រោះគាត់
ជាមនុស្សដែលយល់សភាពការ។

<< ក៏ប៉ុន្តែ.... >> Beomgyu
ស្ទាក់ស្ទើព្រោះគិតថាខ្លួនមានឋានៈទាប
ទើបមិនហ៊ានរួមតុជាមួយអ្នករាល់គ្នា។

<< អីយ៉ា.. មិនអីទេឆាប់ញាំុទៅចាំមីង
ដួសឲ្យ >> លោកស្រីLeeដួលម្ហូបដាក់ឲ្យរាងតូចជាមួយទឹកមុខញញឹម

ភ្លើង អតីត [ ចប់ ]Where stories live. Discover now