"ចឹងបញ្ចាក់ថាបងមិនបានបារម្ភអូនចេញពីចិត្តទេឬ?" ថេយ៍តបទៅកាន់នាយវិញរបៀបធ្វើជាអន់ចិត្តអន់ថ្លើមដែលនាយបារម្ភពីរខ្លួនព្រោះតែប៉ាម៉ាក់ផ្តែផ្តាំមិនបានចេញពីចិត្តពិតរបស់នាយនោះឡើយ។
<ហីយ៉ា! មិនមែនបែបនឹងទេប៊ឺ...នេះកុំតែភ្លៀងខ្លាំងពេកទេកុំអីបងនឹងទៅរកអូនដល់Apartmentឥលូវនេះជាមិនខាន..>
.ទឹង!! ជណ្តើរយន្តដែលរាងតូចរងចក៏បានលោត ថេយ៍និយាយជាមួយនឹងរាងក្រាស់បណ្តើររៀបនឹងដើរចូលក្នុងជណ្តើរយន្តទៅហើយតែក៏ស្រាប់តែមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែតាមខ្លួនយ៉ាងមិនដឹង?
"អូនមិនស្វាគមន៍បងទេ...អេ..??" ថេយ៍ក៏បន្លឺឡើង ព្រោះស្រាប់តែមានអារម្មណ៍ថាចម្លែកភ្លាមៗ។
<មានអ្វីមែនទេ ថេយ៍?? >ជុងហ្គុកឮសម្លេងរាងតូចដូចជាមិនស្រួលនាយក៏សួរឡើង...
"គឺគ្មានអ្វីនោះទេ តែដូចជាមានមនុស្សដើរតាមអូន....អា៎...ជួយផង..." ទូត!! ថេយ៍តបទៅកាន់នាយសង្ហារហើយចុចលេខនៅក្នុងជណ្តើរយន្តនោះយ៉ាងញាប់តែវាមិនលោតឲ្យសោះ។ ហើយពេលនោះក៏ស្រាប់តែមានបុរសពីរនាក់ស្ទុះចូលមកចាប់ខ្ចប់មាត់របស់រាងតូច ថេយ៍ក៏ស្រែកឡើង ហើយប្រពន្ធ័ទូរស័ព្ទទំនាក់ទំនងក៏ស្រាប់តែដាច់ភ្លាមៗ
"ថេយ៍...អូនកើតអ្វី?? Helloថេយ៍?? សម្លេងអ្វីនឹង??ថេយ៍....ឮបងហៅទេថេយ៍??"ខ្សែទូរស័ព្ទត្រូវបានផ្តាច់ទៅហើយជុងហ្គុកទោះបីជានាយខំស្រែកយ៉ាងណាក៏វាមិនឮនោះដែរ។
" ចង្រៃយ៎...ដឹប!! " ជុងហ្គុក ដោយមិនអាចធ្វើអ្វីបាននាយក៏ដាល់ជញ្ជាំងមួយដៃមួយអស់ទំហឹងរបស់នាយ។ មុននឹងទាញស្មារតីរបស់នាយមកវិញនឹងខលទៅរកជំនួយ។
" Hello អាយ៉ុងពេលនេះឯងនៅឯណា??"
<យើងនៅផ្ទះកំពុងតែគេងអោបប្រពន្ធកូនយើង?? ឯងមានរឿងអ្វីបែបនេះទើបខលមកទាំងយប់បែបនេះ??> យ៉ុងហ្គីសងើបចេញពីគ្រែគេងរួចក៏ដើរទៅនិយាយនៅមាត់បង្អួចព្រោះខ្លាចរំខានដល់ប្រពន្ធកូនរបស់នាយ។
" យប់អីទៅនេះទើបតែម៉ោង៩នោះទេ"
" អើម៉ោង៩ហើយនៅថាមិនយប់ទៀត?? មានអ្វីក៏ឆាប់ចូលសាច់ការមក...."
59:មកតែម្នាក់ឯងបានហើយបើមិនចង់បានសាកសពវាត្រឡប់ទៅវិញ
Start from the beginning
