"បាទ ចាហ្វាយ '' ថាហេីយកម្លោះថេម៉ូក៏ចេញទៅខាងក្រៅបាត់ទុកអោយសុងហ៊ុននិយាយនឹងលោកស្រីផាកនៅតែពីរនាក់។
"ម៉ាក់..រឿងម៉ាក់និយាយតាមទូរស័ព្ទនោះ''
"មែនហេីយ វាយូរល្មមហេីយសុងហ៊ុន ល្មមដល់ពេលដែរគេមកទាមទាសន្យារបស់ប៉ាឯងហេីយ'' គាត់ចាប់ដៃកូនប្រុសជាប់
"ម៉ាក់សុំទោសដែរ នាំកូនមកពាក់ព័ន្ធរឿងនេះកាល
នោះ ប៉ាឯងនឹងលោកគីមជាមិត្តល្អនឹងគ្នាណាស់ ល្អរហូតបន្សល់ទុកសន្យាមួយ .....!!
"អោយកូនរៀបការនឹង សោមាមែនទេ''
"អឹម '' លោកស្រីផាកងក់ក្បាល សុងហ៊ុនអាចស្មានដឹងព្រោះមិត្តលោកប៉ានាយឈ្មោះ គីមមានតែលោកពូគីមប៉ារបស់សោមាម្នាក់ប៉ុណ្ណោះ..!!
" យូរហេីយ មិចក៏គាត់ទេីបតែនឹកឃេីញទាមទារសន្យា''
"តាមពិតទៅ លោកគីមគេមករកម៉ាក់ដល់ទីនេះប៉ុន្មានដងហេីយ តាំងពីពេលដែរកូននឹងនីគីមកលេងម៉ាក់..!!
"ហេតុនេះទេីបម៉ាក់ចេញក្រៅសឹងតែរាល់ថ្ងៃ? សុងហ៊ុន
"ត្រូវហេីយ''
"ចម្លែកណាស់ ''
"ទោះយ៉ាងណាក៏ពួកយេីងមិនអាចប្រកែក សំណេីររបស់គេបានដែរសុងហ៊ុន ព្រោះខាងយេីងជាអ្នកចាប់ផ្តេីមមុន ចាត់ទុកថាធ្វេីដេីម្បីលោកប៉ាចុះណាកូន'' លោកស្រីផាកចាប់ដៃសុងហ៊ុនជាប់ គាត់មិនចង់បង្ខិបង្ខំកូនដែរ តែចំពោះរឿងនេះគាត់មិនអាចប្រកែកទេ
"ពេលណា''
"មានន័យថាកូនព្រមមែនទេ''
"ព្រមមិនព្រម ខុសគ្នាត្រង់ណាទៅ មុននឹងក្រោយកូនគង់តែរៀបការនឹងនាងដដែល''
"ម៉ាក់មិនបង្ខំកូនទេ ណាប្រុសហ៊ុន''
"អញ្ជឹងម៉ាក់ចង់អោយនីគីមក ជំនួសកូនមែនទេ កូនមិនព្រមអោយប្អូនមករង ថ្មបាក់ពីកូនដាច់ខាត''
"ម៉ាក់សុំទោស ណាកូនហ៊ុន '' លោកស្រីផាកស្រវាអោបកូនប្រុសរបស់គាត់ជាប់
"វាជាតួនាទីរបស់កូនស្រាប់ហេីយ ម៉ាក់កុំបន្ទោសខ្លួនឯងអី '' សុងហ៊ុនអង្អែលខ្នងម្តាយ
"អឹមម....ហឹក...ម៉ាក់អរគុណកូនប្រុស ''គាត់យំអោបសុងហ៊ុនណែន
"ម៉ាក់បេីកូនព្រមរៀបការនឹងនាង កូនសុំរឿងមួយបានទេ'' សុងហ៊ុនលែងម្តាយពីការអោបនាយមានរឿងស្នេីរ
YOU ARE READING
អ្នកបម្រើ
Short Story"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
សន្យាចាស់ទុំ
Start from the beginning
