58:កម្ចាត់សត្រូវរបស់ពួកយើង

Start from the beginning
                                        

"ចម្លែកយ៉ាងមិចបង មិនឃើញមានអ្វីផងនឹង??"ជុងហ្គុក លើកដៃឡើងហិតក្លិនរបស់ខ្លួនក៏មិនថាវាចម្លែកត្រង់ណាផងនឹង?? ច្រមុះរបស់រាងតូចមានបញ្ហាទេដឹង??

" ក្លិនដូចជាមនុស្សស្រី ...ដូចទើប .."ថេយ៍សង្ស័យថារាងក្រាស់ដូចជាទើបមកពីធ្វើអីៗជាមួយស្រីណាទេដឹងទើបមកក្លិននេះមកតាមជាប់ខ្លួនរបស់គេ។

"ហៃយ៉ា!ថេយ៍...មានឯណា តោះប្រញាប់ចូលទៅកុំឲ្យប៉ាម៉ាក់ចាំយូរ"ជុងហ្គុកចាប់អោចង្កេះរបស់រាងតូចរួចក៏បន្លឺឡើង ។ សម្រាប់រឿងស្រីញីអូនបងអីនោះនាយបានកាត់ផ្តាច់វាចោលមកយូរហើយ ហើយឥលូវនេះចំណងរបស់នាយជាមួយនឹងមនុស្សស្រីក៏វាលែងមានដូចកាលពីរមុននោះដែលនេះប្រហែលជាគេស្រឡាញ់រាងតូចខ្លាំងពេកទើបបាត់បង់ចំណងជាមួយនឹងមនុស្សស្រីទាំងអស់នោះក៏មិនដឹង??

"បាទ!!"អ្នកទាំងពីរក៏បានបណ្តើរគ្នាចូលទៅខាងក្នុង។ ហើយបន្ទាប់មកគ្រួសារទាំងពិរក៏បានញាំអាហារថ្ងៃត្រង់ជាមួយគ្នាយ៉ាងមានក្តីសុខ។

.ជុងហ្គុកក៏បានឲ្យកូនចៅរបស់នាយជូនម៉ាក់របស់នាយនឹងប៉ាម៉ាក់របស់រាងតូចត្រឡប់ទៅផ្ទះមុនវិញ ហើយនាយនឹងថេយ៉ុងគឺដើរលែងផ្សារទិញនេះទិញនោះបន្តិច ដំបូងឡើងថេយ៍ចង់ឲ្យប៉ាម៉ាក់របស់គេនឹងម៉ាក់របស់ជុងហ្គុកដើរទិញជាមួយគ្នាដែលតែពួកគាត់បដិសេធន៍ថាពួកគាត់ចាស់ហើយគ្មានកម្លាំងដើរនោះទេ ឪ្យជុងហ្គុកនាំថេយ៉ុងដើរទៅចោះ...។

.សួនកំសាន្ត

" យ៉ាងមិចដែលហត់ដែលទេ??" បណ្តើរគ្នាសុខៗជុងហ្គុកក៏សួរឡើង ព្រោះថាបន្ទាប់ពីចេញពីផ្សារទំនើបទិញឥវ៉ាន់ហើយអ្នកទាំងពីរក៏បានបណ្តើរគ្នាចេញមកលែងនៅសួនកំសាន្តផងដែរ។ដោយសារតែថ្ងៃនេះពេលថ្ងៃនឹងរសៀលថេយ៍មិនមានជាប់អ្នកជំងឺទើបបានជាគេអាចមានពេលច្រើនសម្រាប់ចេញមកដើរលែងជាមួយនឹងនាយសង្ហារបែបនេះ។

" មិនអីនោះទេ យូរៗបានមកដើរលែងលំហែអារម្មណ៍បែបនេះម្តងវាពិតជាល្អណាស់..." អ្នកទាំងពីរដើរកាន់ដៃគ្នា។

" ហឹស! ថេយ៍ដឹងទេតាំងពីដែលបងបានស្គាល់ថេយ៍មកគឺបងលែងមាអារម្មណ៍អ្វីជាមួយនឹងស្រីណាទាំងអស់នេះប្រហែលជាមួយពីស្នេហាដែលបងមានចំពោះអូនទេដឹង??"

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now