«អូន!! ទៅអង្គុយនៅនឹងធ្វើអី មកអង្គុយជិតបងមក» ផន ឃើញថាភូវីនមិនអង្គុយជិតខ្លួនបែបនេះក៍បានហៅអោយភូវីនមកអង្គុយជិតខ្លួនវីញ គិតហ្អេស៎ថាភូវីននឹងមកអង្គុយជាមួយវិញនោះ មិនអាចទេ!!

     «មិន!!» ភូវីន មួយមាត់យ៉ងខ្លីពីមាត់ភូវីន បូករួមជាមួយនឹងកាសម្លក់ទៀតផង

     «អូនហ៎ មកវិញមកណា» ផន ធ្វើជារំអួយ៎ដាក់ភូវីន ចង់អោយគេមកអង្គុយជិតខ្លួនវិញ

     «ថាមិនទៅគឺមិនទៅហើយ និយាយមិនចេះស្ដាប់គ្នាទេយ៉ាងមិច!!» ភូវីន និយាយសម្លុតទៅកាន់ផន ធ្វើអោយផនឯណោះឡើងខ្លាច

     «បាទ...» ផនតបទៅវីញទាំងអោនមុខចុះ មើលទំនងទៅដូចជាអន់ចិត្តនឹងភូវីន

     គូផនភូវីនឈ្លោះគ្នាអស់ចិត្តហើយក៍ចូលទៅដល់គូជុងដាំងវិញម្ដង។ ដាំងគេក៍មិនបានទៅអង្គុយជិតជុងដែរគេបានយកកៅអីរបស់គេទៅដាក់នៅខាងក្បាលតុដែលវាក៍នៅជិតភូវីននឹងជុងផងដែរវានៅម្ខាងម្នាក់ពីគ្នា

     «នេះញាំទៅ» ជុងបានដួសសាច់យកទីដាក់ក្នុងចានរបស់ដាំង នឹងញញឹមភ្នែកលឹបទៅកាន់ដាំង

     «មិនញាំទេ ញាំខ្លួនឯងទៅ!!» ដាំង បានចាប់ម្ហូបដែលជុងគរបានចាប់ដាក់អោយនោះទៅដាក់ក្នុងចានរបស់ជុងវិញ ទាំងមីនភ្លេចស្រ្គឺតធ្មេញដាក់ជុងទេ

     ចំណែកឯវីននីជាមួយនឹងសាតាំងវិញអង្គុយតែមើលបួនអ្នកនឹងឈ្លោះគ្នាទេ តែពួកគេក៍បានចាប់ភ្លឹកថាជុងលួងដាក់ដូចជាផនលួងភូវីនដែរ តែជុងជាមួយនឹងដាំងមិនមែនជាសង្សាឫក៍ជាអីនឹងគ្នាទេហេតុអីក៍ត្រូវមកលួងគ្នាបែននេះទៅវីញ?

     «វីននីឯងមើលទៅពួកគេទាំងពីនោះដូចជាប្លែកៗអត់?» សាតាំងបានកេះ វីននីនឹងអោនទៅនិយាយជិតត្រជៀកវីននីព្រោះខ្លាចថាពីរអ្នកនោះបានលឺ

     «ឃើញតើ!!យើងក៍មានអារម្មណ៍ថាពួកគេមួយរយះនេះប្លែកដែរ មើលចុះ!»វីននី តបទៅវិញព្រមទាំងចង្អុយទៅកាន់ជុងជាមួយនឹងដាំងដែលជុងគេកំពុងតែចាប់សាច់ដាក់អោយដាំងទសំងយកចិត្តទុកដាក់ ដែលវាមើលទៅដូចជាសកម្មភាណដែលសង្សាគេធ្វើដាក់គ្នាចឹង

រឿង Myគូដណ្ដឹងWhere stories live. Discover now