« ហាមាត់មកថេយ៍បញ្ចុក » ដាក់ខ្លួនអង្គុយជាប់នាយរួចក៏លើកផ្លែស្ត្របបឺររីមួយផ្លែឡើង។មើលស្ត្របបឺរីដែរនៅដៃថេយ៍រួចក៏បែរមកមើលមាត់អ្នកដែរកំពុងទំពារនោះវិញតែយល់ព្រមញ៉ាំរបស់នោះ
« ឆ្ងាញ់ទេ »
« ឆ្ងាញ់តែរៀងជូរតិច » មាត់ថេយ៍ញ៉ាំទំនង់ណាស់ដល់ញ៉ាំខ្លួនឯងដូចអត់ឆ្ងាញ់ដូចគេសោះ
« ញ៉ាំដោះគោថេយ៍ទៅចឹងលែងជូរហើយ » ទាញកែវទឹកដោះគោរបស់ខ្លួនហុចទៅឲ្យនាយហើយក៏បន្តញ៉ាំវាទៀត
ដាក់កែវទឹកដោះគោចុះទើបចាប់អារម្មណ៍ថាថេយ៍ដូរខោអាវធ្លាប់តែឃើញស្លៀកឈុតសាលាតែដល់មកប្តូរស្លៀកខោអាវខ្លីៗខោត្រឹមភ្លៅអាវវែងត្រឹមចឹងទៅស្អាតដែរតើ
« ម្ហូបឆ្អិនឬហើយហ្ហេ៎? »
« ឆ្អិនហើយចាំបន្តិចទៀតថេយ៍យកមកឲ្យលោកគ្រូ ឥឡូវញ៉ាំអានេះសិនទៅ » ហុចចានផ្លែឈើឲ្យនាយ ក៏ចាប់យកទំពាំងបាយជូរមួយផ្លែមកបញ្ចុកនាយថែមទៀត
ដាក់ចាននៅលើតុ ក៏ខិតចូលមកជិតរាងក្រាសើបន្តិចមុននឹងលុកដៃចូលទៅដោះក្រវ៉ាត់.កនាយចេញ
« ធ្វើអីនឹង? »
« ដោះអាវឲ្យលោកគ្រូ មើលស្អុះស្អាប់ពេក » ឆ្លើយចប់ក៏ទាញក្រវ៉ាត់.កនាយចេញ នឹងបន្តដោះលាវអាវនាយទៀតតែដោះបានពីរគ្រាប់ជុងហ្គុកក៏ឃាត់
« មិនអីទេ »
« ok លោកគ្រូចបន្តិចណាថេយ៍លើកម្ហូបមកឲ្យ » មិនបានប្រកែកនាយទេ ក៏ក្រោកឈរដើរទៅផ្ទះបាយវិញយកម្ហូបមកឲ្យនាយវិញ
__________
~~ Night ~~
ដៃស្រឡូនទម្លាក់អង្អែលលើកម្រាលពូកថ្នមៗជាមួយនឹងស្នាមញញឹមមើលតាមទឹកមុខដូចមានល្បិចអីទៀតហើយយ៉ាង។ដាក់ខ្លួនអង្គុយលើពូក ក៏យកសៀវភៅរបស់ខ្លួនមកមើល តែមើលបានបន្តិចក៏ទម្លាក់សៀវភៅទុកវិញ មិនដឹងធ្វើអីក៏ដាក់ខ្លួនគេងនៅលើគ្រែវិញ។
« លោកគ្រូគេងនៅត្រង់ណា? » ត្រូវស្ទុះក្រោកវិញពេលលឺសម្លេងនាយក្រាស់
« លោកគ្រូនៅលើគ្រែជាមួយថេយ៍ »
« ... » រៀងស្រងាក់ចិត្តដែរពេលលឺអញ្ចឹង បើថាថេយ៍ដូចមនុស្សប្រុសទូទៅមិនថាទេតែមើលរាងចុះឲ្យដូចស្រីប៉េះដាក់សុភាពបុរសដូចជាជុងហ្គុកមិនចង់គេងជាមួយទេ😂
Ep4 : ឲ្យថេយ៍ជួយលោកគ្រូឬអត់?
Start from the beginning
