“មើលគឺមើលហើយក្មេងម្នាក់និងចូលធ្វើការថ្ងៃដំបូងស្លៀកពាក់ដូចកូនអភិជនទៅហើយនោះសាកគិតលរមើល”ម្នាក់ទៀតបន្ថែមហើយគ្រប់គ្នាកាន់តែចង់ដឹងចង់លឺបន្ថែមទៀត
“ឃើញអភិជនស្មានតែថ្លៃថ្នូរតាមពិតជាក្មេងកំណាន់របស់អគ្គនាយកសោះ!!!ហើយនៅហ៊ានមានចរឹកក្អេងក្អាងដាក់ពួកយើងជាបុគ្គលិកទូទៅទៀត”រឿងរ៉ាវកាន់តែគួរឲ្យចាប់អារម្មណ៍ធ្វើឲ្យបុគ្គលិកគ្រប់គ្នាប្រឹងផ្ទៀងស្ដាប់ចំហមាត់ដោយមិនដឹងខ្លួនទៅហើយ
“មិនចម្លែកដែលដែលវាហ៊ានអាងចាងខ្លាំងបែបនេះនោះដល់ថ្នាក់អ្នកនាងអេណាទៅហើយវានៅហ៊ានស្រែកឡូឡាដាក់មិនដឹងទេនាក៎ថានៅក្អេងក្អាងបានដល់ពេលណាទៀត”លូស៉ីលូកមាត់កំពុងតែស្អប់ផងនាងនិងជាន់ឲ្យកប់តែម្ដងឲ្យស្គាល់ធំតូចខ្ពស់ទាបថាវាយ៉ាងណា
“លូស៉ីចង់បានន័យថាមិច!!!ឯងមានវិធីប្រដៅក្មេងក្អេងក្អាងនិងហេស”ពួកគេនាំគ្នាសម្លឹងមើលលូស៉ីដោយចង់ដឹងថានាងនិងមានល្បិចកលបែបណាព្រោះតាមដែលដឹងមកនាងជាបុគ្គលិកដែលគោរពអេណាជាងនរណាទាំងអស់
“បានន័យយ៉ាងមិចហេស~គឺបានន័យថាខ្ញុំនិងរកល្បិចធ្វើឲ្យក្មេងនេះរាងចោលកុំអាងចាងបន្តទៀតនោះឯងសម្បត្តិត្រឹមមនុស្សដូចជាវានោះមានសិទ្ធអ្វីមកប្រជែងជាមួយអ្នកនាងអេណារបស់ខ្ញុំនោះចាំតែមើលទៅ”នាងនិយាយដោយម៉ឺងម៉ាត់និងជឿជាក់ព្រោះថាក្នុងផ្នែកទាំងមូលនេះនរណាដែលមិនថានាងពូកែរៀបចំផែនការនោះចាំតែមើលទៅ
“ខ្ញុំកំពុងរង់ចាំមើលនាងដូចគ្នា~ហឹមថាសប្បាយលេងបានប៉ុន្មានទៅ”រាងតូចអង្គុយក្នុងការិយាល័យរបស់ជុងហ្គុកផ្ទាល់សម្លឹងមើលទៅអេក្រង់កុំព្យូទ័រទាំងចិត្តពុះកញ្រ្ជោលគេចង់ដឹងដូចគ្នាថាពួកនាងនិងមានល្បិចបែបណាមកតតាំងជាមួយគេ
“ជីមីន!!!!ម៉ោងធ្វើការ”សម្លេងមាំរបស់ជុងហ្គុកមើលទៅនាយដូចជាកំពុងខឹងមួម៉ៅជាមួយគេមិនទាន់បាត់ទេដឹងចិញ្ចើមទាំងពីរឡើងជ្រួញទៅហើយ
“បាត!!!!ដឹងហើយ”នាយតូចឆ្លើយតបទាំងគំរោះគំរើយថែមទាំងហ៊ានក្រលេកក្រឡប់ភ្នែកដាក់រាងក្រាស់ទៀតផងហាក់ដូចជាកំពុងធុញទ្រាន់
“ចន ជីមីន!!!!ធ្វើដោយស្ងៀមស្ងាត់មិនបានទេ”ជុងហ្គុកព្យាយាមទប់អារម្មណ៍តែយ៉ាងណានាយនៅតែមិនអាចហាមប្រាប់មើលក្មេងនេះចុះផ្គើនគេសម្បើមណាស់
“ហឹស!!!!សុំទោស”ដោយខ្ជិលបន្ដឈ្លោះប្រកែកថែមនាយតូចសុខចិត្តចុះចាញ់ទាំងដែរនេះមិនមែនជាចរឹកដើមរបស់គេទេ
ជុងហ្គុកកាន់តែពិបាកស្មាន«ចម្លែក!!!សុំទោសងាយចឹងហេស!!!ក្មេងនេះចង់បង្ករឿងអ្វីទៀតហើយ!!ហ៊ើយសង្ឃឹមថាមិនធំដុំទៅចុះ»
+TATA-MIC'S HOTEL
បរិយាកាសយ៉ាងគួរឲ្យរំភើបសណ្ឋាគាមួយយ៉ាងប្រណិតសិត្ថក្រោមការគ្រប់គ្រងរបស់ថេយ៉ុងពិតថាជាមនុស្សដែលចូលចិត្តភាពសប្បាយតែនាយតូចនេះណាជាមនុស្សពូកែម្នាក់ដែលលេងសើចគឺលេងសើចតែការងារគឺម៉ដ្ឋចត់ក្នុងនោះភោជនីយដ្ឋាននិងទីកន្លែងផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍
“មីនមីន!!!!សឺតនឹកណាស់”ថេយ៉ុងរត់យ៉ាងលឿនទៅអោបមិត្តសម្លាញ់របស់ខ្លួននឹកអើយសែននឹកធ្លាប់តែចំណាយពេលជាមួយគ្នាច្រើនតែចាប់តាំងពីជីមីនចូលធ្វើការមកយូរណាស់ទម្រាំបានជួប
“នឹកដូចគ្នាសំណព្វចិត្តអើយ~ចឹងចាប់ផ្ដើមគម្រោងរបស់យើងន៎”រាងតូចអោបថេយ៍វិញយ៉ាងណែនដូចគ្នានរណាដែលមិននឹកនាមិត្តសម្លាញ់វិញនោះ
“អូខេ!!!តោះចាប់ផ្ដើមន៎”ថេយ៍ញញឹមពព្រាយទាំងពីរនាក់នាំគ្នាកាន់ដៃយ៉ាងរីករាយ
ក្រលេកមកមើលខាងក្រោយបន្ដិចលូស៉ីនិងគ្នីគ្នារបស់នាងកំពុងតែតាមដានជីមីននោះឯងពួកនាងនាំញញឹមព្រោះមានរឿងគួរឲ្យចាប់អារម្មណ៍ដើម្បីរករឿងក្មេងក្អេងក្អាងនេះហើយ
“ហាសហាស~មិននឹកស្មានសោះហើយឯងនៅឡើយមានកន្ទុយឲ្យយើងជាន់”លូស៉ីញញឹមយ៉ាងមានអំនួតចាំមើលថានាងលេងបែបណា
“ឯងប្រាកដទេថាអាចទៅរួចពួកយើងគ្មានភស្ដុតាងផ្សេងទៀតណាមើលលើកនេះបានសម្រេចអ្នកនាងអេណាអាចនិងពេញចិត្តពួកយើងហើយថាមិនត្រូវដំណែងរបស់ពួកយើងអាចលេចត្រដែងណា”កាន់តែនិយាយពួកនាងកាន់តែញញឹមរីកមាត់ពួកនាងសុទ្ធតែតាមយកចិត្តប្រធានផ្នែកព្រោះនាងជឿជាក់យ៉ាងច្បាស់ថាអ្វីដែលពួកនាងបានឃើញជាការពិតទាំងអស់ម្យ៉ាងអេណាធ្លាប់ជាសង្សារបស់ជុងហ្គុកហើយគ្រប់គ្នាសុទ្ធតែដឹងថាអគ្គនាយករបស់ពួកនាងនេះណាស្រលាញ់អេណាខ្លាំងកម្រិតណា
“ប្រាកដជាបែបនោះហើយ!!!ក្មេងនេះច្បាស់ជាចប់ក្រោមស្នាដៃរបស់យើង!!!ចាំមើលចុះយើងនិងឲ្យឯងស្គាល់អ្វីដែលហៅថាមេរៀន”លូស៉ីសើចយ៉ាងកំណាចនាងមានសង្ឃឹមហើយឲ្យតែកម្ចេតជីមីនចេញពីក្រុមហ៊ុនបាន
សូមរង់ចាំទស្សនាភាគបន្ដទៀតណា💐🎀
ភាគទី១៨:ប្រដៅក្មេង!!
Start from the beginning
