«អូនជាយូហ្គីមែនទេ...» ឈូហ្គីលឺឈ្មោះនេះហើយនាងមានអារម្មណ៍ថាដូចជាចុងកាំបិតចាក់បេះដូងនាងចឹង ហេតុអីគ្រប់គ្នានិយាយតែពីយូហ្គី ស្របពេលនោះខេយ៍មកទាន់ពេលឃើញស៊ុងហ៊ូនឪបកាយតូចមិនដឹងហេតុអីគេក៏មានអារម្មណ៍ថាខឹង ដូចជាប្រច័ណ្ឌតិចអីតិច គេមិនចូលចិត្តអ្នកណាមករញ៉េរញ៉ៃជាមួយឈូហ្គី ជាពិសេសមនុស្សប្រុស
«អ្នកទាំងពីរធ្វើស្អី?» ខេយ៍ស្រែកពីចម្ងាយ ឈូហ្គីឈឺចឹងគេក៏ប្រញាប់រុញស៊ុងហ៊ូនចេញដែលធ្វើឲ្យស៊ុងហ៊ូនអន់ចិត្តបន្ដិច តែក៏ប្រញ៉ាប់ប្រែរទឹកមុខធម្មតាវិញពេលងាកទៅឃើញខេយ៍ដែលកំពុងតែដើរសំដៅមករកពួកគេ
«អ៊ុនហ្គុកស្ដាប់ខ្ញុំ... អ្ហាយ៎!»
ផ្លាច់!
មួយកំផ្លៀងទះទៅប៉ះផ្ទៃមុខសង្ហាររបស់ស៊ុងហ៊ូន ឈូហ្គីបើកភ្នែកឡើងក៏ឃើញថាស៊ុងហ៊ូនមករងជំនួសនាងមិនចឹងអ្នកដែលឈឺជានាងនឹងឯង
«ឯងមានសិទ្ធិអីមករងជំនួសស្រីថោកទាបនេះ» ខេយ៍គ្រឺជើងធ្មេញនិយាយទាំងកំហឹងដោយមិនបានគិតពីអារម្មណ៍ឈូហ្គីដែលជាអ្នកត្រូវប្រមាថ
«ថោកទាប? ឯងមានសិទ្ធិអីថាឲ្យនាងបែបនឹង?»
«សិទ្ធិយើងជាប្ដីនាង» ស៊ុងហ៊ូនបើកភ្នែកធំៗ ដោយភ្ញាក់ផ្អើល នាយងាកទៅមើលនាងតូចដែលឈរអន់ចិត្តមុខឱនចុះក្រោមដោយភាពអៀនខ្មាស់
«យូហ្គី...»
«នាងមិនមែនយូហ្គីទេ» ខេយ៍និយាយបន្ដធ្វើឲ្យស៊ុងហ៊ូនងាកមកមើលខេយ៍ម្ដងទៀត
«នាងជាយូហ្គី ហើយម្នាក់ដែលរៀបការជាមួយជេយ៍ជា...»
«ម្នាក់ដែលរៀបការជាមួយខេយ៍ជាយូហ្គីពិតប្រាកដ តែម្នាក់នេះទើបក្លែងក្លាយ»
«ក្លែងក្លាយឬអត់យើងមិនដឹង ដឹងត្រឹមថានាងទើបជាមនុស្សស្រីដែលឯងស្រលាញ់កន្លងមក» ស៊ុងហ៊ូនព្យាយាមបកស្រាយពន្យល់ខេយ៍តែ ខេយ៍ហាក់ស្ដាប់មិនចូលសោះ ឯឈូហ្គីដោយទ្រាំស្ដាប់ទៀតមិនបាននាងក៏រត់ចេញទៅបាត់តែខេយ៍មិនបានខ្វល់រឿងតាមនាងឡើយ
«យើងមិនខ្វល់មិនថានាងជាយូហ្គីឬអត់យើងនឹងឲ្យនាងសងនូវអ្វីដែលនាងមើលងាយយើង ឯងកុំមកលូកដៃបើមិនចង់ឲ្យយើងបញ្ចប់មិត្តភាពពួកយើង»
«ឯងធ្វើចឹងមិនស្មើរភាពទេ»
«បែបនេះបន្ទោសដែលនាងកើតមកមានមុខមាត់ដូចជាយូហ្គីស្របពេលយើងចង់សងសឹកល្មម»
«ឯងប្រែប្រួលហើយ ខេយ៍ដែលយើងស្គាល់មិនមែនគ្មានហេតុផលចឹងទេ»
«ត្រូវយើងប្រែប្រួល ក៏ព្រោះតែនាង»
«ឯងខុសហើយ...» ខេយ៍និយាយកាត់
«យើងមិនខុស នៅមានទៀតយើងមិនមែនខេយ៍ទេ ឈ្មោះពិតយើងគឺអ៊ុនហ្គុក យ៉ាម៉ាគូសា ជាមេទ័ពប្រចាំប្រទេស ជប៉ុន លើកក្រោយជួយគ្នាកុំហៅឈ្មោះយើងស្មើរ» និយាយចប់ខេយ៍ក៏ចាកចេញទៅបាត់ ស៊ុងហ៊ូនសម្លឹងមើលការចាកចេញរបស់ខេយ៍ដោយក្ដីសោកស្ដាយដែលគេមិនអាចធ្វើឲ្យខេយ៍ប្ដូរចិត្តឡើយ...
ក្រាក!
«អ្ហាយ៎! លេងឈឺណាស់» ឈូហ្គីស្រែកដោយការឈឺចាប់ពេកខេយ៍ចាប់កដៃនាងច្របាច់យ៉ាងខ្លាំង
«ឈឺហេ! វាឈឺមិនដល់នូវសំដីដែលនាងនិយាយមើលងាយយើងឡើយ» ខេយ៍សម្លឹងទៅនាងតូចដោយទឹកមុខខឹងសំបារតែក៏បង្កប់នូវអារម្មណ៍ប្រច័ណ្ឌដែលនាងឱបគ្នាជាមួយស៊ុងហ៊ូន
«ប្រាប់ហើយខ្ញុំមិនមែនយូហ្គី លោកក៏ដឹង» នាងតូចព្យាយាមប្រលះដៃរាងក្រាស់ចេញតែខេយ៍ស្រាប់តែរុញនាងទៅពូករួចឡើងសន្រ្ទប់ពីលើនាង
«យើងដឹងតែយើងអត់មិនបានដែលយកនាងមកធ្វើបាបជំនួសជាពិសេសពេលឃើញនាងឱបគ្នាជាមួយអាស៊ុងហ៊ូន»
«លោកប្រច័ណ្ឌ?»
«ប្រច័ណ្ឌឬ? ឆឺស! គ្មានថ្ងៃ... តែថាយើងខឹងដែលនាងទៅឱបប្រុសកណ្ដាលវាលនៅក្នុងផ្ទះយើង នាងជាប្រពន្ធយើង កម្មសិទ្ធិរបស់យើង អ្នកណាក៏មិនអាចប៉ះពាល់រាងកាយនាងក្រៅពីយើងទេចាំទុក» និយាយចប់គេក៏ឱនទៅថើបញីញ៉ក់ករបស់នាងហើយអូសមកដើមទ្រូងដ៏ទាក់ទាញ
«ឈប់! ឈប់ភ្លាម ក្រែងលោកថាមិនប៉ះពាល់ខ្ញុំរហូតដល់ចប់ 6 ខែឬ?»
«យើងប្ដូរចិត្តហើយ ប្រពន្ធស្អាតចឹងយើងមិនឲ្យអ្នកណាមកប៉ះក្រៅពីយើងទេ» ខេយ៍បន្ដបង្កាត់ភ្លើងស្នេហ៍ដ៏ក្ដៅកកុក ដោយមិនថ្នមកាយតូចអីបន្ដិចគឺគេធ្វើតាមតែអារម្មណ៍របស់គេដែលខឹងប្រច័ណ្ឌខុសរបៀប
ថ្ងៃបន្ទាប់សំលេងគោះទ្វារបន្លឺឡើងធ្វើឲ្យរាងក្រាស់បង្ខំចិត្តបើកភ្នែកឡើង នាយសម្លឹងមើលកាយតូចដែលគេងនៅក្នុងរង្វង់ដៃរបស់គេ ស្នាមញញឹមដ៏ស្រទន់លើបបូរមាត់មុននឹងឱនទៅថើបថ្ងាសរបស់ឈូហ្គីដែលកំពុងគេង នាយយកដៃផ្ទប់ត្រចៀកឈូហ្គីមុននឹងស្រែកតប់ទៅអ្នកគោះខាងក្រៅ
«អ្នកណា?»
«លោកមេទ័ពមានកិច្វការបន្ទាន់បាទ» លឺបែបនេះ ខេយ៍ក៏ស្រែកតបទៅវិញតែក៏ព្យាយាមធ្វើយ៉ាងណាកុំឲ្យរាងតូចភ្ញាក់
«យើងដឹងហើយបន្ដិចទៀតយើងទៅ»
«បាទ» អ្នកជាកូនចៅជំនិតក៏ចាកចេញ ខេយ៍ងាកមកមើលឈូហ្គីវិញឃើញថានាងនៅគេងនៅឡើយគេក៏ញញឹម នាយយកដៃអង្អែលថ្ពាល់នឹងឱនទៅថើបម្ដងទៀតមុននឹងងើបចេញទៅសំអាតខ្លួនរៀបចំខ្លួនចាកចេញទៅតែក៏មិនភ្លេចផ្ដាំអ្នកបម្រើនឹងកូនចៅឲ្យនៅយាមកាយតូចដែរដោយមិនចង់ឲ្យនាងចាកចេញពីបន្ទប់ទៅជួបអ្នកណា
___ទង្វើអ្វីនឹងខេយ៍ ពីយប់ធ្វើបាបគេតព្រឹកឡើង ទន់ភ្លន់ដាក់គេអីណា
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
ភាគទី ១៣
Start from the beginning
