១៨: បងនឹកអូនណាស់

Start from the beginning
                                        

«អង្គុយនៅទីនេះសិនបានទេ??» Taehyung ចង្អុលទៅបង់ដែលគេដាក់នៅខាងមុខបឹង ។
«ប្រាកដជាបានហើយតែឲ្យរយៈពេល ១០ នាទី!» Jungkook កំណត់ម៉ោងដល់ឲ្យម្ចាស់សមីខ្លួនឮហើយសែនធុញខំមកដើរលេងតែបើឲ្យអង្គុយស្មើប៉ុណ្ណឹងដដែលឲ្យគេដេកផ្ទះមិនល្អជាង?
«មិនបាច់អង្គុយស្អីទេដើរតទៅអញ្ចឹង» មាឌតូចក្រលាស់ដៃចេញពី Jungkook ហើយដើរទន្រ្ទាំជើងទៅមុខមុន ។
________

"ចៅហ្វាយពេលនេះអាល្អិតនោះដើរឆ្ងាយពី Jeon Jungkook ហើយ"
"បាញ់វាទៅ"
"បាទ ទាន"

ទឺតៗ ប្រព័ន្ធទូរស័ព្ទបានកាត់ផ្តាច់ចំណាប់ខ្មាំងដែលឈរលាក់ខ្លួននៅក្រោយដើមឈើធំពីជ្រុងម្ចាស់ក៏ចាប់ផ្តើមតម្រង់កាំភ្លើងទៅរក Taehyung ។

ផាំង...មួយគ្រាប់មិនឲ្យផ្លាត់នោះទេពិតជាចំចំណុចល្អណាស់គឺនៅត្រង់ពោះដល់ថ្នាក់ធ្វើឲ្យ Taehyung ទន់ជង្គង់ដួលនៅលើផ្លូវភ្លាមៗ ។ ស្នាមញញឹមស្ថិតនៅលើមុខរបស់ Jungkook បែរជារលុតភ្លាមៗ ។

«Taehyung....» Jungkook រត់ទៅរកមាឌតូចចង់ទ្ររាងក្រាស់ទន់ល្អូកនោះ ។
«អ្ហឹក អូនឈឺណាស់» Taehyung ខ្សឹបខ្សួលលើកដៃមកទប់ពោះដែលកំពុងតែហូរឈាម ។
«កុំកើតអីឲ្យសោះបងនាំអូនទៅពេទ្យ» Jungkook លើកមាឌតូចមកបីជើងក៏រត់ញាប់ស្លេរទៅរកតាក់សុីដើម្បីជិះទៅមន្ទីរពេទ្យទោះជើងគេទន់យ៉ាងណាក៏ដោយប៉ុន្តែជីវិតមាឌតូចសំខាន់ជាង ។

   #មន្ទីរពេទ្យ 

Taehyung ត្រូវបានគ្រូពេទ្យរុញចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ក៏ព្រោះតែឈាមរបស់គេបានហូរអស់ជាច្រើនដល់ស្លេកស្លាំងអស់ណាមួយគ្រាប់ក៏បាញ់ចំចំណុចសំខាន់ថែមទៀត ។

រាងក្រាស់អង្គុយចំនៅពីមុខបន្ទប់ទាំងដៃទាំងខោអាវពោរពេញទៅដោយឈាមប្រឡាក់គ្មានសក់ ។ នាយយកដៃមកខ្ទប់ច្រមុះខួរក្បាលទទេស្អាតគេមិនដឹងថារឿងនេះកើតឡើងដោយរបៀបណាវាហាក់បីដូចជាលឿនពេកសម្រាប់គេៗត្រៀមខ្លួនមិនទាន់ហើយនោះទេ ។

«ចៅហ្វាយ» Marcel រត់មកសឹងតែប្រាសអាយូសទៅហើយគ្រាន់តែឮដំណឹង ។
«មួយរយៈនេះយើងមានជម្លោះជាមួយអ្នកណាទេ?» Jungkook ចោទសំណួរនេះក៏ព្រោះតែគេជាអ្នករកសុី អ្នកវិនិយោគមិនខ្វះទេអ្នកចាំធ្វើបាបគេ ។
«បានគ្មាននោះទេ!»
«ឯងឆាប់ទៅស៊ើបមើលទៅថាតើអ្នកណាជាអ្នកបាញ់ Taehyung យើងត្រូវការឲ្យបានលឿនបំផុត»
«បាទ ចៅហ្វាយ! តែខ្ញុំថាចៅហ្វាយទៅប្តូរខោអាវសិនតើល្អទេ?»
«មិនអីទេយើងនៅចាំមើលគេ!» នាយប្រកែកពេលនេះគេមិនអាចទៅណាចោលមនុស្សជាទីស្រឡាញ់របស់គេបាននោះទេ ។

Tittle: One Twilight (Ended) Where stories live. Discover now