Taehyung ខាំមាត់គេក៏ដឹងដូចគ្នាថារាងក្រាស់ត្រូវការអ្វីពីគេប៉ុន្តែគេមិនចង់និយាយកុំឲ្យមនុស្សធ្លាប់ប៉ុន្តែមិនដឹងថាស្មើណានាយព្រមប្រលែងនោះទេអញ្ចឹងមានតែព្រម ។
«លែងអូនទៅអូនទៅងូតទឹក» Taehyung ខាំមាត់ហារមាត់និយាយសូមអង្វររាងក្រាស់ ។
«ល្អណាស់ទៅចុះអូនសម្លាញ់» រាងក្រាស់អររខិករខុបពេលគេហៅខ្លួនឯងបែបនេះ ។
«អាតាចាស់ខូច» ពេលបានរួចចេញពីរង្វង់ដៃរបស់រាងក្រាស់ហើយមាឌតូចបែរទៅហារស្តីឲ្យគេតែម្តង ។
«អីយ៉ាហ៊ានផង??»
ក្រាំង...ពេល Jungkook លើកដៃចង្អុលខ្លួនប្រុងរត់ដេញតាម Taehyung ស្ទុះទៅបិទទ្វារបន្ទប់ទឹកបាត់នៅឆ្លៀតលើកម្រាមដៃកណ្តាលដាក់គេទៀត ។
«អូនកុំស្មានតែគេចផុតគេកណ្តាប់បងចាំមើលពេលចេញមកវិញណា» Jungkook និយាយគំរាមទុកមុន ។
«អត់ខ្លាចផង» Taehyung
——
បន្ទាប់ពីសម្អាតខ្លួនអស់រយៈពេលជិតកន្លះម៉ោងមាឌតូចមិនបានក្លាហានដូចជាពាក្យសម្តីដែលខ្លួនឯងបាននិយាយនោះទេគេនៅឈរក្នុងបន្ទប់ទឹកសសឹងគិតថាគួរតែចេញឬក៏មិនចេញព្រោះតែខ្លាច Jungkook ចាត់ការខ្លួន ។
«ចុះបើយើងចេញទៅគេចាត់ការយើងនោះ??» Taehyung យកដៃឱបខ្លួនព្រោះឥឡូវនេះគេមានតែអាវឃ្លុំគ្របដណ្តប់ខ្លួនប៉ុណ្ណោះឯង ។
«មិនអីទេចេញទៅ» មាឌតូចរំងាប់អារម្មណ៍ខ្លួនឯងហើយក៏ដើរចេញទៅទោះភ័យក៏គេត្រូវតែប្រឈមមុខមិនអញ្ចឹងគេឈរនៅទីនេះដល់ព្រឹកស្អែកជាមិនខាន ។
មាឌតូចបើកភ្នែកទ្វារថ្នមៗបំផុតព្រោះខ្លាចធ្វើឲ្យ Jungkook ឮប៉ុន្តែពេលឈានជើងចេញមកគេរកមើលរាងក្រាស់មិនឃើញសោះ??
«នេះនែ» Jungkook ហក់មកពីណាមិនដឹងស្ទុះមកឱបមាឌតូចពីក្រោយខ្នងចំជាក្បាលខូចមែនបើខ្លាចដដែលខំប្រឹងឌឺដងធ្វើអី??
«អាយ៎»
«ចាំមើលថាបងនឹងចាត់ការអូនបែបណា? សឺតៗៗ»
«អាយ៎ បានហើយរសើចណាស់ហិហិ» Taehyung សើចកាច់កពេលដែលរាងក្រាស់ចាប់គេថើបពីឆ្វេងទៅស្តាំ ។
«ឈប់ឬនៅហាស៎??»
«ឈប់ហើយៗលែងទៅហត់ណាស់» មាឌតូចទះដៃរាងក្រាស់ថ្នមៗដើម្បីបង្អាក់ចង់ឲ្យនាយឈប់ ។
«ហឹម ក្រអូមណាស់» រាងក្រាស់យកដៃទៅឱបរឹតចង្កេះតូចមួយក្តាប់ក្លិនខ្លួនគេសាយភាយពេញច្រមុះតែម្តង ។
«កេងចំណេញលើខ្ញុំរហូត!»
«អ្នកណាគេខ្ញុំ??»
«គឺ...អូន» មាឌតូចបិទភ្នែកញាប់ៗនិយាយដូចមិនចង់ចេញគេអៀនណាស់ព្រោះភ្លាមៗពេកអ្នកណាទៅសម្របខ្លួនទាន់នោះ?
«ព្រោះអូនជាសង្សារបង? មិនឲ្យបងថើបអូនឲ្យបងទៅថើបអ្នកផ្សេងមែនទេ??»
«ទៅថើបគេឲ្យគេដាក់បែកភ្នែកទៅ»
«ហ្នឹងហើយបានបងនិយាយ! អញ្ចឹងបងមានតែថើបអូនសឺត» និយាយមិនទាន់ផុតពីមាត់ផង Jungkook ក៏ឆ្មក់ថើបមាឌតូចមួយខ្សឺតទៀត ។
«លែងទៅអូនទៅស្លៀកពាក់»
«រៀបចំខ្លួនអូនឲ្យស្អាតបាតទៅ!»
«ទៅណាមែនទេ??»
«បងមិនប្រាប់អូននោះទេធ្វើតាមតែបងប្រាប់ទៅបានហើយ»
មាឌតូចញាក់ស្មាហើយក៏ដើរទៅរៀបខំខ្លួនតាមសម្តីរបស់ Jungkook ។ មាឌតូចបានជ្រើសរើសយកអាវសាច់សារ៉ូពណ៌ខ្មៅដែលមានរូបផ្កាពីលើមើលទៅសាមញ្ញាប៉ុន្តែពិតជាសាកសក្តិជាមួយគេណាស់គួបផ្សំជាមួយនិងខោសាច់រលោងពណ៌ទឹកគោរឹបរាបទៀតរឹតតែធ្វើឲ្យ Taehyung ស្រស់ស្អាតនៅក្នុងឈុតនេះ ។
មុខមាត់ស្រស់ស្ពាតស្រាប់គ្រាន់តែថែមម្សៅបន្តិចបន្តួច លាបក្រែមដើម្បីបន្ថែមពណ៌ឲ្យទាក់ទាញ បាញ់ទឹកអប់ក្រអូបៗប៉ុណ្ណេះក៏អាចទាក់ចិត្ត Jungkook បាត់ទៅហើយ ។
«យ៉ាងម៉េចដែរ?» មាឌតូចមកបង្វិលខ្លួនឲ្យនាយមើកមួយជុំ ។
«ស្អាតណាស់» កាន់តែមើលគេកាន់តែក្នក់ក្នាញ់នឹងសម្រស់ដ៏ល្អគ្មានប្រៀបរបស់ Taehyung ។
«អញ្ចឹងទៅឥឡូវបានទេ??»
«បានហើយតោះ» Jungkook លើកដៃបញ្ជាក់ឲ្យមាឌតូចដើរគៀកដៃគេទៅជាមួយគ្នា ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
ភាគ ១១: នាំអូនទៅណា?
Start from the beginning
