លេងបាល់⚽️

Start from the beginning
                                        

(ដើរបន្តិចទៀតក៍ទៅដល់តារាងបាល់ដែលត្រូវលេងនោះ ពួកគេបានទាំងអស់គ្នាបានដោះអាវចេញដើម្បីប្ដូទៅជាអាវគីឡាវិញវាងាយស្រួលក្នុងកាលេង ពេលដែលពួកគេដោះអាវនោះមានសិស្សស្រីជាច្រើនដែលមកមើលពួកគេលេងនោះក៍ហ៊ោឡើងមកសឹងតែបែកក្រដាស់ត្រជៀកទៅហើយ ព្រោះតែពួកគេទាំងនោះមានសាច់ដុំកង់ៗនឹងរាងដែលអស្ច្យាដែលជះខ្លិនភាយចំហាយសង្ហាដល់ពួកស្រីៗទាំងនោះមានអ្នកខ្លះឈាមច្រមុះអ្នកខ្លះទៀតក៍រកតែសន្លប់បើម៉ាកៗនេះនោះ)

(ក្រោយពីរៀបចំខ្លួនរួចរាល់អស់ហើយនោះក៍ដល់ពេលដែលត្រូវចូលលេងបាល់ដែរ ពេលដែលកំពុងតែលេងនោះសំឡេងហ៊ោរំពោងក៍បានបន្លឺឡើងមកដោយពួកនាងៗដែលអង្គុយមើលពួកគេលេងជាមួយនឹងភាពអស្ចារ ភាពសង្ហា ដែលជិះឥទិពុលនៃកាលងនឹងសម្រស់ពួកគេកាន់តែខ្លាំងជាពិសេសpond ហើយនឹងphuwin តែម្ដងពីអ្នកនេះគេលេងបានល្អឥខ្ចោះ ស៊ុតម្ដងណាក៍ចូលដែរមិនដែលថាអត់នោះទេ)

លេងបានបន្តិចទៀតក៍តង់ទី1ត្រូវបានបញ្ចប់ហើយនោះពួកគេក៍នាំគ្នាដើរទៅរកកន្លែងសម្រាកដែលនៅទីនោះក៍មានពពួកឆ្លើងដែលតាមតោងទាមនោះនៅទីនេះផងដែរ គ្រាន់តែពួកគេបានឃើញថាកញ្ញkiyaនៅទីនោះដែរនោះគេសឹងតែមិនដើរទៅកន្លែងនោះទៅហើយតែធ្វើយ៉ាងមិចបើកន្លែងសម្រាកនៅទីនោះទៅហើយមានតែទ្រាំខាំមាត់សង្កត់ចិត្តដើរទៅកន្លែងនោះទាំងបង្ខំ

ពេលដែលដើរទៅដល់ហើយនាងkiyaម្នាក់នោះក៍យកទឹកដែលនៅនឹងដៃនោះហ៊ុចទៅអោយpond

«p'pond នេះទឹកខ្ញុំយកមកអោយបងជាពិសេសណា៎» និយាយដោយធ្វើកាយវិកាម្ញេកម្ញក់ទៅកាន់pond
«មិនអីទេនាងទុកផឹកខ្លួនឯងទៅខ្ញុំមានអ្នកយកអោយហើយ អគុណ» នាយកម្លោះក៍ញញឹមទៅកាន់នាងក្រមុំនោះហើយក៍ដើរទៅកន្លែងមិត្តៗគេ ដែលរៀងឆ្ងាយពីទីនេះបន្តិចព្រោះតែមិនចង់នៅជិតកញ្ញkiyaខ្លាចមានរឿងពួកគេខ្ចិលឈ្លោះ

ពេលដែលបានដើរទៅដល់ហើយpond គេក៍កញ្ចក់ទឹកដែលនៅក្នុងដៃphuwin យកមកផឹក ដែលគេនិយាយថាមានគេយកអោយនោះគឺថង់សម្ដៅទៅលើphuwin នេះឯង

«អាpond ធ្វើស្អីឯងនឹង» phuwin គេជ្រួញចញ្ចើមចូលគ្នាក្រោយពីបានឃើញpond យករបស់គេផឹកបែបនេះ ក៍ព្រោះតែទឹកគឹនៅមានច្រើនណាស់មិនទាន់អស់ទេ ហើយមិញនឹងគេបានឃើញកញ្ញាkiyaហ៊ុចទឹកអោយpond ទៀតមិញបានជាអីឡូវគេមកយកទឹករបស់ខ្លួនផឹកទៅវិញវាដូចជាមិនសមទាល់តែសោះ

«គឺផឹកទឹកមិនឃើញទេអី» និយាយចប់ក៍ផឹកទឹកបន្តទៀត

ចំណែកឯងមិត្តៗនឹងពួកស្រីៗដែលនៅទីនោះបន្ទាប់ពីបានឃើញបែបនេះក៍នាំគ្នាហ៊ោទៅព្រោះមិត្តគេនេះមិនដែលឃើញសកម្មភាពរបស់pond បែបនេះពីមុនឡើង ចំណេកឯងពួកស្រីៗឯណោះវិញពួកនាងហ៊ោក៍ព្រោះតែនាងជិះកាប៉ាល់pondphuwinនឹងឯង(ពួកស្រីFan bl ចា៎) ហើយពួកនាងក៍ដឹងដែរថាពីរអ្នកនឹងជាគូដណ្ដឹងនឹងគ្នា តែចំឡែកអីតែកញ្ញkiyaរបស់អ្នកទាំងអស់គ្នាវិញមិនដឹងនឹងគេ បើទោះបីជានាងដឹងក៍នាងនៅតែមិនខ្វល់(មុខក្រាស់ណាស់នាង)

ទិតភាពបែបនោះក៍ត្រូវបានបញ្ចប់ព្រោះតែដល់ពេលដែលចូលលេងវិញ ពួកគេលឹងរហូតទាល់តែរៀងរលៀលជ្រៀលជ្រេរបន្តិចក៍បំបែកគ្នាត្រឡប់ទៅផ្ទះវិញដោយមិនមានកាផឹកឡើងនៅថ្ងៃនេះ ព្រោះម្នាក់ដូចជាទ្រង់រាងអស់កម្លាំងណាស់ទើបសម្រាច់ចិត្តថាទៅដេកតែម្ដងទៅ

ហើយពីរគូនោះវីញ(គូwinnysatangនឹងគូjoongdunk)ក៍នាំគ្នាដើរទៅរកឡានរៀងខ្លួនទៅ winnyគេត្រូវជូនsatangទៅផ្ទះវិញដោយសារតែsatangឡានរបស់គេខូចទើបបានជាអោយwinnyជូនទៅផ្ទះដូចនេះនោះគេងក៍មិនចង់ប៉ុន្មានដែរព្រោះតែស្ថានកាបង្ខំទេកុំអីគេមិនជិះជាមួយឡើងស្អប់មុខ ចំណែកឯJoong នឹងdunkវិញត្រូវទៅផ្ទះជាមួយគ្នា ហើយយើងក្រឡេកមកមើលគូតួឯកយើងវិញម្ដង ពួកគេរៀបនឹងចូលឡានទៅហើយក៍ស្រាប់តែកញ្ញាkiyaនាងបានមកសុំជិញជាមួយដែដោយនាងយកលេះថាមិត្តនាងទៅជាមួយសង្សាទើបនាងគ្មានអីជិះព្រោះរាល់ថ្ងៃនាងមករៀនជាមួយនឹងមិត្តនាង(វាគ្មានទេជិះមករៀនខ្លួនឯងសោះនឹងហា៎សិតតែយាយថាមកជាមួយមិត្តខ្ពើម🤮)

«p'pondហា៎ អោយខ្ញុំទៅជាមួយផងបានទេខ្ញុំគ្មានអីជិះទៅផ្ទះទេ~» នាងនិយាយទាំងធ្វើមាត់ស្រួចដាក់pondដែលអើតក្បាលចេញតាមទ្វារឡានមកនោះ ចំណែកឯphuwinដែលចូលអង្គុយក្នុងឡានហើយនោះក៍ធ្វើមុខជ្រេញនឹងចរិករបស់នាងម្នាក់នេះណាស់

«អឹម.....ឡើងមកចឹង» pondគេមុននឹងឆ្លើយគេក៍ក្រឡេកទៅមើលphuwinដែលអង្គុយនៅខាងស្ដាំដៃនោះ ដោយឃើញថាphuwinកំពុងតែ សម្លក់នាយដែលបាននៃថាphuwinគេមិនអោយទៅឡើយ តែនាយនេះចង់ផ្គើនphuwinក៍អោយកញ្ញាkiyaនោះទៅជាមួយទៅ

____________

Admin សុំសួរមួយមកអ្នកទាំងអស់គ្នារឿងនឹងល្អអានអត់?🥹 ឆ្លើយតាមត្រង់មកadmin អត់ខឹងទេព្រោះតែមានអារម្មណ៍ថាឆ្គងៗមិចទេ😭🥲

រឿង Myគូដណ្ដឹងWhere stories live. Discover now