ភាគទី18:ខ្ញុំមានអារម្មណ៍ថាខុសណាស់

Start from the beginning
                                        

«នែកុំខូចបានទេ...ចាំជាចាំញ៊ាំទោះចង់ញ៊ាំអោយអស់មួយហាងក៏បងមិនថាដែលតែនេះអូនកំពុងឈឺណាកុំងរខុសរឿងបងមិនចេះលួងក្មេងខូចទេ»មើលស្តាប់សម្តីនាយចុះហាមគេមិនអោយញ៊ាំហើយនៅសម្តីខ្លាំងទៀត
«លោកចិត្តអាក្រក់»

«បងចិត្តល្អដាក់តែក្មេងស្តាប់បង្គាប់តែប៉ុណ្ណោះ»
«ចុះខ្ញុំ...??»
«ខ្ញុំយ៉ាងមិចហឺស??»ជុងហ្គុកហើបពីកៅអីហើយក៏ទាញខ្លួនថេហ្យុងអោយបែរមករកនាយវិញ
«គ្មានទេ...ក្រូក...»

«ចាំបងអោយគេទិញបបរអោយ»
«តែ...»
«ពេលអូនជាបងនឹងទិញមាន់បំពងអោយអូនញ៊ាំអោយបែកពោះតែម្តងokទេ??ខ្សឺត»ជុងហ្គុកនិយាយរួចនាយក៏ថើបថ្ងាសថេហ្យុងមួយខ្សឺត
«បែបនោះក៏បាន»
«ល្អណាស់ ក្មេងឆ្លាត»នាយសង្ហារបានថើបអ្នកជាប្រពន្ធម្តងទៀតមុននិងខលអោយកូនចៅទិញបបរអោយថេហ្យុងញ៊ាំ។ជុងហ្គុកបានបញ្ចុកថេហ្យុងមួយៗហើយផ្លំអោយទៀតនិយាយរួមគឺនាយយកចិត្តទុកដាក់ជាមួយថេហ្យុងណាស់ឃើញបែបនេះហើយថេហ្យុងក៏រឹតតែមានអារម្មណ៍ថាខុសលើសដើមជួនកាលក៏ភ្លឹកជាមួយនិងកាយវិការរបស់ជុងហ្គុកទៀតព្រោះតែនាយផ្លាស់ប្តូរខ្លាំងណាស់។បន្ទាប់ពីញ៊ាំរួចក៏សម្រាកនៅមន្ទីរពេទ្យមួុយប់សិនខ្លាចក្រែងថាគេនឹងឈឺពោះម្តងទៀត។

ចំណែកឯថេហ្វីនដូចដែលបាននិយាយចឹងនាងបានធ្វើរឿងដែលមិនគួរធ្វើសោះនៅផ្ទះរបស់ជុងហ្គុកបន្ទាប់ពីធ្វើរួចក៏ចុះមកខាងក្រោមឃើញថាគ្មានអ្នកនៅផ្ទះទើបប្រញាប់អោយប្រុសស្នេហ៍របស់នាងប្រញាប់ចាកចេញទៅភ្លាមៗអ្វីដែលសំខាន់កុំសង្ឃឹមថានាងនិងទាក់ទងជាមួយនិងប្រុសម្នាក់នោះទៀតអោយសោះព្រោះរសនិយមរបស់នាងតែងតែផ្លាស់ប្តូរជានិច្ចដូចជាពេលដែលនាងនៅបរទេសយ៉ាងចឹង។

#skip
       មួយរយៈកន្លងទៅនេះជុងហ្គុកនិងថេហ្យុងបង្កើនភាពស្និតស្នាលជាមួយគ្នាណាស់ទៅណាមកណាជាមួយគ្នាព្រោះជុងហ្គុកមិនបានខ្វល់ជាមួុយនិងថេហ្វីនសូម្បីតែបន្តិច។
«ថេហ៍...»ជុងហ្គុកកំពុងតែញ៊ាំអាហារពេលល្ងាចជាមួយនិងថេហ្យុងសុខៗនាយក៏បន្លឺសំឡេងឡើង...

«ហឺស??លោកមានការអីជាមួយខ្ញុំហេ៎??»ថេហ្យុងសួរទាំងទឹកមុខងឺងឆ្ងល់ជាខ្លាំងព្រោះមើលតាមរយៈទឹកមុខរបស់នាយដូចជាខ្វាយខ្វល់ហើយបារម្ភណាស់តើមានរឿងអ្វីកើតឡើងចំពោះនាយទៅ??

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now