ទីប្រឹក្សាបេះដូង
ដំណើរកម្សាន្តជាភាពរីករាយរបស់មនុស្សគ្រប់គ្នា ប្លែកអីតែខ្ញុំមកដើរកម្សាន្តតែបែរជាជួបរឿងដែលខំរត់គេចទៅវិញ។តើអ្នកណាចង់ជួបដំណើរកម្សន្តដូចជាខ្ញុំ?
"ជួយផងៗ ចោរឆក់កាបូបៗ"
សម្លេងស្រែកសុំជំនួយរបស់ស្រ្តីពោះធំទៅមនុស្សៗនោះតែគ្មានអ្នកណាឮឡើយព្រោះម្ដុំនេះគឺស្ងាត់។
"អ្មកនាងៗអង្គុយទីនេះហើយចាំខ្ញុំទៅយកមកឲវិញ"
កំលោះរាងតូចល្អិតដែលយើងស្គាល់ពីវគ្គមួយហើយថាកំលោះប្រុសបោក ឥឡូវបានវិញមកបង្ហាញខ្លួនសារជាថ្មីក្នុងឈុតចោរឆក់កាបូប។
ផាក ជីមីន ឬ វ៉ាង មូឈី កូនប្រុសពៅរបស់ត្រកូលវ៉ាង មហាសេដ្ឋីវ៉ុលលានរបស់ប្រទេសហ្សិត រូបរាងតូចស្រឡូនមុខមាត់គួរឲស្រឡាញ់ សម្ដីក៏ទន់ពិរោះទើបធ្វើឲមនុស្សមនុស្សប្រុសស្រីជាច្រើនប្រាថ្នាគេ។
ជំហានញាប់ៗតាមដំណើរបែបអ្នករត់បោះទៅមុខមិនខ្លាចហត់ឬដួលដោយសារតែគេឧស្សាហ៍រត់ហាត់ដែរទើបមិនសូវហត់។
"ជួយចាប់ចោរៗ"
មាត់ប្រឹងស្រែកទាំងមិនឃើញមនុស្សឃើញត្រឹមផ្លូវដែលចោររត់ទៅ
ដឹប!
មកទាន់ឃើញចោរកំពុងឱនរើសកាបូបជីមីនក៏ធាក់ពីក្រោយឲផ្កាប់មុខ ចោរកំលោះច្រមិចដួលទប់មិនជាប់ជើងខ្លីៗទេតែកម្លាំងញាក់។
"អាចោរចង្រៃ អាចោរអត់ចិត្តលួចបានសូម្បីមនុស្សស្រីមានទម្ងន់ ស្លាប់ទៅៗ"
រាងកាយចោរមិនទាន់ទាំងងើបបានផងក៏ត្រូវទាត់ឡើងសោះសាច់គ្មានសល់កន្លែង ដៃមាំលើកមករងមុខជើងអង្គុញបាំងពោះ ចង់គេចក៏គេចមិនទាន់បើអាល្អិតនេះលេងទាត់មកដកជើងបែបនេះ។
"ចៅហ្វាយ ពួកយើងចាប់បានចោរអម្បាញ់មិញហើយ អៅចៅហ្វាយម៉េចបានតឿជាងមុនអ៊ីចឹង"
ជំនិតសង្ហាថាង ឈុនចាប់ដាក់ខ្នោះចោរយកមកឲចៅហ្វាយតែមកដល់កម្ពស់ចៅហ្វាយដូចជាស្រុញជាងមុនទើបគេអត់ភ្ញាក់ផ្អើលមិនបាន។
YOU ARE READING
ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)
Actionផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=???