<< បើងងុយបងទៅដេកមុនទៅខ្ញុំមិនទាន់ងងុយ >>
<< Ok!! Beomgyu ហា៎បងទៅសម្រាកសិនហើយព្រឹកចាំនិយាយគ្នា
ឆាប់ទៅគេងដែលទៅយប់ណាស់
ហើយ >> Heeseungដើរឡើង
ជណ្ដើរដោយមិនភ្លេចផ្ដែផ្តាំ អ្នកនៅខាងក្រោមឡើយ
<< .......... >> Beomgyuមិនបានតប បែជាញញឹមដាក់ជំនួយវិញ ញញឹមទាំងមិនសូវសមព្រោះ គេឃើញភ្នែកមួយគូរដែលសម្លឹងមកកាន់ខ្លួនមុតដូចកាំបិតអញ្ចឹង រួចក៏បែរទៅជូតតិវិញដោយមិនខ្វល់ពីរាងក្រាស់ដែលឈរក្បែរនោះឡើយ(មនុស្សអរូប😒)
<< មើលទៅបារម្ភពីគ្នាណាស់ ត្រូវជាស្អីហ្នឹងគ្នា? >> Yeonjunស្រដីរឹងដូចដុំឥដ្ឋទៅកាន់រាងតូចដែរកំពុងជូតតុក្បែរនោះ
<< .......... >> មិនមានការឆ្លើយតប
ទើបធ្វើឱ្យនាយក្ដៅស្លឹកត្រចៀកជាខ្លាំងមុខក្រហមឡើងឈាមរត់បញ្រ្ចាស់ទិសហើយ
<< មិនឮយើងសួរទេហ៎េស ថ្លង់រឺយ៉ាងមិច? >> នាយស្ទុះទៅកញ្ឆក់ក.ដៃរាងតូចមួយទំហឹង ស្ទើរទប់លំនឹងមិនចង់ជាប់ទៅហើយ
<< ប្រាប់ថាមិត្តលោកជឿរទេ? >>
<< មិត្ត? ហើយបងយើងទៅស្គាល់មនុស្សធន់អន់ដូចឯងតាំងពីពេល
ណា? ប្រហែលយកក្បាច់ដើរបោកប្រុសៗអស់នោះ យកមកបោកបងយើងហើយមើលទៅ >> មាត់និយាយឌឺដងឱ្យរាងតូចមិនគ្រប់ហើយ ដៃវិញ
ច្របាច់ដៃរាងតូចស្ទើរតែបាក់ឆ្អឹងទៅហើយ
<< ហ្ហឹក លែងដៃទៅខ្ញុំឈឺ >> លឺសម្ដីមើលងាយចេញពីមាត់មនុស្សដែរខ្លួនស្រឡាញ់បែបនេះវាពិតជាឈឺណាស់
នេះបើរាងក្រាស់ដឹងពីមូលហេតុដែល
ខ្លួនសុំបែកនាយនោះតើនាយនៅស្អប់គេទៀតទេ? ហើយព្រមលើលែងទោសឱ្យខ្លួនទេ?
<< ចេះឈឺដែលហេ៎ស? ហឹុស!មនុស្សដូចឯងយកលុយមកជះលើក្បល
ប្រហែលជាលេងអី >> នាយច្រានរាងតូចមួយទំហឹងឱ្យដួលទៅលើការ៉ូស្ទើរតែបាកឆ្អឹងទៅហើយ រួចក៏លូតជង្គង់ទៅច្របាច់មាត់រាងតូចហើយនិយាយបន្ត
<< ឯងចងចាំក្នុងខួរឯងឱ្យច្បាស់ផង យើងទិញឯងមកទីនេះមិនមែនយើងនៅស្រឡាញ់ឯងរឺអាណិតដែលឃើញម្ដាយចុងឯងធ្វើបាបឯងទេ យើងគ្រាន់
តែចង់ឱ្យឯងមកភ្លក់រស់ជាតិនៃការ
ឈឺចាប់ដូចដែរឯងធ្វើដាក់យើងកាល
ពី1ឆ្នាំមុនប៉ុណ្ណោះ ហឹុស! កុំគិថារួចផុត
ពីម្ដាយចុងឯងហើយ មកនៅទីនេះ ជីវិតឯងប្រសើជាងមុនឱ្យសោះ ព្រោះវាមិនទាន់ចាប់ផ្ដើមនៅឡើយទេ។ ត្រូវចាំក្នុងខួរឯងផង ជីវិតរបស់ឯងត្រឹមជាកម្ទេចលុយរបស់យើងប៉ុណ្ណោះ >>
នាយក្រវាសដៃពីមាត់រាងតូចរួចឡើងទៅបន្ទប់បាត់ទៅ
Part 7: កន្លែងថ្មី ទុក្ខថ្មី
Start from the beginning
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)