ភាគ១៣ : គិតគូរពេកហើយទេដឹង?

Comenzar desde el principio
                                        

" ស្រាយក្រណាត់នៅដៃឯងទៅ "
" ខ្ញុំស្រាយដៃមួយចំហៀងមិនបានទេលោកម្ចាស់ " ជេគ ហុចដៃអោយលោកម្ចាស់ ទើបលោកម្ចាស់គ្រវីក្បាលតិចៗ មុនពេលស្រាយក្រណាត់នៅនិងដៃរបស់គេអោយ
" អរគុណណាស់លោកម្ចាស់ដែលយកចិត្តទុកដាក់បារម្ភខ្ញុំ យប់មិញខ្ញុំមានអារម្មណ៍ថាគេងលក់ស្រួលជាងរាល់យប់ទៅទៀត " វាជារឿងពិត យប់មិញគេគេងមិនដឹងខ្យល់អីទេ រាល់យប់គេតែងលួចយំនឹកផ្ទះ ចម្លែកអីតែយប់មិញ មិនមមើនិយាយហើយថែមទាំងដេកលក់យ៉ាងស្រួលទៀតផង
" គួរតែអរគុណអាបឿនដែលខំជួយអូសឯងចេញពីទូក មិនអញ្ចឹងជាអម្រែកយើងពុំខានទេ "
" ពិតមែនអ្ហេស៎? ខ្ញុំស្មានថាលោកម្ចាស់ជាអ្នកបីខ្ញុំចេញពីទូកដូចតួប្រុសក្នុងរឿងប្រលោមលោក " ចុងប្រយោគនេះគេនិយាយតិចៗ អោយលឺតែខ្លួនឯងទេ មិនហ៊ាននិយាយលឺនាំអោយលោកម្ចាស់សង្ស័យឡើយ
" លោកម្ចាស់ព្រះបាទ " និយាយដើមដង្ហើមដល់ បឿនដើរចូលមកអោនគំនាបយ៉ាងសមរម្យដាក់លោកម្ចាស់ ជេគឆ្លៀតឱកាសនិយាយភ្លាម
" បងបឿនមកដល់ល្មម ខ្ញុំអរគុណណាស់ដែលយប់មិញនាំខ្ញុំចេញពីទូក ខ្ញុំចំមែនដែលដេកមិនដឹងខ្យល់អីនាំទុក្ខដាក់បង "
" ? " បឿនជ្រួញចិញ្ចើមសម្លឹងមុខក្មេងប្រុសមុននឹងងាកទៅលោកម្ចាស់វិញ សង្កេតឃើញលោកម្ចាស់សម្លឹងបុត្រយ៉ាងថ្លែតាមដោយមុខក្រម៉ូវ ទើបបឿនប្រញាប់បកស្រាយភ្លាម
" យើងមិនបាននាំឯងចេញពីទូកទេ គ្រាន់តែមានចិត្តចង់ជួយ លោកម្ចាស់សម្លក់យើងបាត់ទៅហើយ ហា៎សហា៎ៗ " បឿនសើចយ៉ាងខខិលធ្វើអោយបុត្រលឺហើយសើចដែរ សើចតែពីរនាក់ទេ ពេលងាកមើលមកលោកម្ចាស់វិញ សំណើចនាំអោយស្ងាត់ជ្រៀបតែម្ដង
" លោកម្ចាស់ព្រះបាទ! អម្បាញ់មិញនេះអាចយមកផ្ដាំខ្ញុំថា លោកម្ចាស់ណារ៉ុងកំពុងចាំលោកម្ចាស់នៅឯផ្សារដើម្បីទៅចរចាជាមួយឈ្មួញនាំទំនិញមកទានម្ចាស់ "
" ទៅរៀបចំរទេះសេះមក "
" ទានម្ចាស់ " បឿនប្រញាប់វារចេញ ដោយមិនភ្លេចសើចញឹមៗដាក់ជេគ ហើយជេគក៏សើចញឹមៗដាក់វិញរហូតដល់បឿនចេញផុត
" ថ្ងៃនេះលោកម្ចាស់មានការនៅឯផ្សារ អញ្ចឹងខ្ញុំមិនបាច់រៀនសូត្រអក្សរទេមែនទេ? "
" ឯងរៀនចេះដឹងស្គាល់តួអក្សរច្រើនហើយ សម្រាកនៅផ្ទះចុះ "
" ទានម្ចាស់ " ជេគ សើចញញឹមដាក់លោកម្ចាស់បន្តិច ចង់នាំខ្លួនចេញចុះទៅខាងក្រោម គ្រាន់តែបែរខ្នងចេញភ្លាម លោកម្ចាស់ស្រដីកាត់ភ្លេត
" យើងទៅផ្សារ ឯងចង់បានអីរឺអត់? " លោកម្ចាស់និយាយដូចជាអៀនប្រៀនយ៉ាងម៉េចដល់ថ្នាក់ងាកមុខចេញមិនសម្លឹងបុត្រចំឡើយ
" ខ្ញុំចង់បានគ្រឿងម្ជុលនិងគ្រឿងប៉ាក់លោកម្ចាស់ ប្រសិនបើលោកម្ចាស់ចិត្តល្អជាងនេះ លោកម្ចាស់ជួយទិញក្រណាត់បន្ថែមអោយខ្ញុំផងបានទេ? "
" ចង់បានអីទៀត? "
" អស់ហើយទានម្ចាស់ "
" អ៊ឹម! " លោកម្ចាស់គ្រាន់តែងក់ក្បាលបន្តិចទាញពែងតែមកផឹកទើបជេគញញឹមយ៉ាងត្រេកអរ មុនពេលដកខ្លួនចេញបន្តទៅធ្វើការងារផ្ទះ

LOVE WINS ALL ( JH )Donde viven las historias. Descúbrelo ahora