[ ផ្ទះលោកម្ចាស់ចក្រាវុធ ]
គួរអោយសរសើរណាស់ ស្មាននេះហើយនៅមានអ្នកមកចាំផ្លូវលោកម្ចាស់ទៀត នោះគឺបឿនហ្នឹងឯង ។ គ្រាន់តែទូកមកចតដល់កំពង់ភ្លាម មិនចាំយូរទៀត បឿនស្រវេស្រវាទាញខ្សែចងលំនឹងទូក ដោយមិនភ្លេចជ្រួញចិញ្ចើមមើលក្មេងប្រុសគេងកើយលើភ្លៅលោកម្ចាស់ បឿនឆ្ងល់ណាស់ ឆ្ងល់ថាហេតុអីលោកម្ចាស់យកចិត្តទុកដាក់រហូតដល់ថ្នាក់នេះ? កន្លងមកឃើញយកចិត្តទុកដាក់តែមិនរំពឹងថាដល់ថ្នាក់នេះទេ ជាលើកទីមួយហើយដែលលោកយកចិត្តទុកដាក់ដាក់នរណាម្នាក់ ។
« យាយសយបានរៀបចំបាយម្ហូបរួចស្រេចហើយទានម្ចាស់ ត្រូវការអោយខ្ញុំដាស់អាបុត្រទេ? » ឃើញលោកម្ចាស់អង្គុយមើលមុខក្មេងប្រុសមិនដាក់ បឿនសង្ស័យថាលោកម្ចាស់ក្ដៅចិត្តប្រហែលខឹងដាស់មិនក្រោកបែបចង់បោះចូលទឹក នឹកឃើញអាណិតបុត្រទើបចង់ជួយ តែក៏ត្រូវស្ងាត់មាត់ជ្រាបពេលលោកម្ចាស់ងាកមកមើលមុខវិញ
« ទៅធ្វើការងារឯងទៅ »
« ទានម្ចាស់ »
បឿនអេះក្បាលរួចបោះជំហានដើរចេញ លោកម្ចាស់សម្លឹងអោយប្រាកដចិត្តថាគេដើរផុតសិន ក៏ងាកមកមើលក្មេងប្រុសលង់លក់វិញម្ដង ចិត្តមួយចង់ដាស់ ចិត្តមួយឃើញគេដេកស្រួល មិនចង់ដាស់ទេ ណាមួយដឹងថាគេប្រហែលនៅឈឺមុខរបួសផងទើបដេកលក់ដូចខ្មោចងាប់ដូច្នេះ ។
« ក្រោកឡើង ! » លោកម្ចាស់ទះថ្ពាល់របស់គេតិចៗ ដាស់គេអោយក្រោក ទើបត្របកភ្នែកគេសន្សឹមកម្រើកបន្តិចមុនពេលបើកឡើងមក ក៏យកដៃញីភ្នែកខ្លួនឯង ពត់ខ្លួនរអ៊ូង៉ូវដូចឃ្មុំ លោកម្ចាស់ស្មានថាក្រោកហើយ តែចាញ់ល្បិចក្មេងប្រុសវិញ ដោយហេតុគេបែរជាដេកបែរចំហៀងខ្លួនលើកដៃអោបលោកយ៉ាងសម្ពឹកបំផុត
លោកម្ចាស់មិនចង់អូសពេលវេលាទេ នឹកឃើញគេប្រាប់មុននេះថាគេប្រសប់ដេកស្ពឹកទើបមិនចាំយូរ លើកបីរាងកាយគេឡើងមកក្នុងដៃមុនពេលក្រោកចេញពីលើទូកបោះជំហានដើរទៅផ្ទះធំ សំណាងហើយដែលពេលនេះវាអាធ្រាតមិនអញ្ចឹង បានត្រូវបាវព្រាវយករឿងទៅចេចចាចពុំខានទេ ។
លោកម្ចាស់បីគេចូលបន្ទប់ មិនមែនបន្ទប់គេទេ គឺបន្ទប់របស់លោកម្ចាស់ហ្នឹងឯង! លោកម្ចាស់បីគេទម្លាក់លើគ្រែថ្នមៗ ស្របពេលគេដេកលក់យ៉ាងស្រួល ដេកដូចមនុស្សមិនដឹងខ្យល់អី ក្មេងម្នាក់នេះសង្ស័យតែឆេះផ្ទះក៏មិនដឹងផងក៏ថាបាន ដល់ថ្នាក់លោកម្ចាស់លើកបីហើយមិនក្រោកបែបនេះ ។
បុត្រមមើលើកដៃសើយអាវត្រឹមក្បាលពោះ ប្រទាក់កែវភ្នែកលោកម្ចាស់ឆ្វាច់អោយសម្លឹងមើលឃើញក្បាលពោះរាបស្មើសស្អាតរបស់គេ ព្រះជាម្ចាស់អើយ លោកហ៊ានស្បថថាបើស្រមោចវារលើខ្លួនគេ ច្បាស់ធ្លាក់បាក់កងាប់គរជើងមិនខានទេ ស្បែកគេមើលទៅរលោងស្អាតណាស់ឡើងលោកម្ចាស់ក្ដៅមុខភាយៗដកកែវភ្នែកចេញមិនរួចទៅហើយ ។
លោកម្ចាស់ដើរទៅបើកកេះតុមុនពេលទាញវត្ថុបុរាណព្យាបាលចេញមក ជាធម្មតារបស់បែបនេះ ព្រះមហាក្សត្រប្រទានអោយមរទ័ពជួរមុខ ដោយហេតុថាទុកសម្រាប់ព្យាបាលស្នាមរបួសអោយមានប្រសិទ្ធភាពឆាប់ជាមិនមានស្លាកស្នាម ហើយអ្នកដទៃកម្រនិងមានណាស់ ភាគច្រើនមានសម្រាប់បម្រើមន្ត្រីរាជការថ្នាក់ខ្ពស់ប៉ុណ្ណោះ ។
លោកម្ចាស់មកអង្គុយក្បែរគេមុនពេលស្រាយចំណងក្រណាត់ទប់ឈាមអោយគេពីថ្ងៃ គ្រាន់តែស្រាយបានភ្លាម ឃើញឈាមគេផ្ដិតជាប់ក្រណាត់ពេញភ្នែក លោកម្ចាស់អួលដើមកណាត់ មិនដឹងថាក្មេងដូចគេពូកែយំស្រាប់ផងឈឺខ្លាំងប៉ុណ្ណាឡើយ បើនៅជាមួយលោករាល់ថ្ងៃ លោកថ្នាក់ថ្នមដូចកែវពេជ្រ មិនដែលបណ្ដោយអោយធ្វើការងារធ្ងន់ៗ ក្រៅពីធ្វើម្ហូបអោយលោកពិសានោះ ។
មុខរបួសគេមិនខ្លាំងទេ ត្រឹមតែមួយឆ្នូតតែប៉ុណ្ណោះ ក្រឡេកមកមើលស្នាមលើដងខ្លួនលោកម្ចាស់វិញក៏មិនច្រើនណាស់ណាដែរ តែលោកម្ចាស់ត្រូវញឹកញាប់ជាងគេឆ្ងាយណាស់បែរជាគ្មានអារម្មណ៍ថាឈឺតែពេលនេះលោកបែរជាមានអារម្មណ៍ថាឈឺពើតៗ ពេលឃើញមុខរបួសរបស់គេទៅវិញ លោកម្ចាស់មិនប្រាកដចិត្តខ្លួនឯងទេថាផ្នែករាងកាយមួយណាដែលកំពុងឈឺ? បេះដូង? រឺចិត្ត?
« ក្មេងរពឹសដូចឯងចូលចិត្តនាំរឿងដាក់ខ្លួនណាស់ យើងរកវ៉ៃ ស្រែកយំដូចខ្លាចស្លាប់ ចុះត្រូវកាំបិត ម្ដេចមិនឃើញអង្គុយយំដូចខ្លាចស្លាប់ផង? » គួរអោយឈឺចិត្តពិតមែន ដែលលោកម្ចាស់កំពុងមានអារម្មណ៍ថាមិនស្មើនិងណារ៉ុងទៅហើយ ។
- please make sure that I'm safe guy , អត់ពេញចិត្តត្រង់ណា៎ បញ្ចេញមតិបាន✨
ក្មេងបស់លោកម្ចាស់:
YOU ARE READING
LOVE WINS ALL ( JH )
Short Storyស្នេហាមិនថាស្ថិតក្នុងលក្ខណៈបែបណា ប្រសិនបើគេគិតថាវាជារឿងធំធេងបំផុត នោះនឹងគ្មានឧបសគ្គឯណាមករារាំងបានឡើយ " លោកម្ចាស់មិនបាននៅក្នុងចិត្តរបស់ខ្ញុំ លោកម្ចាស់ពុំអាចដឹងទេថាខ្ញុំស្រឡាញ់នរណា លោកម្ចាស់បានត្រឹមគិតថាខ្ញុំមានចិត្តមិនស្កប់ស្កល់តែប៉ុណ្ណោះ ខ្ញុំបាទមិន...
ភាគ១២ : បេះដូងរឺចិត្ត?
Start from the beginning
