<<តែ...>>sunooក៏ប្រញាប់ប្រកែកតែក៏ត្រូវគេកាត់សម្តីភ្លាម
<<ខ្ញុំសុំអង្វរកំប្រាប់អ្នកណាអី>>បុរសម្នាក់នោះក៏និយាយម្តងទៀត ទោះពិបាកក្នុងការនិយាយក៏គេខំប្រឹងប្រាប់ទៅកាន់sunooដែរ
<<បាន...ខ្ញុំយល់ព្រម..លោកចាំខ្ញុំនៅទីនេហើយ ខ្ញុំទៅយកថ្នាំលាងរបួសអោយលោក..>>មិនចាំអោយបុរសនោះឆ្លើយទាន់sunooក៏ប្រញាប់រត់ទៅផ្ទះលំហែររបស់ខ្លួនដែរដើរតែ20ជំហានគឺដល់
មូលហេតុដែលគេមកនៅផ្ទះលំហែរលើកោះនេះដោយសារគេមានជំងឺប្រចាំកាយ ទើបប៉ារបស់គេបញ្ជូនអោយមករស់នៅទីនេះព្រោះវាស្រស់ស្រាយសម្រាប់គេ បើសួរថាគេជាអ្នកណា? គ្រួសារគេជាគ្រួសារត្រកូលkim ដែរជាអ្នកមានលេខ2នៅក្នុងប្រទេសចិន បន្ទាប់ពីត្រកូលjing
ប្រហែល20នាទីsunooក៏មកល្អាងវិញដោយដើរចេញតាមផ្លូវក្រោយផ្ទះលំហែរដើម្បីកុំអោយអ្នកបម្រើបានឃើញព្រោះក្នុងដៃគេមានថង់ដាក់ភួយខ្នើយ ថ្នាំ ទៀន ទឹក ខោអាវឡើងសំពីងសំពោង គេស្ពាយឡើងចង់វៀចខ្លួនហើយ....
មកដល់ល្អាងsunooក៏យកអំពូលភ្លើងដែរប្រើពន្លឺថ្ងៃដើម្បីបញ្ជូលថ្ម ដាក់នៅជ្រុងល្អាង ភ្លើងក៏បានបភ្លឺក៏អោយsunooបានឃើញយ៉ាងច្បាស់ពីរបួសគេ
<<លោកដោះ...អាវចេញមក>>sunooនិយាយទាំងមុខក្រហមទោះប្រុសដូចគ្នាក៏គេអៀនដែរ
<<..>>បុរសម្នាក់នោះមិនមាត់ក៏ព្រមធ្វើតាមបញ្ជារបស់sunoo
បន្ទាប់ពីគេដោះអាវហើយរាងកាយមាំមួនសមជាបុរសពិតបានបង្ហាញនៅចំពោះមុខsunooពេញភ្នែក ធ្វើsunooសឹងតែស្រក់ទឹកមាត់ ភ្លឹកមើលតែម្តងព្រោះគេជាប្រុសដែរតែគ្មានសាច់ដុំកង់ៗដូចបុរសនេះទេរាងកាយគេបែរជាតូចល្អិតដូចស្រីទៅវិញ
<<ឯង...នៅមើលយូទៀតទេ>>ដោយឃើញsunooអង្គុយភ្លឺក បុរសនោះក៏ខំនិយាយចេញមកទាំងពិបាក ក្រែងថាជួយហេមិចក៏មកអង្គុយភ្លឺកវិញ
<<អឺ សុំទោស...ខ្ញុំពូតកន្សែងសិនចាំខ្ញុំជូតខ្លួនអោយលោក>>sunooក៏ប្រញាប់ពូតកន្សែង ព្រោះខ្មាស់អាបុិកនិងដល់កហើយ
<<អឺ ទឹកនេះ លោកញុាំទៅ មុខលោកគ្មានជាតិទឹកទេ...>>sunooដាក់កន្សែងទុកមួយដុំមុននិងបើកទឹកអោយបុរសនោះ
YOU ARE READING
ស្អប់ពេញស្រឡាញ់😡❤
Romanceសេចក្តីស្នេហាត្រូវភ្លើងគំនុំលេបយកបាត់ទៅនៅសល់តែភាពសោះអង្កើយ អស់អាល័យដូច្នោះមែនទ? kim sunoo កម្លោះតូចស្រស់ស្អាតជាងស្រីទៅទៀត ស្រស់ស្អាតទាំងកាយទាំងចិត្តក៏មិនអាចព្រងើយកន្តើយ នៅពេលឃើញមនុស្សជិតស្លាប់ពេលត្រូវការជំនួយបានឡើយ គេនៅមើលថែរក្សាព្យាបាលម្នាក់នោះរហូត...
ស្អប់ពេញស្រឡាញ់😡❤ ភាគ1
Start from the beginning
