« ម៉ាក់... jeongin...ហុឹក..សុទ្ធតែនឹកប៉ាគ្រប់គ្នា..មែនហេីយម៉ាក់» បន្ទាប់ពីនិយាយចប់ភ្លាម hyunjin ក៏ងេីបចេញទៅក្រៅយ៉ាងលឿនហេីយក៏ស្រែកហៅគ្រួសាររបស់គេទាំងអស់មកបន្ទប់លោក hwang នឹងមានអ្នកបម្រេីជាច្រេីននាក់មកទៀតផងមនុស្សគ្រប់គ្នាក៏ឡេីងមកខាងលេីអស់ក្នុងនោះក៏មាន jeongin ដូចគ្នាឡេីងមកដល់លេីគេភ្ញាក់ផ្អេីលនឹងវត្តមានរបស់រាងតូចជាខ្លាំងហេតុអ្វីគេនៅទីនេះដែរ?តែអ្វីរឹតតែកាន់គួរឲ្យភ្ញាក់ផ្អេីលទៀតនោះគឺពេលនេះប៉ារបស់គេដឹងខ្លួនមកវិញហេីយទាំងអ្នកស្រី hwang jeongin នឹងអ្នកបម្រេីទាំងអស់ទប់ទឹកភ្នែកមិនជាប់ទេក៏នាំគ្នារត់ទៅអោបលោក hwang ភ្លាមៗចំណែករាងតូចដែលឈរមេីលគ្រួសារគេនេះវិញក៏ហូរទឹកភ្នែកមកមិនដឹងខ្លួនចិត្តមួយរំភេីបចិត្តមួយទៀតនឹកដល់ប៉ាម៉ាក់នៅឯស្រុក

« ទេវតាពិតជានៅខាងខ្ញុំពិតមែន...ចាប់ពីពេលនេះទៅគ្រួសារយេីងត្រឡប់មកដូចដេីមវិញហេីយ» អ្នកស្រី hwang

1ម៉ោងកន្លងផុតទៅ hyunjin ក៏បញ្ជាឲ្យអ្នកបម្រេីតេទៅហៅគ្រូពេទ្យឲ្យមកមេីលលោក hwang ហេីយពួកគេទាំងបួននាក់ក៏ចុះមកក្រោមដេីម្បីនិយាយគ្នាវិញរាងតូចក៏ប្រាប់ពីមូលហេតុហេតុអ្វីបានជាគេនៅក្នុងបន្ទប់នោះហេីយក៏សុំទោសទៅកាន់អ្នកស្រី hwang ដូចគ្នាដែលគេចូលក្នុងបន្ទប់លោក hwang ដោយគ្មានសុំការអនុញ្ញាតពីគាត់

« មិនបាច់សុំទោសអីទេភ្មួយមីងគួរតែអរគុណវិញទេីបត្រូវ បេីមិនបានឯងជួយទេពេលនេះមិនដឹងជាគាត់ទៅជាយ៉ាងណាទេ» អ្នកស្រី hwang

« មិនអីទេអ្នកមីង វាជារឿងធម្មតាទេឃេីញមនុស្សលំបាកត្រូវតែជួយបែបនេះឯង ពេលនេះខ្ញុំក៏ដល់ម៉ោងត្រូវទៅវិញដូចគ្នា» រាងតូចក៏ក្រឡេកទៅមេីលម៉ោងនេះមកដល់ជាងមួយម៉ោងកន្លះហេីយបេីនៅតទៀតក៏គ្មានបានរៀនអីដែរព្រោះ hyunjin ប្រហែលត្រូវទៅមេីលប៉ារបស់គេតទៀត

« នៅញុាំបាយល្ងាចជុំគ្នាសិនទៅ » អ្នកស្រី hwang ក៏ស្រែកឃាត់រាងតូចឲ្យនៅជាមួយគ្នាសិននេះរាងតូចខំជួយដល់លោក hwang ហេីយឲ្យទៅទទេរៗចឹងវាមិនសំទេហេីយណាមួយទៀតអ្នកស្រី hwang គាត់ពិតជាចូលចិត្តរាងតូចណាស់

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now