part 5:ប្រាប់ហើយថាកុំនិយាយ

Start from the beginning
                                    

" អឺ សន្យាម្តងនេះគេចទាន់មិនខាន"

" អើ វាយមក"

ដឹប!ដឹប

ផាច់!ប្រូស

វាយគ្នាចុះឡើង តូសាចាប់ហាជិបោកទៅលើឥតប្រូសសឹងតែនាយបាក់ឆ្អឹង

" អឹ្ហកឈឺវើយ! "  ចុះឡើងនៅតែចាញ់បោកតូសាវ៉ៃនាយឡើងដួលរេល

" ហាសហា! ក្រោកមកចង់ដេកនៅនិងហេស៎? "

" ពីរនាក់ឯងធ្វើស្អី"

" ហីយ៉ាល្បង មើលអាតូចុះប្រាប់ខ្ញុំថាហាត់វ៉ៃគ្នាលេងៗតែវាបោកខ្ញុំឡើងដូចកង្កែប" ហាជិមិនខ្ចីងើបវាទៅអោបអុីបូ តាមចរិតរបស់ខ្លួន

" មាឌឯងប៉ុណ្ណាណី ចេះចាញ់តូសាមាឌតូចជាងឯងទៀតនៅហ៊ានពិតទូលយើង" ថារួចទៅសាឡុងបើកទូរទស្សន៍មើល

" សមមុខហាសហា "  តូសាសើច ដាក់ហាជិរួចដើរទៅខាងលើបាត់

"  ល្បងហ៎ា អ្នកបងកើតអីមិនឃើញចុះមកខាងក្រោមចឹង"

" គេមិនស្រួលខ្លួនកុំទៅរំខានយល់ដែរទេ!"នាយនិយាយបែបសាច់ការ ដៃចុចអូសទូរសព្ទបណ្តើរតែថាសម្តីនាយធ្វើអោយហាជិឆ្ងល់

" ហាក៎ឈឺ? ពីយប់មិញដូចជាអត់ទេ...ល្បងធ្វើស្អីដាក់គាត់ទេដឹង? ប្រាប់ខ្ញុំភ្លាម" លឺហាជិដូច្នេះអុីបូងើបមុខចេញពីទូរសព្ទហើយនិយាយថា

" ចេះដឹងណាស់ឯងនេះ" នាយខំថាមកខាងក្រោមដើម្បីសម្រួលចិត្តគិតថាគួរធ្វើយ៉ាងណាជាមួយស៊ាវចាន់មានឯណា ហាជិនេះមហារំខាន នាយ  ទើបងើបដើរចេញពីហាជិទៅមើលស៊ាវចាន់ ចង់ដោះស្រាយរឿងជាមួយគ្នាអោយច្បាស់លាស់ បើបណ្តោយក៏មិនកើត

ចូលមកដល់ក្នុងបន្ទប់ឃើញថាបាត់ស៊ាវចាន់ទៅហើយរកលិចកើត ជើងត្បូងមិនឃើញ តែចុងក្រោយឃើញចេញពីបន្ទប់ទឹកមុខមាត់ហាក់ស្លេកស្លាំងជាងមុនទៀត

" អេ៎...ស៊ាវចាន់ " នាយរហ័សទៅទប់រាងកាយស្តើងឃើញគេហាក់ងងឹតមុខចង់ដួល 

" ខ្ញុំមិនអីទេ! " រុញនាយចេញ

"កុំរឹងចចេសបានទេ? "

" ខ្ញុំចង់ទៅផ្ទះវិញ"

"មិនអោយទៅដាច់ខាត...មិនស្រួលខ្លួនទៅផ្ទះហើយនៅម្នាក់ឯងមិនកើតទេ"

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now