រឿងកន្លងមកដែលសុងហេដឹង សុទ្ធសឹងតែជាស្នាដៃរបស់អ៊ីថាន់ សូម្បីតែទីតាំងផ្ទះថេហ៍ ពួកគេរួមគំនិតគ្នាយូរហើយ ប៉ុន្តែមិនទាន់ស៊ីជម្រៅ ដល់ឥលូវឃើញគ្រួសារគេមានក្ដីសុខ អ្នកទាំងពីរនៅមិនស្រណុកទេ ដូចសុងហេ មិនបានស្រលាញ់កាងស៊ុកអេ ទាក់ទងដើម្បីតែផលប្រយោជន៍ មនុស្សដែលនាងស្រលាញ់ពិតប្រាកដ ជាជុងហ្គុក។

          "មិនពិបាកទេ ខ្ញុំជឿជាក់ថាបងជុងនៅមានចិត្តឲ្យខ្ញុំ ហើយលោកក៏ស៊ូដែរទៅ ប្រឹងនៅជិតថេហ៍ ពេលប្ដីគេប្រច័ណ្ឌ បង្កបង្កើនបានជាជម្លោះ ពេលនោះតួជំនួសពីរនាក់យើងចាំចូលជួយ" គំនិតល្អបង្កឲ្យដៃគូមានស្នាមញញឹមពិសពុល ចំណែកនាងញញឹមដូចគ្នា។
,,,,

ចាប់តាំងពីដឹងថាប្រពន្ធពពោះ ជុងហ្គុកមិនដែលនៅឆ្ងាយកាយឡើយ នាយតែងតែនៅក្បែរ ឃ្លាតតែពេលនាំអាតុងទៅរៀននឹងចូលក្រុមហ៊ុនយូរៗម្ដងប៉ុណ្ណោះ ពួកគេត្រឡប់មករស់នៅទីក្រុងវិញហើយ។

    ឥលូវនឹងកូនតុងចូលរៀនបានបួនថ្ងៃហើយ រៀនៗចង់តែរត់ពីសាលាមកផ្ទះវិញ ព្រោះមិនស៊ាំ ថ្ងៃនេះដូចតែរាល់ដង

       "អាប់ប៉ា!" អាល្អិតកាន់ដៃឪជាប់ស្អិត មិនចង់ដើរចូលសាលាទេ ទោះគ្រូៗខំនិយាយភាសាផ្អែមដាក់ក៏ដោយ។

       "ចូលរៀនទៅ ថ្ងៃនេះប៉ាមានការងារប្រញ៉ាប់" នាយលួងកូនតាមទម្លាប់ ធ្លាប់តែជាមនុស្សមិនចេះលួងអ្នកណា ឥលូវចេះសព្វគ្រប់ហើយ ក្បាច់លួងកូន លួងប្រពន្ធអនុវត្តន៍មកឡើងស្ទាត់ជំនាញ។

       "ល្ងាចនេះចាំនាំដើរលេងបើមិនរករឿងគ្រូរករឿងមិត្តភក្ដិ" ចូលរៀនទើបតែបានបួនថ្ងៃទេ ប៉ុន្តែសាច់ការគេប្ដឹងសឹងតែចង់ម្ភៃករណី ម៉ាក់ប៉ាគេប្ដឹងមកថាអាតុងវៃគេ ព្រោះមិនចូលចិត្តរាប់ញាតិ><

        មានក្មេងតូចៗពិនអាតុងអីនឹង បើចង់លេងជាមួយកើតចាត់ទុកថាធ្វើបុណ្យដល់ហើយ ធម្មតាទេសត្វក្មេងខូចម្យ៉ាងម្នាក់ គ្រាន់តែថាតុងតុងមិនចូលចិត្តអ្នកណាមកខូចជាមួយខ្លួន តែគេក៏ជាក្មេងល្អម្នាក់ដែរ ធ្លាប់វៃកូនគេម្នាក់ដោយសារកូននឹងរករឿងក្មេងស្រី។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Место, где живут истории. Откройте их для себя