ភាគ7:កូនភ្លោះ

Начните с самого начала
                                        

ក្រលេកមកមើលចាន់ឯណេះវិញគេបានចប់ម៉ោងធ្វើការទៅហើយរួចក៏ត្រឡប់មកផ្ទះតែមិនមែនម្នាក់ឯងទេគឺជាមួយអ៊ីឈាន។មកដល់ផ្ទះអ៊ីឈានគេដូចជាខ្លាចមិនហ៊ានចូលទាល់តែសោះ។អារម្មណ៍កំពុងឲគេខ្លាចមិនចង់ចូល។
«ឯងយ៉ាងមិចនឹង!ខ្លាចអីឬ?»
«មិនដឹងទេតែដូចជាមានអារម្មណ៍ខ្លាច»
«ចូលទៅខាងក្នុងសិនទៅបងមានរឿងនិយាយជាមួយ»
«បាទ៎!»
«នរណាឲគេមកទីនេះ?»ដើរចូលមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវឈប់នៅមួយកន្លែងដោយសម្ដីរាងក្រាស់។
«បងជាអ្នកនាំគេមក»
«ចុះមានសួរអត់ថាយើងឲគេមក»
«ពួកឯងទាំងពីរទៅបន្ទប់បងមានរឿងនិយាយជាមួយ»
អ្នកទាំងបីបានមកដល់ក្នុងបន្ទប់សម្ងាត់នៅក្នុងផ្ទះ។រាងតូចចាន់បានលើកប្រអប់មួយឡើងមក។អ៊ីប៉នឹងអ៊ីឈានសម្លឹងមុខនាយតូចទាំងចម្ងល់។
«នេះពួកឯងមើលទៅ»ចាន់បានហុចរូបថតម្នាក់មួយសន្លឹកឲទៅពួកគេ។
«នេះគឺ...»
«ជារូបឯងទាំងពីរនាក់ត្រូវទេ?»
«បាទ៎‌/ត្រូវហើយ»
«ឯងទាំងពីរមានស្នាមដៅក្រហមលើស្មាស្ដាំទាំងពីរនាក់»
«មិចក៏បងដឹង»អ៊ីឈាន
«គឺម៉ាក់ប្រាប់បងឯងទាំងពីរជាកូនភ្លោះប៉ុន្តែ...»
«ពួកយើងដឹងហើយឯងមិនចាំបាច់និយាយច្រើនទេមកតាមយើងមក»

រាងក្រាស់ក៏បានចាប់ដៃរាងតូចហើយនាំមកបន្ទប់។មកដល់បន្ទប់នាយរុញចាន់ផ្អឹបជញ្ជាំង។ចាន់វិញគេប្រឹងយកដៃទប់ទ្រូងរាងក្រាស់។
«ឯងយ៉ាងមិចនឹង?»
«យើងមានរឿងចង់សួរ!ឯងដឹងរឿងគ្រួសារយើងបានយ៉ាងមិច?ហើយមិចក៏អ៊ីឈានប្រើត្រកូលស៊ាវមិនប្រើវ៉ាង?»
«រឿងនេះបងមិចនឹងដឹងនោះបងដឹងតែត្រឹមថាឯងមានកូនភ្លោះម៉ាក់ធ្លាប់ប្រាប់បងថាឯងមានកូនភ្លោះហើយរូបថតនឹងបន្តោងប្រចាំខ្លួនពួកឯងមានម្នាក់មួយ»
«យើងមិនជឿ!គ្រួសារឯងច្បាស់ណាស់គឺជាអ្នកនាំរឿងបញ្ហាមកដល់គ្រួសារយើងបានទៅជាបែបនេះ»
នាយចាប់ច្របាច់ដើមដៃអ្នកជាបងខ្លាំងៗធ្វើឲនាយតូចប្រឹងទប់នឹងភាពឈឺចាប់មួយនេះ។ទឹកមុខអ៊ីប៉គេខឹងនឹងចាន់ណាស់ព្រោះប្អូនរបស់គេប្រើត្រកូលស៊ាវហើយនាយមកនៅក្នុងផ្ទះនេះគ្រួសារត្រូវបែកបាក់។
«លែងបងទៅអ៊ីប៉!បងឈឺណាស់»
«យ៉ាងមិចគ្រាន់តែប៉ុណ្ណឹងសោះ»
«លែងបងទៅបងឈឺផាច់»

ក្រោយរើរួចនាយតូចប្រលះមួយកំផ្លៀងទៅលើថ្ពាល់របស់ប្អូន។ចំណែកនាយវិញមាត់ក៏មានឈាមតិចៗហើយគេយកអណ្ដាលទុលនឹងក្រអូមមាត់មុននឹងចាប់បងប្រុសមកថើបទាំងកម្រោល។
«អឹម....»
«ឯងត្រូវចាំមួយជីវិតរបស់ឯងគឺមានតែខ្ញុំដែលធ្វើជាអ្នកគ្រប់គ្រងរាងកាយនេះហើយកុំចង់មកខ្លាំងជាមួយយើងអី»
«ឯងចង់ធ្វើស្អីទៀតហើយអាយ៎...»នាយតូចស្រែកចាចពេលប្អូនលីខ្លួនដាក់លើពូកមុននឹងយកដៃយកខ្នោះដាក់ដៃបងប្រុសជាប់នឹងក្បាលគ្រែ។
«អ៊ីប៉លែងបង!ឯងធ្វើបាបបងបែបនេះមិនបានទេ»
«មិនដឹងទេ!បាយៗ...»នាយបក់ដៃលានាយតូចហើយឃុំបងប្រុសជាប់នៅក្នុងបន្ទប់។

ចំណែកអ៊ីឈានគេបានមកអង្គុយនៅបន្ទប់ទទួលភ្ញៀវ។ភ្លាមនោះចំពេលម៉ក់ជឺមកពីធ្វើការល្មមគេដើរមកឃើញអ៊ីឈានស្មានតែជាអ៊ីប៉។
«អ្នកប្រុសតូចមិចមកអង្គុយនៅទីនេះ?»
«បាទ៎!»
«អ្នកប្រុសឆ្លើយបាទ៎!ក្ដៅខ្លួនមែនទេ?»
«ឯងជានរណា?លែងកុំមកជិត»អ៊ីឈានខិតចេញនៅពេលដែកម៉ក់ជឺដើរមកជិតខ្លួន។
«អាជឺទៅក្រៅជាមួយយើង»
«ហាស៎...នេះៗមានពីរនាក់?អឹក...»ម៉ក់ជឺស្រាប់តែដួលសន្លប់ភ្លាមៗគិតថាជាខ្មោចលងមិនខាន។
«អេ៎...លោក/អាជឺ...»
«គេជានរណា!»
«ជាកូនចៅនៅផ្ទះនេះ»
«ចុះគេមិនដឹងថាយើងជាកូនភ្លោះទេឬ?»
«ចុះបើវាដឹងស្មានតែវាសន្លប់ចឹង»
«អ៎...ហើយចុះបងចាន់នោះ!»
«កុំទៅខ្វល់ជាមួយគេឲសោះ»
«ហេតុអី?គាត់មានរឿងអី?»
«ឯងដឹងតែត្រឹមថាគ្មាននរណាប៉ះពាល់គេក្រៅពីយើងដាច់ខាត»
«បងស្រឡាញ់គាត់!»

សម្ដីអ៊ីឈានមួយម៉ាត់ធ្វើឲនាយភាំងតែម្ដង។តើអារម្មណ៍គេយ៉ាងមិចគេមិនដឹងទេគេដឹងត្រឹមថានរណាក៏មិនអាចប៉ះពាល់ចាន់បានទេមានទេគេទេគេអាចធ្វើឲនាយតូចសប្បាយចិត្តអាចធ្វើឲពិបាកប៉ុន្តែគ្មាននរណាអាចធ្វើឲចាន់បានទេបើមិនដូច្នេះនាយមិនទុកទេ។

កំហឹងស្នេហ៍កូនចិញ្ចឹមМесто, где живут истории. Откройте их для себя