«អឹម...»
«ស្ងាត់កុំមាត់!»
«ឯង...អ៊ីប៉!មិចក៏...»
«ឈប់សួរអ្វីដែលឯងឃើញនោះមិនមែនយើងទេ។វាជាមនុស្សមានមុខមាត់ដូចជាយើងប៉ុណ្ណោះ»
«នេះពិតជាឯងមែនទេ?អ៊ីប៉ុមិនកុហកបងទេណា»នាយតូចក្រសោបផ្ទៃមុខអ្នកម្ខាងទៀតទាំងត្រេកអរជាពនពេក។
«យើងមិនបានកុហកទេ»
«អរគុណខ្លាំងណាស់ដែលមិនមែនជាឯង»ចាន់បែជាអោបប្អូនដោយធ្វើឲអ្នកដែលកំពុងត្រូវគេអោបមានអារម្មណ៍ចំឡែក។
«ស្ដាប់កុំទៅខ្វល់ជាមួយគេពេកដឹងទេពេលនេះនរណាក៏មិនត្រូវទុកចិត្តដែល»រួចគេក៏ចាកចេញទៅបាត់។
«ទីបំផុតពួកឯងបានជួបគ្នាហើយ!»
ចាន់សម្លឹងមើលទៅអ៊ីប៉ដែលបានដើរចេញទៅហើយញញឹមដែលគេដូចជាបានដឹងនឹងរឿងអ្វីមួយដូច្នេះ។រាងតូចក៏មកបន្ទប់ដែលអ្នកជំងឺគេបានធ្វើឲមានគ្រោះថ្នាក់នោះ។គេចូលមកដល់ចំពេលដែលមនុស្សម្នាក់នោះដឹងខ្លួនល្មម។
«ខ្ញុំនៅទីណា?»
«ដឹងខ្លួនហើយឬ!លោកឈ្មោះអ្វីដែល?»
«ខ្ញុំឈ្មោះអ៊ីឈាន»
«អាយុប៉ុន្មានហើយ»
«ខ្ញុំអាយុ២៦ឆ្នាំ»
«មានបងប្អូនសាច់ញាតិឬទេ?»
«គ្មានទេ!លោកជា...»
«ខ្ញុំឈ្មោះស៊ាវចាន់ជាគ្រូពេទ្យនៅទីនេះ។ខ្ញុំជាអ្នកបើកឡានប៉ះលោកខ្ញុំពិតជាសុំទោសពិតមែន»
«មិនអីទេ!»
«ចឹងលោកសម្រាកសិនទៅខ្ញុំទៅអីយកមកឲ»នាយតូចបានចេញទៅហើយអ៊ីឈានសម្លឹងមើលទាំងចម្លែកក្នុងចិត្ត។
«គាត់ដូចគ្នាទៅនឹងក្មេងប្រុសកាល10ឆ្នាំមុនខ្លាំងណាស់»
អ៊ីឈានគេពិតជាមានមុខមាត់ដូចអ៊ីប៉ពិតមែន។តែគេមើលទៅមុខស្លូតបូតខ្លាំងណាស់កាយវិកាដូចជាលេសលោះណាស់។ដៃជាប់សេរ៉ូមមែនតែរពិសដូចស្វាចឹង។ភ្លាមនោះគេបានដោះសេរ៉ូមចេញហើយធ្វើកាយវិការគួរឲអស់សំណើច។គឺគេធ្វើជាឈឺឡើងវិញដូចជាមិនចង់ចេញពីមន្ទីពេទ្យសោះ។ចាន់គេបានឃើញហើយក៏អស់ំណើចគេបានចូលមកខាងក្នុងនឹងរៀបចំរបស់ញ៉ាំឲគេទៀត។
«ញ៉ាំរួចសំរាកទៅល្ងាចបងនាំឯងទៅកន្លែងមួយអីលូវបងដល់ម៉ោងធ្វើការហើយ»រាងតូចទុកគេដូចជាប្អូនប្រុសម្នាក់ចឹងមើលថែហើយហៅថាប្អូនទៀត។
...................
៚ស្នងការ
រាងក្រាស់បានយកទិន្នន័យពីមនុស្សម្នាក់ឈ្មោះអ៊ីឈានពីចាន់យកមកស៊ើបមើល។អ៊ីប៉គេពិបាកក្នុងការស្វែងរកខ្លាំងណាស់ព្រោះមានតែមួយចំនួនប៉ុណ្ណោះ។
«យ៉ាងមិចហើយអាប៉?»
«ទិន្នន័យតិចខ្លាំងណាស់សំខាន់គេមាននាមត្រកូលស៊ាវមិនមែនវ៉ាងតែមុខគេដូចជាយើងណាស់»
«រឿងនេះកាន់តែចម្លែកហើយឯងមិនឆ្ងល់ថាហេតុអ្វីបងប្រុសឯងត្រកូលដូចគេទេឬ!ឯងឲកូនចៅឯងជួយរកទៅយ៉ាងណាឯងជាអ្នកលេងដូចគ្នាគ្រាន់តែឯងមិនបញ្ចេញមុខប៉ុណ្ណោះ»
«ចឹងឯងជួយស៊ើបយើងបន្តផងព្រោះគ្មាននរណាដែលយើងទុកចិត្តទៀតទេ»
«បានឯងកុំបារម្ភអីសម្លាញ់»
