រវាងយើង

Comenzar desde el principio
                                    

" អត់ទេ ម៉ាក់នឹងប៉ាប្រាប់មកថាមានរឿងអ្វីកើតឡើងនៅក្នុងផ្ទះរបស់យើង នៅមានស្នាមរបួសនៅលើមុខប៉ានឹងម៉ាក់ទៀត "Nanon ជាក្មេងចចេសមិនស្ដាប់សម្ដីឡើយ

" ស្ដាប់ប៉ាណា non កូនឆាប់ឡើងទៅខាងលើទៅចាំប៉ានឹងម៉ាក់រៀបចំរួចហើយប៉ានឹងប្រាប់កូន "ប៉ា និយាយជាមួយកូនយ៉ាងទន់ភ្លន់ឯ Nanon ក៏ឈប់ចចេសហើយក៏ឡើងទៅខាងលើតាមសម្ដីរបស់ប៉ាគេ

    មកមើលមិត្តរបស់ Nanon វិញគេមានឈ្មោះថា pondnaravit ពេលនេះគេក៏បានមកដល់បន្ទប់របស់គេវិញហើយ ។ គ្រាន់តែមកដល់បន្ទប់ភ្លាមគេក៏ទទួលបានសារមួយពីអ្នកផ្ទះរបស់គេផងដែរតែក្រោយពីឆែកមើលហើយមើលទៅនាយហាក់ដូចជាមិនពេញចិត្តនឹងសារមួយនោះឡើយ

" តើពេលណាទើបប៉ាឈប់រវល់នឹងជីវិតរបស់ខ្ញុំទៅ " pond នាយបិទទូរស័ព្ទទាំងមិនតបអ្វីទាំងអស់ទៅកាន់គ្រួសាររបស់នាយ រួចក៏ផ្លាស់កន្សែងចូលទៅងូតទឹកបាត់

  ងាកមកមើលក្រុមគ្រួសាររបស់ Nanon វិញពេលនេះពួកគេបានមកជួបជុំគ្នាហើយ

" Nanon " លោកប៉ាអ្នកម៉ាក់របស់ non ក៏ហៅឈ្មោះកូនប្រុសដែលកំពុងអង្គុយតុជុំគ្នានោះរួចក៏អង្អែលក្បាលរបស់កូនប្រុសតិចៗ

" ស្ដាប់ប៉ាណាបើថ្ងៃណាមួយកូន មកដល់ផ្ទះឃើញមានម្ចាស់បំណុលនៅទីនេះ កូនត្រូវរត់ចេញឲ្យឆ្ងាយដឹងទេ "ប៉ា

" ហេតុអីទៅប៉ា " Nanon កាត់សម្ដីប៉ារបស់នាយ ហេតុអីគេត្រូវរត់

" ពួកគេជាមនុស្សអាក្រក់ឃោឃៅ គេអាចធ្វើបាបកូនឬក៏អាចនឹងសម្លាប់កូនក៏ថាបានព្រោះតែប៉ានឹងម៉ាក់គ្មានលុយសងបំណុលពួកគេ " ម៉ាក់non ក៏ជួយនិយាយ ពួកគាត់មិនចង់ឲ្យកូនមករងទុក្ខជាមួយនោះទេព្រោះបំណុលជារឿងរបស់មនុស្សចាស់ក្មេងដូចជា Nanon គេមិនបានមកជាប់ពាក់ពាន់ជាមួយនោះទេ 

" អត់ទេ non នៅជាមួយប៉ានឹងម៉ាក់ កូននឹងមិនរត់ទៅណាទាំងអស់ ហើយរឿងបំណុលនោះ non នឹងជួយប៉ាម៉ាក់ណា ពេលនេះ non. រកការងារបានហើយ ហើយនេះ.... " Nanon ក៏យកលុយដែលគេរកបានមុននេះមកឲ្យម៉ាក់របស់គេទោះវាមិនច្រើនតែក៏អាចយកទៅផ្សំគ្នាបានខ្លះដែរ

YOU ARE MY OF LOVE❗Donde viven las historias. Descúbrelo ahora