រឿង ♡សុំទានប្រទានស្នេហ៍♡

Start from the beginning
                                        

" នេះបើកុំតែយើងមកគ្រប់គ្រងក្រុមហ៊ុនឯង ហើយបណ្តោយឲ្យដាយុនមើលនោះប្រហែលក្រុមហ៊ុនឯងនេះវារលាយនោះទេ " នាយនិយាយនេះមិនមែនបានន័យថាដាយុនធ្វើការមិនល្អនោះទេ នាយម៉ត់ចត់រឿងការងារណាស់ គ្រាន់តែដាយុនមិនមានអំណាច
ដូចយុងហ្គីតែប៉ុណ្ណោះ។

" ចឹងពួកយើងកំដរវាលេងមួយក្តាសិនទៅ ហ្យុងគិតយ៉ាងមិចដែរ? " បើវាថ្លើមធំពាសមេឃចង់ធ្វើឲ្យក្រុមហ៊ុននាយរលាយហើយ ចឹងនាយមានតែកំដរពួកគេលេងតែប៉ុណ្ណោះ។

" ល្អ!! ចឹងបងនៅជួយមើលការខុសត្រូវក្រុមហ៊ុននេះជាមួយឯងបន្តរហូតដល់ឯងចាត់ការពួកសំរាមហើយ " ដំបូងនាយគិតថានិងទៅមើលការខុសត្រូវនៅក្រុមហ៊ុនខ្លួនវិញ។ ប៉ុន្តែក៏មិនដាច់ចិត្តចោលប្អូនឲ្យនៅកំដរពួកឆ្កែលបខាំនោះតែឯងបានទើបព្រមនៅកំដរនាយលេងជាមួយពួកគេ។

" ល្អណាស់! "

" ចុះអ៊ុំប្រុស អ៊ុំស្រីដឹងរឿងក្រុមហ៊ុននេះហើយឬនៅ? ហើយនៅរឿងឯងរៀបការនេះទៀត! " សុខៗនាយស្រាប់តែរំលឹករឿងក្រុមហ៊ុននិងរឿងដែលជុងហ្គុករៀបការយកប្រពន្ធដោយមិនឲ្យប៉ាម៉ាក់ខ្លួននាយដឹងនោះឡើង!

" ខ្ញុំចង់ដោះស្រាយបញ្ហានេះជំនួសប៉ា!ហើយចំពោះរឿងខ្ញុំរៀបការនេះខ្ញុំមិនទាន់ចង់ប្រាប់ពួកគាត់ទេ! ហ្យុងក៏ដឹង!! "

" យើងដឹង! ហុឹម!! សង្ឃឹមថាអ៊ុំប្រុសអ៊ុំស្រីនិងស្តាប់ការបកស្រាយពីឯងទៅចុះ " ចំពោះបញ្ហាមួយនេះនាយក៏ចង់ជួយនិយាយដែរ តែមិនអាច! ព្រោះរឿងនេះហើយទើបធ្វើឲ្យជុងហ្គុកប្អូនខ្លួនដាក់ខ្លួនធ្វើជាអ្នកសុំទាននោះ។

" ទីបំផុតខ្ញុំរកម្ចាស់ខ្សែ.កនេះឃើញហើយ!ខ្ញុំមិនចង់រកគេម្តងទៀតនោះទេ ព្រោះវាប្រៀបបានរកម្ជុលក្នុងបាតសមុទ្រចឹង! " និយាយរួចជុងហ្គុកក៏ដកខ្សែ.កចេញពីក្នុងអាវរួចនិយាយឡើងទាំងសម្លឹងមើលវាមិនដាក់ភ្នែក!

តើខ្សែ.កនេះជារបស់នរណា? នរណាជាម្ចាស់ខ្សែ.កមួយនេះ?

" បងស្របតាមឯងជានិច្ច! " យ៉ុងហ្គីនាយនិយាយទាំងលើកដៃដាក់លើស្មាប្អូនប្រុស បំណងចង់ផ្តល់កម្លាំងចិត្តឲ្យប្អូន!។

រឿង ♡សុំទានប្រទានស្នេហ៍♡Where stories live. Discover now