ភាគទី14:អែងគ្មានថ្ងៃទទួលបានសេចក្តីសុខទេ

Start from the beginning
                                        

«របស់អែងឆាប់ញ៊ាំទៅ...»
«ខ្ញុំមិនញ៉ាំទេរហូតដល់លោកដោះលែងខ្ញុំ»ថេហ្យុងរឹងទទឹងជាមួយនិងទឹកមុខខឹងសម្បារគេមិនដែលខឹងអ្នកណាដល់ថ្នាក់នេះឡើយ គេពិតជាខឹងហើយមួលម៉ៅជាមួុយនិងទង្វើរបស់ជុងហ្គុកជាខ្លាំងទុកគេចោលនៅក្នុងបន្ទប់នេះតាំងតែពីពេលរសៀលឥឡូវដល់ល្ងាចហើយបែរជាធ្វើជាយករបស់មកអោយគេញ៊ាំតែក៏មិនព្រមដោះលែងគេអោយមានស៊េរីភាពទៅវិញ មើលទៅរាល់ថ្ងៃនេះគេជាប់គាំងនៅក្នុងផ្ទះនេះមិនទាន់ត្រូវចិត្តនាយទេ ទើបនាយត្រូវដាក់ច្រវ៉ាក់បន្ថែម
បែបនេះ។

«បើមិនញ៊ាំទេក៏នៅអោយដាច់ពោះស្លាប់ទៅព្រោះយើងមិនដោះលែងអែងទេលុះត្រាតែអែងដឹងពីកំហុសរបស់អែងសិន»
«ខ្ញុំគ្មានកំហុសទេ»

«អែងនៅតែមិនទទួលស្គាល់ដូច្នេះមិនបាច់ចង់ចេញទៅណាទេនៅទីនេះហើយ»
«ជុងហ្គុក...លោកធ្វើចឹងដាក់ខ្ញុំមិនបានទេណា»ថេហ្យុង
«ហេតុអីមិនបាន អែងចង់អោយយើងដោះលែងអែង អោយអែងទៅរកប្រុសស្នេហ៍របស់អែងមែនទេ??ទេយើងមិនបណ្តោយអោយអែងពាក់ស្នែងអោយយើងឡើយ»ជុងហ្គុកនិយាយទាំងងងឹតងងុលនាយគិតតែខ្លួនអែងមិនបានស្តាប់ហេតុផលរបស់ថេហ្យុងអីបន្តិចទេ មួយម៉ាត់ណាក៏ប្រុសស្នេហ៍ពីរម៉ាត់ណាក៏ប្រុសស្នេហ៍ តើក្នុងកែវភ្នែវរបស់នាយគេជាមនុស្សហិចហើររកប្រុសមែនទេទើបនាយចេះតែប្រើពាក្យសម្តីបែបនេះមកកាន់គេ??

«លោកអោយមានហេតុផលបន្តិចបានទេ»
«យើងមិនប្រើហេតុផលជាមួយមនុស្សក្បត់យើងនៅពីក្រោយខ្នងទេ»
«ក្បត់ស្អី»
«អែងធ្វើស្អីខ្លះព្រឹកមិញនេះអែងគួរតែដឹងខ្លួនអែង យើងព្រមានអែងច្រើនដងហើយថាមិនអោយអែងណាត់ជួបអ្នកណាផ្តេសផ្តាសទេតែអែងមានស្តាប់យើងទេ??»គ្រាន់តែស្តាប់លឺជុងហ្គុកនិយាយហើយសញ្ញាសួរលោតឡើងពេញខួរក្បាលរបស់ថេហ្យុងតែម្តងនេះនាយកាន់តែវែងឆ្ងាយហើយណា...
«ខ្ញុំពិតជាអស់និយាយជាមួយលោកណាស់ ឆាប់ចេញពីមុខខ្ញុំទៅខ្ញុំមិនចង់ឃើញមុខលោកទេ ហើយបាយនេះទុកនៅទីនេះហើយ»នេះជាលើកដំបូងហើយដែលជុងហ្គុកបានលឺសម្តីបែបនេះចេញពីមាត់របស់គេ តាមមើលនាយប្រហែលជាថ្នមគេពេកដល់ថ្នាក់លែងចេះស្តាប់បង្គាប់នាយហើយថែមទាំងប្រហើនជាមួយនិងនាយថែមទៀតផង...តែអេ៎ត្រង់ណាខ្លះដែលនាយថ្នមថេហ្យុង??ច្រឡំទេដឹង??

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now