ផេនឃ្វីនអង្គុយនិយាយដោយសង្កត់សំឡេងមួយៗច្បាស់ៗឲ្យបំបែកផ្លូវគ្នា បើឱ្យពួកគេនៅឈរប្រកែកគ្នាតិចទៀតច្បាស់ណាស់មិនបាច់ទៅក្រុមហ៊ុនទេគឺគេនឹងចាត់ការដោយផ្ទាល់ដៃមិនបាច់ឱ្យទៅធ្វេីការតែម្តងព្រោះមួយៗមិនចង់ចាញ់រាងខ្លួនងាយៗសេាះឡេីយ ណាមួយមុននឹងពេលទៅហៅក្មេងៗពួកកំលោះទាំងបួនប្រាប់ថាមានការប្រជុំសំខាន់រៀងៗខ្លួន តែហេតុអីពេលនេះបែរជាគិតតែពីលេងសើចទៅវិញ...
ចំណែកឯអ្នកទាំងបួនឮបែបនេះភ្លាមពួកគេក៏បំបែកគ្នាទៅចំណតឡានរៀងខ្លួនខ្លាចផេនឃ្វីនផ្ដល់រង្វាន់ធំឱ្យ...
__
+ ក្រុមហ៊ុន
<< បៀវ !! នៅខាងសាលាបៃប៊លថ្ងៃស្អែកនឹងមានការហែលទឹកនៅសួនកម្សាន្ត ហើយបើសិនជាអាណាព្យាបាលចង់ទៅជាមួយគឺជិះឡានខ្លួនឯងទៅ សម្រាប់សិស្សវិញត្រូវជិះឡានក្រុងខាងសាលាហើយឯងចង់ទៅដែរទេ ? >> វីនទទួលដំណឹងពីគ្រប់ខាងសាលាក៏មកប្រាប់បៀវនឹងទាមទារចម្លើយមកវិញដូចគ្នាព្រោះស្រួលគេផ្ដល់ដំណឹងទៅខាងសាលាវិញ
<< អូខេយើងទៅហើយចុះឯងទៅឬអត់ >> បៀវដកភ្នែកពីកុំព្យូទ័ររួចងាកទៅសួរវីនវិញ
<< ហើយចុះយើងទៅធ្វើអី? 🤨យើងមិនមែនអាណាព្យាបាលរបស់បៃប៊លនោះទេ >> ទៅធ្វើអីមិនដឹងថាបានប្រយោជន៍អ្វីផងក្រៅពីឈរមើលក្មេងៗហែលទឹក ហេីយណាមួយខ្លួនមិនដែលមានប្រពន្ធកូនអីផងឱ្យមកឈរមេីលក្មេងៗដូចមានអារម្មណ៍ម៉េចៗមិនដឹងទេ
<< ឯងភ្លេចពិតមែនហ្ន៎....>> បៀវឆ្ងល់ពិតមែនថាការចងចាំរបស់វីនមានបញ្ហាមែនទាំងដែលរាល់ដងគេជាមនុស្សចងចាំសឹងអីម៉េចក៏ភ្លេចទៅកើត
<< ភ្លេចអីទៅ? >> វីនចាប់ផ្ដើមឈរគិតភ្លេចអីទៅបើខ្លួនគេមានតែមួយមែនហ្នឹងតើបៀវចង់និយាយពីអីទៅគេពិតជាមិនយល់ពិតមែនឬមួយក៏ការងារគេធ្វើមានបញ្ហាឬក៏ភ្លេចចំណុចសំខាន់ណាមួយមែន?
<< ក្រែងថ្ងៃស្អែកប្រាយហើយនិងបៃប៊លចូលរៀនជាមួយគ្នាអី!!ចុះបើយើងមើលថែបៃប៊លចុះអ្នកណាមើលថែប្រាយ ហេីយណាមួយក្រែងតួនាទីរបស់ឯងជាអ្នកមេីលថែប្រាយអី? >>
នេះចង់ឱ្យគេមើលថែក្មេងៗទាំងហ្វូងម៉ងហ៎ គេចង់និយាយថាខ្លួនមានតែមួយ មិនអាចបែងចែកជាពីរជាបីបាននេាះទេគ្រាន់តែគេមើលថែបៃប៊លមួយគេចង់វិលមុខខ្យល់ចាប់ទៅហេីយចុះទំរាំតែច្រេីននាក់ទៀតនេាះមិនងាប់គេទៅហើយទេអីហើយណាមួយគេក៏មិនមែនជាអ្នកជំនាញខាងមើលថែក្មេងៗដូចគ្នា
<< អូ...យើងភ្លេចឲ្យឈឹង >> វីនពិតជាហួសចិត្តនឹងខ្លួនឯងគេបានចុះឈ្មោះឲ្យកំលោះទាំងបីរៀនថ្នាក់ជាមួយគ្នាបែរជាភ្លេចទៅវិញនៅយកប្រាយមកធ្វើការជាមួយហើយគិតថាខ្លួនឯងនៅតែខ្លួនមួយទៀតពិតជាចេះតែមានហ្មងវីនអើយវីន
<< ហើយចុះឯងមានប្រាប់ដំណឹងហ្នឹងទៅអាចាន់និងអាថេយ៉ុងអត់ >> បៀវឆ្លៀតសួរទៅកាន់វីនដែលរៀបហ្នឹងចេញទៅវិញ
<< នៅទេ ចាំយើងតេទៅប្រាប់វាសិនមិនដឹងថាពួកវាទៅអត់ទេ ? យើងគិតថាពួកវាច្បាស់ជាទៅហើយព្រោះបងផេនឃ្វីនមិនទាន់ទៅជប៉ុនវិញទេអញ្ចឹងមិនថាយើងមិនថាពួកវាទេច្បាស់ជាយកអាសារពួកក្មេងៗនេះសិនហើយពេលដែលបងផេនឃ្វីនទៅបាត់ពួកវាច្បាស់ជាលេងរវល់ជាមួយពួកក្មេងៗនោះហើយមិនថាតែពួកវាទេសូម្បីតែយើងក៏ដូចគ្នាធុញថប់ណាស់ពេលដែរមានក្មេងៗ >> វីននិយាយដោយមិនបានចាប់អារម្មណ៍ថាមានអ្នកស្ដាប់ឮនោះទេ
<< យើងយល់ណាវើយ តែថាប្រាយជាក្មេងស្លូតសឹងអីមិនដូចអាកូនចចកព្រៃតូចរបស់យើងទេ កំពូលមនុស្សហើយមានមួយនៅលើពិភពលោកបើមានពីរគេបាញ់ចោលមួយមិនខាន >> បៀវនិយាយដោយអស់សំណើចតែក៏មានអ្នកខ្លះដែលពួនស្ដាប់ឮកើតចិត្តខឹងមួរម៉ៅតែម្ដង
<< មិនដឹងស្លូតត្រង់ណាផងយប់មិញហ្នឹងគឺ...>>
វីនមិនចង់រំលឹករឿងយប់មិញនោះទេវាធ្វើឲ្យអារម្មណ៍គេបរិយាយមិនចេញបានត្រឹមតែអឹមអៀនៗយ៉ាងចម្លែកទាំងដែលគេមិនដែលជួបអារម្មណ៍បែបនេះពីមុនមក
<< គឺយ៉ាងម៉េច!? >>
បៀវអន្ទះសារចង់ដឹងចង់ឮរឿងយប់មិញតើមានរឿងអី ហេតុអីបានជាធ្វើឲ្យវិនមានអាការៈចម្លែកបែបនេះគេស្គាល់គ្នាតាំងពីតូចមកម៉្លេះគេមិនដែលឃើញវីនមានអាកប្បកិរិយាចម្លែកៗបែបហ្នឹងទេហើយក៏មិនដែលឃើញបែបហ្នឹងដូចគ្នានេះលើកទីមួយហើយ
<< គឺយប់មិញហ្នឹងណាអាក្មេងបិសាចនោះហ្នឹងហើយវាដេកច្របាច់ដោះយើងពេញមួយយប់ណាស់វើយ!ច្របាច់ទាល់តែវាដេកលក់!បើឯងជាយើងតើឯងមានអារម្មណ៍បែបម៉េច!!!? >>
វីនដំឡើងសំឡេងបន្តិចព្រោះមានអារម្មណ៍រន្ធត់ជាខ្លាំងពេកដែរមានគេធ្វើទង្វើបែបនេះមកលើកគេទាំងដែលពីមុនមកគ្មានអ្នកណាហ៊ានធ្វើទង្វើបែបនេះមកលើគេឡើយទោះគេដេកជាមួយមនុស្សស្រីច្រើនអ្នកមកក៏ដោយក៏មិនមានអ្នកណាហ៊ានច្របាច់គេបែបនេះដែរ។មិនមែនច្របាច់ធម្មតាឯណាគឺច្របាច់ខ្លាំងៗទៀតធ្វើឲ្យគេមានស្នាមជាំក្រចកតូចៗទោះវាមិនឈឺខ្លាំងតែវាមានអារម្មណ៍ថាខ្មាសអៀនហេីយក៏មួមៅនឹងប្រាយដូចគ្នាតែមកពីគេយល់ដល់បងផេនឃ្វីននោះទេទេីបខ្ជិលនឹងប្រកាន់ច្រេីនមិនអញ្ចឹងទេគេច្បាស់ជាវ៉ៃមិនដឹងថាក្មេងឡើយ
<< ឯងកុំគិតលើប្រាយអតិបែបនេះអីព្រេាះយើងឃើញកែវភ្នែកក្មេងតូចម្នាក់ហ្នឹងសម្លឹងមកឯងដូចជាចូលចិត្តឯងសឹងអីហេីយណាមួយកែវភ្នែកដែលសម្លឹងមកបែបហ្នឹងគឺដូចគ្នាហ្នឹងពេលដែលបៃប៊លសម្លឹងមើលយើង ដូច្នេះប្រាយធ្វេីបែបនេះមកពីប្រាយចូលចិត្តឯងតែប៉ុណ្ណឹង នេះហើយជានិស្ស័យក្មេងកុំគិតអីផ្ដេសផ្ដាសហើយណាមួយដើមទ្រូងឯងវាទំនងផងមិនថាតែក្មេងទេសូម្បីតែយើងក៏ចាប់អារម្មណ៍ដែរហេហេ... >>
YOU ARE READING
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Paranormalទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
ភាគទី 9(2/2)អាក្មេងបិសាច
Start from the beginning
