រឿង ♡សុំទានប្រទានស្នេហ៍♡

Comenzar desde el principio
                                        

" ក៏បានដែរ តោះទៅចឹងចាហ្វាយ " ដោយឃើញអាការ:ចង់បានប្រពន្ធខ្លាំងពេករបស់ចាហ្វាយខ្លួនហើយ ដាយុនក៏ខាំមាត់សង្កត់ចិត្តថាមិនស៊ីបាយ សុខចិត្តទៅបម្រើចាហ្វាយ(កូនចៅល្អ)។

" ចឹងបានល្អអាយុន យើងមើលឯងពិតជាមិនខុសមែន " ស្របពេលឮសម្តីដាយុននិយាយចប់ជុងហ្គុកស្រាប់តែញញឹមឡើងរួចដើរកៀក.កដាយុនហើយក៏ដើរចេញទៅ ទាំងមិនទាន់បានបាយទាំងចាហ្វាយនិងកូនចៅ។ ចាហ្វាយអរពេកភ្លេចស៊ីបាយ បើកូនចៅវិញត្រូវចាហ្វាយបង្ខំមិនឲ្យស៊ីបាយ ។

#ចំណតឡាន

" ចាហ្វាយ " ដើរមកដល់ចំណតឡានភ្លាមដាយុនក៏សួរទៅជុងហ្គុក

" អីគេ? " នាយឆ្លើយជាមួយដាយុន រួចដើរមកអង្គុយនៅខាងក្រោយ

" ចាហ្វាយស្គាល់ផ្ទះ អនាគតប្រពន្ធចាហ្វាយដែរឬអត់? " ដាក់គូទអង្គុយនៅកៅអីឡានខាងមុខសម្រាប់បញ្ជាចង្កូតហើយ ដាយុនក៏សួរទៅជុងហ្គុកថានាយនេះស្គាល់ផ្ទះថេយ៉ុងឬក៏អត់?

" អត់ផង! ហីយ៉ាងមិច? " នាយតបទៅដាយុនបែបធម្មតា តែអ្នកដែលស្តាប់នោះមិនមធ្មតាជាមួយទេ ម៉ែអាណាទៅដណ្តឹងប្រពន្ធមិនស្គាល់ផ្ទះប្រពន្ធហើយទៅដណ្តឹងតាមផ្លូវណា??

" ពុទ្ធោ! ចាហ្វាយបើមិនស្គាល់ផងឲ្យបើកទៅដណ្តឹងប្រពន្ធចាហ្វាយតាមប្រឡោះណាទៅ? " ដាយុនបែរ
មុខមកក្រោយហើយនិយាយតបជាជុងហ្គុកវិញទាំងទឹកមុខចង់យំ មួយព្រឹកនេះជុងហ្គុកក្រឡុកគេឡើងចង់ឡប់ខួរអស់ហើយឲ្យតែបែបៗហ្នឹង។

" ក៏បើកទៅផ្សារដែលយើងសុំទានរាល់ដងទៅ ពេលឃើញអនាគតប្រពន្ធយើងចាំយើងទៅសួរគេថាផ្ទះគេនៅឯណា " នាយតបបែបមនុស្សមិនខ្វល់ តែដាយុនខ្វល់ណាស់ គឺខ្វល់ខ្លាចចាហ្វាយឆ្គួតមុនបានប្រពន្ធបើចឹងៗអីនោះ។

" ចាហ្វាយយយយយ " លើកនេះទ្រាំលែងបានហើយលោកអើយ មិនគួរជុងហ្គុកក្លាយជាបែបហ្នឹងសោះ ទើបស្រែកមួយអស់សម្លេងដូចមនុស្សគ្មានសតិ។

" កុំមកជំទាលជិះទៅៗ "

" Ok u win " ថាចប់ដាយុនក៏បើកឡានទៅផ្សាររាល់ដងដែលជុងហ្គុកនាយសុំទាននោះ ដោយមានទឹកមុខដូចអ្នកណាយកទៅកសាង។

រឿង ♡សុំទានប្រទានស្នេហ៍♡Donde viven las historias. Descúbrelo ahora