ភាគទី២៦:«អូនសម្លាញ់ហា៎...»

Start from the beginning
                                        

«..គឺ..លោកម្ចាស់មកវិញហើយ តែគាត់មិនបាននៅ
ផ្ទះទេ លោកស្រី..គាត់នៅសណ្ឋាគារAster group
2ថ្ងៃហើយ»ប៊ុងស៊ុនឆ្លើយទាំងមិនចង់ ហើយឱនមុខ
ចុះ។

«នេះ...គាត់ មិនខ្វល់..ពីខ្ញុំទេ ខឹកៗ...ប៊ុងស៊ុន ឯងទៅ
លើកថូនោះចេញ ហើយចូលទៅក្នុងបន្ទប់នោះ..ខឹកៗ
យកឯកសារដែលនៅក្នុងថតតុនោះមកឲខ្ញុំ»គាត់បាន
លើកដៃចង្អុលទៅកាន់ថូមួយដែលដាក់នៅជិតទូខោរ
អាវទល់មុខគ្រែ វាគឺជាបន្ទប់សម្ងាត់របស់គាត់។

«.ចា..ចាសលោកស្រី»ប៊ុងស៊ុន ធ្វើតាមការបញ្ជា
របស់ម្ចាស់ ដោយមិនហ៊ានប្រកែកឡើយ។

_______ម៉ោង6:16នាទីល្ងាច_ផ្ទះជុងហ្គុក—-
សភាពផ្ទះហាក់ស្ងាត់ជ្រងំ ខុសពីធម្មតា ដូចជាគ្មាន
អ្នកណាម្នាក់នៅសោះ សូម្បីតែអ្នកបំរើមួយក៏មិន
ឃើញដែរ ។

នៅខាងមុខក្ខោងទ្វារបង ឡានរបស់ថេយ៉ុងបើកចូល
មកយឺតៗដោយ មិនឃើញថាមានអ្នកនៅចាំបើកទ្វា
ទេរាងតូចចម្លែកចិត្តខ្លាំងណាស់ នេះប្រៀបដូចជា
អ្នកបំរើលាឈប់អស់អញ្ចឹង។

កាយតូចស្រវាចុះពីលើឡានដើរមកកាន់ទ្វាហើយ
ស្រែកហៅអ្នកនៅខាងក្នុងឲមកបើកទ្វាឲតែមិនមាន
សូម្បីតែសម្លេងចាបយំ។

ដោយអស់មធ្យោបាយមានតែយកទូរសព្ទ័ ខលទៅ
ជុងហ្គុកទេ តែខលមិនចូលសោះ តើពេលនេះយ៉ាង
ម៉េចឲប្រាកដទៅ។ រាងតូចដាក់ទូរសព្ទ័ក្នុងហោប៉ៅ
ខោរួចដើររេរានៅខាងមុខរបង ដើរចុះឡើងសុខៗ
ក៏នឹកឃើញអ្វីមួយទើបរាងតូចដើរទៅបើកទ្វាឡាន
ហើយយក សោរមួយចង្កោមចេញមក។
_______

មួយម៉ោងក្រោយមករាងតូចចូលមកក្នុងបរិវេណផ្ទះ
បានសម្រេចដោយសារតែសោរមួយចង្កោមនោះ
ហើយ។ ក្រោយពេលចតឡានរួច ថេយ៉ុង ដើរលបៗ
ចូលក្នុងផ្ទះតែត្រចៀកក៏ចាប់ ស្ដាប់ឮសម្លេងចម្រៀង
ខ្លាំងៗចេញពីបន្ទប់ដែលធ្វើសម្រាប់ឲជុងហ្គុកហាត់
សមនៅផ្ទះ ក្រោយការងឿងឆ្ងល់ផង នាយតូចដើរ
ទៅបើកទ្វាមើលស្រាប់តែ...🫠គេត្រូវស្កុបនៅនិង
មួយកន្លែងបើកភ្នែកធំៗចំហរមាត់ធ្លុង...

ភ្នែកជាច្រើនគូរបានងាកមកសម្លឹងមកមើលរាងតូច
ហើយទាំងនោះគឺអ្នកបំរើទាំងអស់ មិនថាស្រីឬប្រុស
ឡើយគឺនៅក្នុងបន្ទប់នេះគ្មានបាត់សូម្បីមួយនាក់
ដោយនៅក្នុងដៃពួកគេមានតាំងពី វែកសម្ល វែកបាយ
អំបោសស្លាបមាន់ នៅមានកាតរូបជុងហ្គុក ស្តាយ
បែបណាក៏មានដោយពួកគេធ្វើជាអ្នកគាំទ្រជុងហ្គុក
មើលទៅដូចកំពុងប្រគុំខនសឺតអញ្ចឹង។

ឯអ្នកប្រុសគេវិញ នៅច្រៀងធ្វើកាយវិការច្រងេង
ច្រងាង ជាប់ឆ្កឹងទាំងក្នុងដៃកាន់មៃក្រូហ្វូន សម្លឹងមក
រក រាងតូចទាំងធ្វើមុខដូចឃើញខ្មោច ឯមូយ៉ុងវិញជា
អ្នកកាន់កាមេរ៉ាថត។

«ឈប់សិន!លោកប្រពន្ធ!»ដោយឃើញថារាងតូច
ចង់និងឈានជើងចាកចេញទើបនាយហុចមៃក្រូហ្វូន
ទៅឲមូយ៉ុង កាន់រួចស្រែកប្រាប់រាងតូចក្នុងសម្លេង
ស្អកៗព្រោះមុននេះមិនដឹងថាច្រៀងអស់ប៉ុន្មានបទ
ទៅហើយទេ។

«អ្នកទាំងអស់គ្នាទៅសម្រាកចុះ ម៉ោង7យប់ហើយ
ខ្ញុំត្រូវការនិយាយជាមួយប្រពន្ធខ្ញុំបន្តិច»ក្រោមការ
បញ្ជារបស់អ្នកជាចៅហ្វាយរួច កូនចៅនាំគ្នារត់ចេញ
ពីបន្ទប់នេះទាំងអស់ ឯមូយ៉ុងវិញមុននិងចេញឆ្លៀត
មកខ្សឹបដាក់ត្រចៀកជុងហ្គុក។

«អ្នកប្រុសហា៎...កុំធ្វើបាបអ្នកប្រុសតូចអីណា៎...»
មូយ៉ុង ខ្សឹបរួចរត់ចេញទៅបាត់ ឯរាងតូចក៏ឈានជើង
ចូលមកខាងក្នុងទាំងមិនហ៊ានសម្លឹងមុខជុងហ្គុកនោះ
ឡើយ។

ជុងហ្គុកចាប់ផ្ដើមបោះជំហ៊ានមកមួយៗមកជិត ថេយ៉ុង
ឯរាងតូច ខំប្រឹងបិទភ្នែកតែនាយបែរជាដើរហួសទៅ
ទាញទ្វាបិទ ងាកខ្លួនមកវិញអោនខ្សឹបជិតផ្ទៃមុខទន់ៗ
របស់ថេយ៉ុងទាំងខ្យល់ដង្ហើមក្ដៅៗ ឯពាក្យនិយាយ
មកក៏ធ្វើឲរាងតូចបើកភ្នែកមក ហើយប្រឹងទប់ខ្លួនឯង
ឡើងរឹងខ្លួនអស់ហើយ។

«អូនសម្លាញ់ហា៎....មិត្តអូនសំខាន់ណាស់មែនទេ
បានជាចេញទៅតាំងពីម៉ោង7ព្រឹកដល់ម៉ោង7យប់
បែបនេះ! »ជុងហ្គុកពោលពាក្យយ៉ាងផ្អែម តែមុខដូច
ជាតោកំណាចទៅវិញ នាយនិយាយរួចក៏ដើរក្រឡឹង
រាងតូច មើលចុះឡើងទៅលើរូបរាងតូចដែលម្ចាស់
ខ្លួនឈររឹងឆ្កឹង ដូចជាខ្លាចអំណាចប្ដីម្នាក់នេះណាស់។

«ប្រាប់មក! ថាមិត្តម្នាក់នោះជាប្រុសឬស្រី!!»ជុងហ្គុក

សូមរង់ចាំអានភាគបន្ត

SHP 💜សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now