Ep02:ខ្ញុំចាំបាច់អីត្រូវធ្វើតាមលោកឯង?!

Start from the beginning
                                        

"អោ-អោយខ្ញុំមើលថែគេឬ?"តែខ្លួនឯងនាងមើលថែមិនបានផងរាល់ថ្ងៃបានប៉ាម៉ាក់ស្រលាញ់តាមចិត្តមើលថែ
អោយនាងទៅមើលថែនរណាបាននាងនៅក្មេងទើបអាយុ20ឆ្នាំនឹង រៀនចប់ក៏មិនទាន់រកការងារដែរសុខៗម៉ាក់អោយមករៀបការទាំងដែលនាងមិនដឹងរឿង។

"ខ្ញុំជឿថាអ្នកនាងអាចកែប្រែលោកម្ចាស់បាន អ្នកនាងសម្រាកចុះ"គាត់ញញឹមរួចក៏អោនគោរពចាកចេញទៅទុកអោយថេយ៉ុងអង្គុយភ្លឹកគិតពីពាក្យសម្តីគាត់តើគេគួរតែធ្វើបែបណា?គេគិតមិនចេញតែគេស្អប់មុខប្រុសម្នាក់នោះណាស់មុខក្មេងតែអាយុច្រើនចរិតវិញអោយខ្មើតគួរអោយស្អប់!គេនិយាយជាមួយមិននិយាយរកទេចាប់គេចូលឡានចូលចិត្តប្រើកែវភ្នែកគម្រាមសួរនាយៗបែរជាទៅនិយាយជាមួយម៉ែដោះហ្នឹងឬចរិតប្តីគេ?

"អាកញ្ចាស់ឆ្គួត!"នឹកឃើញពេលណាមួម៉ៅពេលនោះ
នាងតូចយកឥវ៉ាន់ទៅរៀបទុកនៅទូរដែលទូលាយគ្មានសម្លៀកបំពាក់ដាក់។តាមពិតត្រូវអ្នកបម្រើធ្វើតែនាងមិនអោយធ្វើទុកអោយនាងធ្វើខ្លួនឯង។ក្រោយពីរៀបចំរួចនាងក៏ឡើងទៅលើគ្រែទន់ៗទំហំធំនោះរួចក៏ថតរូបដើម្បីផុសក្នុង ig របស់នាង។

"តើខ្ញុំគួរធ្វើអីទៅនៅទីនេះ?ថ្ងៃនេះបើខ្ញុំចេញក្រៅដូចពិបាកភ្នែកពេកខ្ញុំគួរតែចេញក្រៅនៅថ្ងៃស្អែក"

"អផ្សុកណាស់"នាងតូចរមួលពេញលើពូកមុននឹងឆាតក្នុងគ្រុបមិត្តរបស់នាងនិយាយលេងជាមួយពួកគេរហូតដល់គេងលក់ទាំងទទឹងទិស។

*ថ្ងៃត្រង់

តុតុ~~

"អ្នកនាងដល់ម៉ោងញាំអាហារហើយ"ម៉ែដោះមកគោះទ្វារគិតថានាងប្រហែលជាមិនបានដឹងថាទីនេះគេមានច្បាប់ទម្លាប់ទើបគាត់មកហៅ។

"ហ្ហឹម!ខ្ញុំមិនទាន់ឃ្លានទេម៉ែដោះហ្វា"

"តែលោកម្ចាស់កំពុងចាំអ្នកនាង"

"អោយគេញាំមុនទៅ"

"មិនបានទេអ្នកនាង លោកម្ចាស់ប្រាកដជាខឹងអ្នកនាងប្រហែលដឹងហើយមែនទេថាពេលគាត់ខឹងបែបណា"គាត់បានប្រាប់នាងរួចហើយថានាយមានចរិតបែបណាទើបនាងតូចក្រោកទាំងមុខជូរមួម៉ៅនឹងអ្នកខាងក្រៅជាខ្លាំង។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now