ភាគទី២០:«បញ្ជាការសម្ងាត់គីមថេយ៉ុង3680IBF»

Começar do início
                                        

« យើងក៏នឹកឯងខ្លាំងដែរ..តែ..ខឹកៗ..ងាប់យើងឡូវ
ហើយ..»គេនិយាយដោយយកដៃចង្អុលរុញក្បាល
រាងតូចចេញ តាមពិតទៅនាយម្នាក់នេះមានឈ្មោះថា
{ ហាខ្យុង } គេគឺជាកងបញ្ជាការសម្ងាត់ ដែលធ្វើការ
កម្ចាត់ពួកជួញដូរ មនុស្សឬរបស់ខុសច្បាប់នានាម៉្យាង
ទៀត រាងតូចគឺជាមិត្តសម្លាញ់រួមការងារជាមួយគេ
ដែលធ្វើការបានល្អខ្លាំងណាស់ តែរយៈពេល3ឆ្នាំមក
ហើយដែលរាងតូចបានសុំលាឈប់ ព្រោះតែគេ
ដល់ពេលត្រូវគិតរឿងអនាគតណាមួយរាងតូចខ្លាចថា
ជុងហ្គុកដឹងរឿងថាគេធ្លាប់ ធ្វើការមួយនេះ ជុងហ្គុក
និងមិនចូលចិត្តគេ តែឥឡូវទោះមិនដឹងក៏នាយនៅតែ
មិនចូលចិត្តគេដដែល។

«និយាយចឹង..ប្ដីដែលឯងថារៀបការជាមួយនោះ...
គេសង្ហាដូចយើងអត់....»ហាខ្យុង

« អឺ...សង្ហាជាងឯងឆ្ងាយណាស់ ចុះឯងទើបអើត
ក្បាលមកពីណា គ្រាន់តែយើងសុំលាឈប់ ភ្លាម
ឯងក៏បាត់ស្រមោលភ្លាម យើងទាក់ទងទៅក៏មិនចូល
ឥឡូវទើបមករកយើង....និយាយចឹង ឯងស្គាល់ហាង
របស់យើងបានយ៉ាងម៉េច!»កុំឲវែងឆ្ងាយច្រើនរាងតូច
ដាក់យកៗម៉ង បាត់មុខទៅ3ឆ្នាំគ្មានដំណឹងអីបន្តិចដល់
ពេលមកវិញធ្វើដូចជាគ្មានរឿងអីទៅកើតអ្នកណាមិន
ខឹងនោះ។

« នែ៎ សម័យនេះជាសម័យអីហើយ គ្រាន់តែហាង
របស់ឯងប៉ុណ្ណឹងយើងរកមិនឃើញនោះ ហើយកាល
ដែលយើងទៅក៏ព្រោះតែយើងមានហេតុផលមួយ»
ហាខ្យុង

«ចុះហេតុអីយើងទាក់ទងទៅឯងមិនចូលសោះ....!»
ថេយ៉ុង

«គឺបែបនេះទេ ក្រោយពេលដែលឯងលាឈប់នោះ
យើងត្រូវបានទទួល បេសកម្មទៅសហរដ្ឋអាមេរិក
ហើយទៅទីនោះ គេតម្រូវមិនឲយើងទាក់ទងទៅអ្នក
ណាទាំងអស់ ដើម្បីកុំឲយើងបែកអារម្មណ៍ក្នុងការ
បំពេញភារកិច្ច ណាមួយយើងចង់ឲឯងគិតរឿងអនាគតច្រើនជាងមក បារម្មណ៍ពីយើង..» ហាខ្យុង
អង្គុយបកស្រាយគ្រប់រឿង ដើម្បីឲរាងតូចយល់ និង
កុំឲខឹងគេ តែរាងតូចបែរជាក្រោកឈរ ក្នុងអារម្មណ៍
មួយហាក់អន់ចិត្តជាខ្លាំង។

« មិនថាមានរឿងអីកើតឡើងក៏ដោយ...ហាខ្យុង!...
យើងនៅតែជាមិត្តនិងគ្នា ចុះហេតុអីរឿងប៉ុណ្ណឹង ឯង
មិនអាចប្រាប់យើងបាន....3ឆ្នាំណា៎ យើងគិតថាឯង
ប្រហែលជាស្លាប់បាត់ទៅហើយ....»រាងតូចក្រោក
ឈរនិយាយខ្លាំងៗដាក់ហាខ្យុង ថែមទាំងក្របួច ក.
អាវគេ ជាប់ឯ រង្វង់ភ្នែកវិញចាប់ផ្ដើមរលីងរលោងចង់
យំ តែខំប្រឹងទប់។

«យើងសូមទោសណា...ថេយ៉ុង!...ចាប់ពីពេលនេះ
ទៅ ទោះមានរឿងអីក៏ដោយ...យើងនិងប្រាប់ឯងឲ
គ្រប់រឿង...គឺមានរឿងមួយដែលយើងចង់មកប្រាប់
ឯង ពេលនេះផង...»ហាខ្យុងក្រោកឈររួចប្រឹង
ទាញកាយតូចមកអោបលួងលោម តែក្នុងខណៈពេល
នោះនៅអាគារម្ខាងទៀតនៃហាងរបស់ថេយ៉ុង មាន
អ្នកប្រមាញ់រូបរបស់ អ្នកទាំងពីរដែលកំពុងអោបគ្នាព្រោះបន្ទប់ដែលអ្នកទាំងពីរកំពុងនៅវាមានជញ្ជាំងជាកញ្ចក់ថ្លា មិនដឹងថាវាថតរូបពួកគេក្នុងបំណងអ្វី
ដឹងត្រឹមថាបើជាប្រភេទពួកដែលលួចថតរូបមិនបើក
ចំហរនោះគឺ ពួកវាគ្មានបំណងល្អឡើយ។

«ជារឿងអ្វី ឯងឆាប់និយាយមក»ក្រោយប្រលែងខ្លួន
ចេញពីការអោបរួច រាងតូចប្រញាប់សួរទៅ ហាខ្យុង
ភ្លាម។

« គឺមានអ្នកចូលថ្មីម្នាក់ សមត្ថភាពរបស់គេពិតជាដូច
ឯងណាស់ គេថែមទាំងត្រូវបានលោកនាយឲរហ័ស
នាមថា ជាកូនសោរពិឃាត ទៀតផង..»ហាខ្យុង

«អរ៎ៗ មើលទៅគេម្នាក់នោះ ប្រហែលជាអាចមក
ជំនួសកន្លែងយើងបានហើយ...»រាងតូចនិយាយ
ដោយញញឹមស្រាល។

«អត់នោះទេ ទោះគេពូកែដូចឯង ក៏មិនអាចជំនួស
កន្លែងឯងបានដែរ ថេ.....បើយើងគិតមើលទៅយើង
ពិតជាស្ដាយរហ័សនាមខ្លាពិឃាត របស់ឯងណាស់»
ក៏ដូចអ្វីដែលហាខ្យុងនិយាយអញ្ចឹងរាងតូចកាលដែល
នៅធ្វើការងារមួយនោះ គេពិតជាសមាជិកម្នាក់ដ៏ខ្លាំង
ពូកែពិតមែន មិនថាទៅកន្លែងណាក៏មានវត្តមានរបស់
គេដែរហើយតែងតែនាំមកវិញនូវលទ្ធផលល្អរហូត។

«ហឺយអត់ទេៗ យើងមិនចង់គិតពីវាទៀតទេ ពេល
នេះយើងក្លាយជាប្រពន្ធរបស់គេហើយ យើងមិនចង់
ឃើញឈាមប្រលាក់ដៃរបស់យើងម្តងទៀតនោះទេ»

សូមរង់ចាំអានភាគបន្ត

SHP 💜សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Onde histórias criam vida. Descubra agora