Jeon Jungkook ជាឈ្មោះម្ចាស់ក្រុមហ៊ុនផលិតស្រាដ៏ល្បីដែលមានទីតាំងគោលនៅកូរ៉េនេះផ្ទាល់តែម្តង។អាយុ28ឆ្នាំនាយសម្រេចបានសមទ្ធិផលដ៏ល្អឥតខ្ចោះគ្មាននរណាអាចមកប្រកួតប្រជែងបាន។កុំថាឡើយជំនួញសូម្បីសម្រស់និងភាពវៃឆ្លាតក៏គ្មាននរណាប្រៀបបាននឹងនាយដែរ ស្រីៗឃើញហើយលង់ស្រលាញ់ដកចិត្តមិនរួចព្រោះតែរង្វង់មុខក៏ស្រស់សង្ហារ រាងកាយមាំមួនសាច់ដុំធំៗបបូរមាត់ទាក់ទាញឃើញហើយបាក់ស្រិបៗម៉ង។

  "លោកអគ្គនាយកបន្តិចទៀតមានណាត់និយាយពីការទិញដីសម្រាប់ដាំទំពាំងបាយជូរពូជថ្មីនៅខែក្រោយ"

  "ខ្ញុំដឹងហើយ រៀបចំទៅ"បបូរមាត់សង្ហារបង្ហើបទាំងដៃនិងភ្នែកនៅសម្លឹងឯកសារនៅឡើយ នាយហ្មឺងម៉ាត់ ម៉ត់ចត់នឹងការងារណាស់បុគ្គលិកម្នាក់ៗគោរពកោតសរសើរនាយខ្លាំងហើយក៏ស្រលាញ់នាយដែលជាអគ្គនាយកល្អផងដែរ។

  "ចាស៎!លោកអគ្គនាយក"

  "ប្រាប់ទីតាំងទៅអ្នកបើកឡានខ្ញុំទៅហើយអោយឯកសារមកនាងអាចសម្រាកបាន"ឃើញទេថាហេតុអី
បានជាបុគ្គលិកគោរពស្រលាញ់នាយព្រោះតែនាយគឺគោរពពេលវេលាហើយក៏មិនដែលប្រើបុគ្គលិកអោយធ្វើការខ្លាំងដែរ នាយដឹងថាលេខានាយហត់មួយព្រឹកហើយដូច្នេះវាជាម៉ោងចេញទើបនាយអោយគេទៅញាំអាហារនិងបានសម្រាកទុកអោយនាយទៅជួបភ្ញៀវដោយខ្លួននឯងផ្ទាល់ក៏បាន។នាយមិនចេះប្រកាន់ខ្លួនហើយក៏
តែងតែជួយគ្រប់គ្នាជានិច្ចអោយតែនាយឃើញថាលំបាកឬក៏មិនយល់មិនចេះត្រង់ណា។

   "ប៉ុន្តែលោកអគ្គនាយក"ធ្វើបែបនឹងមិចនឹងបានវាជាតួនាទីរបស់នាង

  "មិនអីទេនាងទៅសម្រាកចុះ"នាយញញឹមបន្តិចទើបយកឯកសារពីនាងហើយក៏ចាកចេញទៅធ្វើអោយ
ស៊ីនហេ កាន់តែលង់នឹងលោកអគ្គនាយករបស់នាយកាន់តែខ្លាំងព្រះអើយគាត់ពិតជាសុភាពបុរសពិតៗមិន
ចម្លែកទេដែលសម្បូរអ្នកចង់បានគាត់។

   "ពិតជាសង្ហារខ្លាំងណាស់"សូម្បីដំណើរក៏ជះរាងសង្ហារដែរ ត្រឹមនាងជាបុគ្គលិកគាត់ថ្នមប៉ុន្នឹងចុះទម្រាំតែប្រពន្ធទៀត?តើស្រីណាទៅដែលសំណាងបានលោកអគ្គនាយកនាងធ្វើប្តី?ឬក៏ជានាងទេដឹង?

♡Married you♡Où les histoires vivent. Découvrez maintenant