ភាគទី48: ខ្មើតគឺជាបងថេយ៍

Beginne am Anfang
                                    

"វាមិនមែនតែធ្វើបាបបងទេតែម្ដាយវាសម្លាប់ប៉ាម៉ាក់យើង..ហ្ហឹកៗ..សភាពសាកសពរបស់ប៉ាម៉ាក់នៅតែឌិតក្នុងខួរក្បាលខ្ញុំសម្រែកស្រែកយំរបស់អូឌីនឹងរីកាពេលគេបាត់បង់ម្ដាយពួកវាបែរជារស់ស្រួល ទោះឪពុកនាងមិនដឹងអីតែឪពុកវាអ្នកខុស ខុសគ្រប់យ៉ាង!ហ្ហឹក"ថេហ្យុង

"បងមិនស្មានថារឿងថ្នាក់នេះឡើយ ថេយ៍..ហ្ហឹកៗ..បងសុំទោស.."ថេឡាអោបរាងតូចម្ដងទៀតនឹងព្យាយាមអង្អែលខ្នងបន្ធូអារម្មណ៍អោយថេហ្យុងដែលគេយំខ្លាំងណាស់សកម្មភាពពួកគេត្រូវបានលបមើលដោយម៉ៃខើលតាមពិតនាយក៏ទើបតែបានដឹងរឿងថេឡានៅរស់នេះតាមរយ:ការបកស្រាយរបស់ថេឡាហើយក៏មកតាមដាននឹងរឿងកាន់តែច្បាស់ពេលឮបងប្អូនគេនិយាយគ្នានាយក៏លួចយំដូចគ្នាព្រោះនាយនៅតែស្រលាញ់ថេឡាពិសេសប៉ុន្មានឆ្នាំមកនេះមិនបាននៅមើលថែប្អូនប្រុសរបស់ថេឡាអោយល្អទេ

"ហ្ហឹក..."ថេហ្យុងយំៗក៏សន្លប់នៅលើស្មាបងស្រីគេព្រោះតែគេនឿយហត់អស់កម្លាំងណាមួយកំពុងតែមានទម្ងន់ផងគេឆាប់ប៉ះពាល់ផ្លូវចិត្តខ្លាំងហើយទន់ខ្សោយដោយម៉ៃខើលប្រញាប់ចូលទៅជួយលើកបីថេហ្យុងចូលទៅក្នុងផ្ទះ។

  ពេលចូលមកដល់ក្នុងផ្ទះម៉ៃខើលដាក់អោយរាងតូចសម្រាកឃើញគេហត់នឿយថេឡាក៏ចង់ទៅរៀបចំរកអីជូតខ្លួនអោយរាងតូច

"បងថាគួរតែហៅដុកទ័រមកដាក់សេរ៉ូមអោយគេទៅគេស្លេកស្លាំងណាស់"ម៉ៃខើល

"មិនបាច់ទេថេហ្យុងយើងមិនអាចចេះតែដាក់សេរ៉ូមអោយគេឡើយបើសិនគេក្រោកមកគេនឹងម៉ួម៉ាវដោះចេញមិនខាន"ថេឡា

"គឺពិតជាអូនពិតមែនថេឡា"ម៉ៃខើលក្រោកទៅអោបនាងម្ដងទៀតគេសប្បាយចិត្តពេកក្រៃដែលដឹងថាមនុស្សដែលខ្លួនស្រលាញ់នៅតែរស់បែបនេះកំហុសនាយក្នុងមួយជីវិតនេះគឺធ្វើអោយថេឡាត្រូវបាត់បង់ជីវិត

"សុំទោសព្រោះមូលហេតុបងម្នាក់គត់ទើបធ្វើអោយជីវិតអូនទៅជាបែបនេះហើយរាល់ដាល់ធ្ងន់ធ្ងរដល់គ្រួសារអូននឹងអនាគត់ប្អូនប្រុសរបស់អូន"ម៉ៃខើល

"លោកមិនខុសទេម៉ៃខើលនាងជាអ្នកមានចិត្តកំណាចបិសាចខ្លួនឯងខ្ញុំជាប្រភេទមនុស្សមិនចេះម៉ៅរួមទេដូចរឿងប៉ារបស់ហ្សារីតាបើគាត់មិនពាក់ព័ន្ធមិនដឹងរឿងគឺគាត់មិនខុស"ថេឡាគេគិតផ្សេងពីប្អូនប្រុសគេទោះរឿងប៉ាម៉ាក់ខ្លួនហើយខឹងស្អប់គឺគេស្អប់តែហ្សារីតានឹងម្ដាយនាងពិសេសដឹងរឿងម្ដាយហ្សារីតាបោកប្រាស់លបសម្លាប់ប្អូនស្រីជុងហ្គុកនាងក៏កាន់តែខំប្រឹងរកវិធីសងសឹកពួកគេចេញពីជុងហ្គុកតែមិនរហ័សដល់ថេហ្យុងទេស្របពេលនាងមកថេហ្យុងដើរជិតដល់គោលដៅនៃផែនការណ៍គេទៅហើយ

មហិច្ឆតាប្រពន្ធចុង[complete✅]Wo Geschichten leben. Entdecke jetzt