[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](26)

Start from the beginning
                                        

     អាមឺរីនគ្រុប ជាក្រុមហ៊ុននាំចូលដ៏ធំ ដែលស្ដុកឥវ៉ាន់មិនថាក្នុងឬក្រៅប្រទេសឡើយ គេមានជំនួញច្រើនប្រភេទនេះគនរាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ ជាពិសេសក្រុមហ៊ុនលំដាប់ប្រទេសមួយនេះមានរោងចក្រផលិតអាហារកំប៉ុង និងជីសម្រាប់កសិកម្មផ្ទាល់ខ្លួនទៀតផង ទ្រព្យសម្បត្តិសរុបរាប់ពាន់លានដុល្លារអាមេរិក នេះជាហេតុផលដែល ខូសៀ ខ្វល់ខ្វាយយ៉ាងខ្លាំងថា បើសិនជាគេលែងនៅ តើប្រពន្ធនិងកូនស្រីអាចរ៉ាប់រងបន្ទុកដ៏ធំមួយនេះបានឬអត់
     តឹបតឹប!
" គេនៅឯណា? " រាងក្រាស់ដែលជាន់ក្រុមហ៊ុនមិនទាន់បានប៉ុន្មានជំហ៊ានផង ក៏សួរទៅលេខាដែលរាយការណ៍អោយគេមុននោះតាមរយៈសារ ថាមានមនុស្សមករក ហើយពិតណាស់ថាអ្នកមិនស្គាល់គ្នាមករកគ្នាបានដោយរបៀបណាទៅ
" នៅ បន្ទប់ទទួលភ្ញៀវ ចាស "
" ល្អ កុំអោយអ្នកណារំខានយល់ទេ "
" ចាស លោកម្ចាស់ " ខូសៀបញ្ជារួច ក៏រៀបចំសម្លៀកបំពាក់លើខ្លួនអោយរៀបរយ មុននឹងបុរសវ័យ៤៩ឆ្នាំរូបនេះ ដើរទៅរកទិសដៅ ដោយទឹកមុខកាច ខុសពីនៅជាមួយភរិយាមុននោះដាច់តែម្ដង
     ក្រាក!! សម្លេងទ្វារដែលបើកទាក់ទាញអោយអ្នកដែលអង្គុយជក់បារីរង់ចាំ ងាកសម្លឹងមកមើលគេ ដោយទាំង២នាក់ប្រសព្វភ្នែកគ្នា ប៉ុន្ដែគ្មានពន្លឺស្វាគមន៍ពីខូសៀនោះឡើយ ប្រុសកម្លោះបង្ហាញច្បាស់ៗថាគេមិនពេញចិត្តនឹងការមករករបស់អ្នកម្ខាងទៀតទេ
" មកជាន់ទីនេះធ្វើអី ? "
" វ៉ាវ ប្អូនប្រុសនេះជាពាក្យរាក់ទាក់ដំបូងក្នុងរយៈពេល១៧ឆ្នាំដែលយើងមិនបានជួបគ្នាតើមែនទេ វាឃោឃៅពេកហើយ" បុរសដែលមានមុខមាត់ស្រដៀងនឹងខូសៀ៥០% បញ្ជាក់យ៉ាងច្បាស់ថាគេមានឈាមខ្សែរស្រឡាយជាមួយរាងក្រាស់ ប៉ុន្ដែទឹកមុខឌឺដងរបស់គេរំខាន ខូសៀជាខ្លាំង ប្រុសចំណាស់ដឹងថានោះជាការសម្ដែងសុទ្ធសាធ នេះហើយជាហេតុផលដែលគេស្អប់អ្នកចំពោះមុខ ចចក មុខ២
" កុំមកលេងសើច ឆ្លើយអោយត្រូវសំណួរផង "
" លឺថាទើបនឹងលែងលះ ទើបចង់មកមើលថាយ៉ាងម៉េចដែរ តែប្រហែលជាមិនអីទេដឹងលែងប្រពន្ធដែលមិនប្រាថ្នា "
" បិទមាត់ឯងទៅ បើនៅចង់សុីបាយបានបន្ដទៀត " ពេលអ្នកម្ខាងទៀតប៉ះពាល់ដល់ម្ដាយរបស់កូនខូសៀ ក៏ក្ដៅឆេវតែម្ដង គេដឹងថា អ្នកចំពោះមុខព្យាយាមដុតកំហឹងរបស់គេ រាល់ពេលប្រឈមមុខដាក់គ្នា តែវាគ្មានសិទ្ធិមើលងាយហ្ក្រេសនោះទេ ប្រពន្ធគេមានកិត្តិយសដូចគ្នា
" យ៉ាងម៉េច ការពារឬ គ្រាន់តែជាអតីតភរិយា មិនបាច់សម្ដែងទេខូសៀ ខ្ញុំដឹងថាឯងសប្បាយចិត្ត "
" បើមកនិយាយមិនបានការ ត្រឡប់ទៅកន្លែងរបស់ខ្លួនឯងវិញទៅ ខេដៀន យើងមិនចង់និយាយជាមួយមនុស្សដូចជាឯងទេ " ប្អូនជីដូនមួយដែលចង់តែបំផ្លាញគេ ខូសៀ មិនបានសប្បាយចិត្តនឹងវត្តមានរបស់អ្នកម្ខាងទៀតសូម្បីតែបន្ដិច តាំងពីម្ដាយរហូតដល់កូន សុទ្ធតែប្រភេទសុីបាយបោកឆ្នាំង គ្រួសារគេខំធ្វើការយ៉ាងខ្លាំងដើម្បីមានដូចសព្វថ្ងៃតែ សម្រាប់ខេដៀននិងម្ដាយរបស់គេ ចេះតែបំផ្លាញនិងបង្ករបញ្ហា អ្វីដែលសំខាន់គឺលោភលន់ ចង់បានតែមិនចង់ធ្វើ គេគ្មានចិត្តអាណិតមនុស្សប្រភេទនេះទេ
" យ៉ាងម៉េច ជាបងប្អូនគ្នា ត្រូវស្អប់គ្នាដល់ថ្នាក់នឹងផងឬ ប្អូនប្រុស "
" យើងមិនដែលរាប់ឯងជាបងប្អូនទេ "
" នេះឯងយករឿងអតីតមកខឹងយើងឬ ខឹងដែលយើងប្រាប់សង្សារដែលស្លាប់ទៅរបស់ឯងថាឯងនឹងរៀបការនោះឬ រឿងវាកើតឡើងយូរហើយ ទោះយើងមិននិយាយក៏ពេលនោះម៉ាក់ឯងនឹងប្រាប់នាងដដែលទេ ខូសៀ " ពេលត្រូវគាស់កកាយរឿងអតីត ខូសៀ ក៏ខឹងឡើងក្រហមមុខទៅហើយ គេមិនចង់ចងចាំអ្វីទាំងអស់ ប៉ុន្ដែមនុស្សចង្រៃចំពោះមុខព្យាយាមចាក់របួសរបស់គេម្ដងទៀត វាកន្លងទៅជិត២០ឆ្នាំហើយ គេឈប់គិតពីវាតាំងពីហ្ក្រេសមានកូនស្រីរបស់ពួកគេមកម្ល៉េះ នេះជារឿងពិត
" យើងមិនខ្វល់ពីអតីតកាលនោះទេ តែយើងសូមព្រមានឯង កុំពាក់ព័ន្ធនឹងគ្រួសារយើងអោយសោះ "
" ចង់សំដៅដល់ហ្ក្រេសឬ ក៏គួរអោយចាប់អារម្មណ៍ដែរណា .. អុស... " ខេដៀនស្រែកពេលត្រូវ ខូសៀ ចាប់ក្របួចករអាវទាំងខឹងសម្បារ មើលទៅគេនិយាយប៉ះពាល់ហ្ក្រេសរបស់អ្នកម្ខាងទៀតមិនបាននោះទេ បើទាយមិនខុសខូសៀ ប្រហែលស្រឡាញ់ប្រពន្ធរបស់វាហើយ ខេដៀន ញោចចុងមាត់ គិតក្នុងចិត្តដោយមានផែនការជាច្រើនសម្រាប់ទប់ទល់នឹងខូសៀបន្ទាប់ពីថ្ងៃនេះទៅ គេនឹងធ្វើជាអ្នកលេងហ្គេមមួយនេះមុន ដោយទុកអោយអ្នកម្ខាងទៀតមិនអាចនៅសុខបាន
" យើងប្រាប់ឯងហើយ បើមិនចង់ងាប់កុំទៅរកហ្ក្រេស ឬអ្នកណាដែលនៅក្បែរខ្លួនយើង កូនស្រីយើងក៏មិនអោយឯងជួបដែរ យល់ទេ "
" ឯងចង់សម្លាប់យើងមែនទេ បើយើងមិនធ្វើតាមអ្វីដែលឯងនិយាយ"
" សម្លាប់ឯងវាងាយជាងបកចេកទៅទៀត ខេដៀន " ខូសៀប្រើក្រសែរភ្នែកកាចរបស់ខ្លួនសម្លក់គេទាំងប្រឹងទប់កំហឹងក្នុងចិត្តមិនអោយប្រើហឹង្សាក្នុងក្រុមហ៊ុនរបស់ខ្លួន ប៉ុន្ដែមនុស្សវិកលចរិតដូចជាខេដៀន គេមិនខ្លាចឡើយសូម្បីតែសេចក្ដីស្លាប់ មានតែញញឹមឌឺដងអោយរាងក្រាស់វិញ ដោយកាយវិការសប្បាយៗ
" បាទ លោកប្អូន ខូសៀ ហឹសហឹស "
" យើងដឹងថាឯងមិនខ្លាចសម្ដីយើងនោះទេ ប៉ុន្ដែឯងត្រូវដឹងថាបើនរណាម្នាក់ក្នុងគ្រួសារយើងកើតអី ម៉ែរបស់ឯងជាអ្នកទី១ដែលយើងទៅរក " ខូសៀមិនបានគម្រាមប៉ុន្ដែគេហ៊ានធ្វើវាដោយមិនស្ទាក់ស្ទើរ ចាប់តាំងពីលែងមានម្ដាយនៅគ្រប់គ្រងត្រកូលមក គេលែងសល់អ្នកណាទៀតហើយ គ្រប់គ្នានៅក្បែរខ្លួនគេចាំកើបតែផលប្រយោជន៍ មានតែហ្ក្រេស និងកូនប៉ុណ្ណោះដែលឈរនៅខាងគេ ហើយនារីទាំង២នាក់ជាមនុស្សដែលគេចង់ការពារបំផុតដូចគ្នា
" ហ៊ើយ... អស់សប្បាយហើយ លែងទៅ " ហ្វឹប!
" ហឹស.... "
" ប្រពន្ធឯងគួរតែរកប្ដីថ្មី មើលទៅឯងរស់មិនបានយូរទេ" នេះជាពាក្យចុងក្រោយដែលខេដៀននិយាយទៅកាន់ ខូសៀ មុននឹងគេដើរចាកចេញទៅ រាងក្រាស់មិនបានរករឿងគេបន្ដនោះទេ ព្រោះមិនចង់ជ្រលក់ជាមួយ ប៉ុន្ដែពាក្យមុននេះរបស់ខេដៀន សាងភាពមិនពេញចិត្តអោយគេយ៉ាងខ្លាំង មិនមែនជារឿងដែលថាគេរស់មិនបានយូរ តែជារឿងដែលវាហ៊ានថាអោយហ្ក្រេសរកប្ដីថ្មីនោះឯង វាចង់ត្រូវដេរមាត់ហើយដែលហ៊ាននិយាយបែបនេះចេញមក
" យល់សប្ដិទៅ ទោះក្លាយជាខ្មោចក៏យើងមិនអោយអ្នកណាយកប្រពន្ធយើងបានដែរ " ខូសៀខាំមាត់និយាយតាមក្រោយអ្នកម្ខាងទៀត ដែលគេដើរចេញទៅបាត់ពីក្នុងបន្ទប់ហើយ បើហ៊ានតែយឺតបន្ដិចវាបានបែកមាត់មិនខានគេធានា ខូសៀ គុំគួននៅក្នុងចិត្ត

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now