ពេញមួយយប់ ជេឃេចេះតែចេះរសាប់រសល់ ចាំបាត់ៗមិនឃើញប្រពន្ធមករកតាមអ្វីដែលនាយបានប្រាប់ទាល់តែសោះ។ ឯនាយខំដេកស្រាតចាំយ៉ាងសង្ហាតែថេយ៍បែជាបាត់ស្រមោលទៅណាក៏ដឹង ធ្វើឲ្យនាយខ្វល់ខ្វាយទើបត្រូវទាញអាវឃ្ញុំមកពាក់ រួចទៅរកគេដល់បន្ទប់ដោយខ្លួនឯង។ បើដឹងថាគេព្យាយាមគេចពីនាយទៀតនោះ ដឹងតែត្រូវថ្នាំខ្លាំងមិនខាន។
~ក្រាក
ទ្វារបន្ទប់ត្រូវបើកឡើងយ៉ាងងាយស្រួល ដូចមិនទំនងថាគេចង់គេចពីនាយទាល់តែសោះ ហើយពេលដែលនាយដើរទៅរកដល់គ្រែក៏ឃើញគេកំពុងគេងលក់យ៉ាងស្រួលជាមួយនិងកូនប្រុសគេងអមសងខាង។
"ធំៗអស់ហើយ មិនចេះទៅដេកបន្ទប់ខ្លួនឯងទេឬយ៉ាងម៉េច?"
ព្រោះតែពីរនាក់នេះឯងបានជាថេយ៍ទៅរកនាយមិនបាន មិនដឹងជាតាមអីណាស់ណាទេ មិនទុកពេលវេលាឲ្យនាយបានរំលឹករឿងផ្អែមល្ហែមជាមួយប្រពន្ធទាល់តែសោះ។
ទោះយ៉ាងណាក៏ទាញត្រូវគេងជាមួយថេយ៍ទាល់តែបានដែរយប់នេះ។
ក្នុងពេលដែលពួកគេកំពុងគេងលក់ នាយក៏លួចលើកបីរាងតូចចេញទៅបន្ទប់ខ្លួនវិញ ដោយកូនដេកឱបគ្នាតែពីរនាក់ហ្នឹងទៅ ចំណែកនាយសុំដេកឱបប្រពន្ធម្ដង។
"អឹម... លោកប្ដី"
គ្រាន់តែដាក់ខ្លួននៅលើពូកនាយភ្លាម ថេយ៍ក៏ភ្ញាក់ដឹងខ្លួនាំទាំងមរមីមរមើមើលទៅដូចជាកូនឆ្មា។ កាយវិការគួរឲ្យស្រលាញ់របស់គេធ្វើឲ្យនាយទ្រាំមិនបាន ទើបឱនទៅថើបថ្ពាល់សងខាងទៅវិញទៅមក មិនចេះឆ្អែតឆ្អន់។
"ភ្ញាក់ឡើង មកកំដរយើង"
"ហ៊ឹម អត់ទេ"
"ឆាប់ឡើង អូនធ្វើឲ្យយើងរឹងពេញខ្លួនអស់ហើយ"
នាយខានយូរហើយ សឹងតែភ្លេចថាអារម្មណ៍សុខស្រួលនោះវាយ៉ាងម៉េចទៅហើយ។ ទោះឥឡូវ ត្បិតថាចំណាស់បន្តិចតែរបស់ខ្លះនៅក្នុងខ្លួននាយវានៅប្រើការបាន មិនទាន់រិចរិលនៅឡើយ ថែមទាំងកំពុងដង្ហើយហៅស្វែងរកភាពកក់ក្ដៅនៅក្នុងខ្លួនថេយ៍ទៀតផង។
ដោយសារតែប្រពន្ធគេងត្រមក់ខ្លាំងពេក នាយមានតែចាប់ផ្ដើមចាត់ការដោយខ្លួនឯងដោយការចាប់សម្រាតសម្លៀកបំពាក់ថេយ៍ចេញពីខ្លួនជាមុន។
"អូននៅស្រស់ស្អាតគ្មានទាស់"
កូនបីហើយ តែរាងកាយគេមើលទៅដូចអាយុ២០ ស្បែកមុខម៉ដ្ឋរលោង ចំណែកខ្លួនប្រាណក៏រលោងស្រិល សក្បោះឥតកន្លែងទាស់។ ចង្កេះតូចត្រកៀកធំ នៅមានដើមទ្រូងសមនឹងបាតដៃ ធ្វើឲ្យភ្នែកនាយស្រវាំងអស់ហើយ។
"ប្រពន្ធសម្លាញ់"
នាយថើបបណ្ដេញលើក្បាលពោះរាបស្មើស្របពេលម្រាមដៃរាវលូកចូលទៅក្នុងភាពទន់ជ្រាយ តែវាពិបាកចូលសូម្បីតែម្រាមមួយ មើលទៅគេអាចទប់ទល់នឹងអាច្រម៉ក់ប៉ុនកដៃបានឬអត់យប់នេះ?
"អាស... "
រាងតូចស្រែកថ្ងួចថ្ងូរក្រោយពីមានអារម្មណ៍ស្រៀវស្រើបនៅត្រង់ចំណុចខាងក្រោម និងដើមទ្រូងទាំងគូរបស់ខ្លួន។ ចុងកំពូលស្រួចនាយពេលនេះមានសុទ្ធតែស្នាម និងទឹកមាត់របស់ស្វាមី ឯចំណុចខាងក្រោមក៏កំពុងត្រូវគេប្រលែងលេងដោយម្រាមដៃស្ទាត់ជំនាយ។
"អឹក... ហាស"
ថេយ៉ុងភ្ញាក់ដឹងខ្លួនពេលដែលខ្លួនឯងដល់ចំណុចកំពូលដោយសារតែម្រាមដៃរបស់គេ។ ដំបូងនាយក៏យល់ថានេះជាយល់សប្ដិព្រោះខ្លួនបានឃ្លាតឆ្ងាយពីស្វាមីយូរមកហើយ តែពេលបើកភ្នែកឃើញមនុស្សមាឌមាំកំពុងដោះអាវឃ្លុំនិងមើលមកនាយដោយស្រកឃ្លានទើបនាយដឹងថា គេគឺជារូបពិតច្បាស់ណាស់។
ព្រះអើយ! គ្រប់យ៉ាងនៅលើខ្លួនគេ វានៅតែរោលរាលដូចដើម មិនថាសាច់ដុំនៅដើមដៃនិងត្រង់ពោះ ហើយនៅមាននាគរាជដែលកំពុងអើតកនោះទៀត។ នាយមិនដែលភ្លេចភាពសុខស្រួល និងការឈឺចាប់គ្រប់ពេលដែលវាចូលមកក្នុងខ្លួននាយនោះទេ។
"លោក... លោកប្ដី... អឹម"
បរបូរមាត់ផ្អែមល្ហែមមួយនេះ គឺជាអ្វីដែលនាយធំតែងតែប្រាថ្នា មិនថាទៅដល់ទីណា វាធ្វើឲ្យនាយនឹកគេគ្រប់ពេល ដល់ថ្នាក់ចង់ប៉ះពាល់អ្នកផ្សេងក៏មិនបាន។
"ថ្ងូរឲ្យលឺមក អូនសម្លាញ់ យើងនឹកសម្លេងរបស់អូនណាស់"
អ្វីដែលគិតចង់ធ្វើបាបគេកាលពីគ្រាមុន ត្រូវរំសាយចោលក្រោយពេលត្រូវរាងកាយល្អឥតខ្ចោះមួយនេះ ពង្វក់នាយឲ្យភ្លេចអ្វីៗគ្រប់យ៉ាង។ នឹកណាស់ នឹកស្ទើរឆ្កួតទៅហើយ។
To be continued 💗
Admin ព្យាយាមសរសេរណាស់ តាំងពីមានខំមិន vote ច្រើន😂 អរគុណដែលនៅតាមដានរឿងចាស់ស្ទាវមួយនេះ 😘😘
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
Ch42: កាន់តែចាស់ កាន់តែចិត្តក្ដៅ
Start from the beginning
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)