39:អូនមិនល្ងង់

Mulai dari awal
                                    

<ខឹងអូនហ៎ហុឹម>គេអង្គុយនិងព្យាយាមទាញអ្នកម្ខាងទៀតឲបែរមកតែអ្នកម្ខាងទៀតនៅធ្មឹងដូចគល់ឈើ

<បើចឹងអូនចេញទៅហើយណា ចេញហើយណា អូនចេញមែនទែនហើយណា>ជីមីនគេខំនិយាយឲយ៉ុនហ្គីចាប់អារម្មណ៍តែមើលចុះគេមិនខ្វល់សោះ

<ហា៎ហុឹកៗ!យ៉ុនព្រងើយនឹងអូន>ហៅមិនងាកលួងមិនបាត់ចឹងទុកឲគេអ្នកខឹងម្ដងតែថាខឹងមែនមិននិយាយរកទេគឺខឹងយំយកតែម្ដង

<ហឹស!ក្មេងចម្កួត>លួងគេមិនបាត់បែរជាអង្គុយលើឥដ្ឋយំតែម្ដង ចេះតែមានហើយក្មេងនេះ

<មកឡើងមកគេងជាមួយបង>មិននិយាយច្រើនជីមីនក៏ងើបលោតហក់ឡើងលើពូកតែម្ដង យ៉ុនហ្គីដាក់ដៃម្ខាងជាខ្នើយឲជីមីនកើយឯសមីខ្លួនវិញញញឹមខ្ជឹបបានគេឱបរាងក្រាសចឹង

(ជីមីន:អួយកក់ក្ដៅ😝)

____________

¶ថ្ងៃបន្ទាប់

ព្រឹកព្រលឹមថ្ងៃថ្មីនាយកម្លោះសង្ហាក្រោកឡើងជាមួយស្នាមញញឹមមានក្ដីសុខ ខណៈរង្វង់ដៃក៏ប្រឹងឱបក្រសោបកាយតូចរបស់ប្អូនធម៌ហាក់មិនចង់ងើបចេញ។នាយងើបខ្លួនបន្តិចគេងច្រត់ដៃគន់មើលវង់ភ័ក្ត្រដែលនិន្ទ្រាលង់លក់មិនដឹងអ្វី។ទ្រាំមិនបានយ៉ុនហ្គីក៏ឱនមុខទៅថើបក្រញិចពេញផ្ទៃមុខ ដូចជាមានបំណងចង់រំខានដល់ដំណេកដ៏សុខស្រួលរបស់កូនទាដែលកាចដូចខ្លារបស់គេខ្លាំងណាស់ចឹង។

<ក្រោកបានហើយក្មេងកម្ជិល>ក្រោយពីក្រញិចអស់ចិត្តហើយយ៉ុនហ្គីក៏និយាយឡើងញ៉ោះឲអ្នកម្ខាងទៀតខឹងជាខ្លាំង

<ហឹកៗអូនគេងមិនទាន់ឆ្អែតទេ>ជីមីនយំទាំងបិទភ្នែកមនុស្សកំពុងតែគេងស្រួលមករំខានអីណាគួរឲខឹងណាស់

<ថ្ងៃរះខ្ពស់ហើយ>គេលើកម៉ោងឲមើលក៏ឃើញថាម៉ោង7ជាងហើយជីមីនខឹងចិត្តងើបចេញដោយមិនមើលមុខយ៉ុនហ្គីបន្តិចសោះ

<ហាសហាកូនទាខឹងហើយ>យ៉ុនហ្គីអង្គយសើចលើពូកាន់តែបញ្ឆេះកំហឹងជីមីនថែម

<អឺ!ខឹងហើយ>ឮហើយយ៉ុនហ្គីឈប់សើចងាកទៅមើលជីមីនដោយមុខស្មើ យ៉ា!ក្មេងនេះកាន់តែព្រហើនហើយតើ

ទីប្រឹក្សាបេះដូង💞(ចប់)Tempat cerita menjadi hidup. Temukan sekarang