Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
«ហ្ហឹក៎ៗៗ...» ចូលដល់ក្នុងឡានភ្លាម ថេយ៉ុង យំខ្ទប់មាត់ អណ្តឺតអណ្តក តូចចិត្តដែលត្រូវគេចាប់បឺតមាត់ យំតែយំមិនមានទឹកភ្នែក ឯជុងហ្គុកដែលទើបតែចូលមកអង្គុយ ក្រឡេកឃើញភ្លាមក៏សួរ៖
«យំអី?»
«...» ថេយ៉ុង មិនតប ហើយខំយំរំងាស់ឮៗថែម
«ឌឺៗ រំអួយបែបនេះ លើកក្រោយថើបឲ្យយូរបន្តិច កុំឲ្យក្មេងធ្លាប់»គេងាកសម្លក់មុខទាំងខាំមាត់គ្រឺត រួចបន្តបើកឡានចេញទៅ ទាំងមិនខ្ចីលួងអីបន្តិច ទុកឲ្យ ថេយ៉ុង ងរង៉ក់ តូចចិត្តតូចថ្លើម ជាមួយមនុស្សឃោរឃៅដូចជាគេ តាមចិត្តខឹង ចង់តែហក់ចុះចេញពីឡាន តែមិនហ៊ាន។
___
ពេលកំពុងធ្វើដំណើរតាមផ្លូវ ថេយ៉ុង លួចលបសម្លឹងមើលកំលោះសង្ហា ដែលបញ្ជាឡានយ៉ាងស្ងៀមស្ងាត់ និងលួចឆ្ងល់ក្នុងចិត្ត ហើយក៏រៀងភ័យតិចៗដែរ ព្រោះមិនដឹងថា គេកំពុងតែនាំខ្លួនទៅណា មិនប្រាប់គោលដៅ ថែមទាំងបង្ខំឲ្យគេឡើងឡានទាំងបែបនេះ ជិះយូរៗទើបនាយតូចដាច់ចិត្តបង្ហើបសួរ៖
«លោកនាំខ្ញុំទៅណាទៀតហើយ?» ទៀតហើយ...បានន័យថាជាលើកទីពីរហើយ ដែលជុងហ្គុក ចូលចិត្តបន្សល់ចម្ងល់ឲ្យឆ្ងល់ រហូតមកទល់ពេលនេះហើយ នៅមិនយល់ថាគេគិតអីឲ្យប្រាកដ គេគិតអីមកលើក្មេងប្រុសកម្សត់ម្នាក់នេះ? នឹកឃើញចង់យកទៅណាក៏យកទៅ ទាំងមិនបានសួរនាំអ្វីមួយម៉ាត់ ហារឡើងគឺមានតែពាក្យគំរាម។
«ទៅកន្លែងរបស់ឯងវិញ» ជុងហ្គុក តបបណ្តើរ បន្ថយល្បឿនឡានបន្តិច រួចងាកមកមើលមុខនាយតូចមួយដង្ហើម មុននឹងដៃរបស់គេស្រវាទៅចាប់ប្រអប់ដៃស្រឡូនតូចៗដែលមានស្បែកទន់ល្មើយគួរឲ្យថ្នាក់ថ្នម យកមកផ្អឹបនិងច្រមុះ ថើបបណ្តើរ ភ្នែកសម្លឹងមើលផ្លូវបណ្តើរ ខណៈនាយតូច ហាក់ភាំងភ្លឹងជាមួយនិងកាយវិការបែបនេះ រហូតភ្លេចខ្លួនបណ្តោយឲ្យគេកាន់ដៃថើប មិនហ៊ានដកដៃចេញពេលសម្លឹងឃើញទឹកមុខប្លែករបស់គេ ទឹកមុខដែលកំពុងបញ្ជាក់ថា ច្បាស់ជាមានរឿងអ្វីលាក់នៅក្នុងចិត្ត ដែលគេមិននិយាយមកពុំខាន។
«ទៅវិមាននោះវិញឬ?»
«ហ្ហឹម៎»រាងក្រាស់ គ្រហឹមតប ធ្វើឲ្យនាយតូចមានអារម្មណ៍តានតឹងពេលគេមិននិយាយអ្វីសោះបែបនេះ
«ហេតុអី? ក្រែងលោកចង់យកខ្ញុំមកបម្រើក្នុងផ្ទះលោក?» មកមិនទាន់បានមួយថ្ងៃស្រួលបួលផង ឥឡូវក៏យកត្រឡប់ទៅវិញ តើគេកំពុងគិតអ្វីហ្នឹង?
«អ្នកណាថាយកឯងមកបម្រើ?» មែនហើយ! គេមិនទាន់និយាយមួយម៉ាត់ទេថា យកនាយតូចមកឲ្យបម្រើ ផ្ទុយទៅវិញ គឺថេយ៉ុងគិតរឿងទាំងអស់នេះដោយខ្លួនឯង ហើយពេលឮគេសួរបកដូច្នោះ នាយតូច បានតែធ្វើភ្នែកភ្លឹះៗ ស្ងាត់មាត់ឈឹងមិនដឹងថាគួរតែសួរគេបន្តទៀតឬអត់?!
«នៅទីនោះឯងអាចមានសុវត្ថិភាពជាង»ជុងហ្គុក និយាយទាំងដៃនៅបន្តកាន់ដៃនាយតូចមិនលែង ដែលមើលទៅអ្នកទាំងពីរហាក់ដូចជាគូរស្នេហ៍ដែលស្រឡាញ់គ្នាជាយូរមកហើយ ទាំងជាក់ស្តែង ពួកគេទើបតែស្គាល់គ្នាប៉ុណ្ណោះ។
«មានសុវត្ថិភាព?» នាយតូច ស្ទួនពាក្យនេះម្តងទៀត ឯខួរក្បាលក៏រំលឹកដល់ពាក្យសម្តីរបស់ លីហ្វ័រ រួមទាំងមនុស្សស្លៀកឈុតខ្មៅដែលបានចូលមកក្នុងផ្ទះ ជុងហ្គុក ល្ងាចមិញនេះ ឬប្រហែលមកពីពួកគេ ទើបជុងហ្គុក សុខចិត្តយកនាយតូចត្រឡប់ទៅវិញ? ថេយ៉ុង គិតបណ្តើរ ភ័យបុកពោះបណ្តើរ ព្រោះគេគ្រាន់តែចង់រស់នៅបែបជីវិតសាមញ្ញៗប៉ុណ្ណោះ មិនចង់ទៅបៀតបៀនអ្នកណាឡើយ ចុះហេតុអី គ្រាន់តែចង់មានសេរីភាព ស្រាប់តែមានមនុស្សតាមធ្វើបាបទៅវិញ រឿងនេះបណ្តាលមកពីអ្នកណា?
