[SKIP]
ងាកទៅមើលអ្នកដែលនៅខាងប្រទេសជប៉ុនឯនោះវិញ ក្រោយពីបានដោះស្រាយគ្នានៅឯតុលាការជាមួយនឹងជនបានបង្ករឿងបំផុសបំផុលអំពីក្រុមហ៊ុនរបស់ខ្លួនរួចរាល់អស់ហើយភ្លាមនោះ នាយក៏ត្រូវឡើងយន្តហោះមកកាន់ប្រទេសកូរ៉េខាងត្បូងតែម្ដង។
«ជួបគ្នាឆាប់ៗនេះណា បងនឹកអូនណាស់ដឹងទេ?»កម្លោះសង្ហារជនជាតិជប៉ុននោះសម្លឹងចុះទៅក្រោមនៃទិដ្ធភាពនៃប្រទេសកូរ៉េនិងឧទានឡើងល្មមឮតែខ្លួនឯងតិចៗ
មិនប៉ុន្មាននាទីក្រោយយន្តហោះក៏បានចុះចតនៅលើទឹកដីប្រទេសកូរ៉េខាងត្បូងនៅក្នុងព្រលានយន្តហោះអ៉ីនឆុន។ នាយខ្ពស់ចំណាយពេលប្រហែលជាជិត1ម៉ោងទម្រាំតែ check out រួចរាល់។
នាយបោះជំហានជើងវែងៗរបស់ខ្លួនដើរចេញមកខាងក្រៅជាមួយនឹងកូនចៅជំនិតរបស់ខ្លួន រួចក៏ឈប់ភ្នែកសម្លឹងរកមើលអ្នកមកទទួលខ្លួន ភ្នែករ៉េចុះរ៉េឡើងក៏ប៉ះនឹងបុរសវ័យប្រហែល50ក្រាស់ម្នាក់ដែលកំពុងតែឈររងចាំនាយនោះ។ ក្រោយពីឃើញអ្នកមកទទួលហើយនាយក៏ប្រញាប់ដើរទៅរកទាំងញញឹម។
«សួស្តីលោកពូ»នាយខ្ពស់ក៏អោនគំនាប90°ចំពោះមុខអ្នកដែលមានឋានៈជាពូរបស់នាយនោះ
«អឹម ឆាប់ឡើងឡានទៅ»
«បាទ~»
ពួកគេក៏នាំគ្នាឡើងឡានដោយមានកូនចៅជំនិតរបស់នាយខ្ពស់ឡើងទៅបើកបរជំនួសម្ចាស់ឡាន។ នៅតាមផ្លូវទៅផ្ទះ 2នាក់ពូក្មួយឯនេះក៏សួរនាំអំពីសុខទុក្ខគ្នាតាមរបៀបអ្នកដែលឃ្លាតគ្នាយូរ។
ពួកគេជជែកគ្នានៅក្នុងឡានរហូតឡានបើកចូលទៅឈប់ក្នុងទីធ្លាភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយទើបឈប់និយាយហើយចុះពីលើឡានដើរចូលទៅក្នុងផ្ទះ។
[SKIP]
꧁ព្រឹកថ្ងៃថ្មី꧂
មនុស្សគ្រប់គ្នានាំគ្នាងើបពីព្រលឹមដើម្បីបំពេញកិច្ចការរៀងខ្លួន នៅឡើយតែ2នាក់ដែលនៅក្នុងបន្ទប់ឯនេះគេងមិនចង់ងើប ព្រោះតែមេឃត្រជាក់ៗបានគេងអោបគ្នាហើយបានក្រលំភួយអញ្ចឹងទៀតទើបធ្វើឲ្យពួកគេមិនចង់ងើបឡើយ ទោះជាមានម៉ោងរោទ៍ដាស់ពួកគេក៏ដោយ។ តែដោយទ្រាំនឹងសម្លេងរោទ៍រំខាននោះមិនបានទៀត នាយក្រាស់ក៏លូកដៃទៅរាយរកទូរស័ព្ទមកចុចបិទសម្លេងរំខាននផះ។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី១៩ : ឆាប់មកមន្ទីរពេទ្យសិនមក
Start from the beginning
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)