ភាគបញ្ចប់: សងគេវិញមក

Start from the beginning
                                        

អ្នកស្រីគីមនៅចំណាយពេលយ៉ាងយូរសម្លឹងមុខស្រគត់ស្រគំគួរឲ្យអាណិតរបស់កូនប្រុស។ យូរៗម្តងគាត់គក់ទ្រូងដើម្បីកុំឲ្យស្ទះខ្យល់ដង្ហើម គាត់មិនចង់បង្ហាញសកម្មភាពទាំងនេះឲ្យអ្នកឯទៀតបានដឹងពីទំហំនៃក្តីស្រឡាញ់របស់ម្តាយចំពោះកូនឡើយ។ ស្ត្រីចំណាស់សម្លឹងកូនប្រុសឥតព្រិចភ្នែកដល់ថ្នាក់ពេលវេលាខ្លះសើចចេញមកដូចមនុស្សវិកលចរិត ហើយក៏មានទាំងទប់ចិត្តមិនបានស្ទុះទៅឱបកូនក៏មាន។

. . . .

«បង! អូនបារម្ភណាស់ខ្លាចថាជីមីនមានរឿងអ្វី អូនចង់ទៅមើលគេណាស់» ហូប៊ីនិយាយទៅកាន់ថេយ៉ុង

«អូនអត់ទ្រាំសិនទៅហូប៊ី! អ្វីៗនឹងប្រសើរឡើងវិញបងសន្យា នៅពេលណាដែលទទួលបានការអនុញ្ញាតពីលោកប៉ាយើងច្បាស់ជាអាចទៅមើលជីមីនបានហើយ» ថេយ៉ុងនិយាយលួងលោមក្មេងប្រុសកម្សត់ក្នុងដៃដោយដាក់គេឲ្យផ្អែកស្មានាយ ក៏ព្រោះតែពួកគេជាមិត្តស្និតស្នាលទើបនាយមិនចង់ឃើញហូប៊ីខូចចិត្តហើយម៉្យាងពួកគេនៅមិនទាន់អាចទៅមើលជីមីនបាននៅឡើយទេ។

«អូនស្តាប់តាមបង!» ហូប៊ីផ្អែកស្មានាយហើយញញឹមស្រាលៗបង្ហាញការជឿជាក់យ៉ាងពេញទំហឹងលើនាយកម្លោះ

«ថេយ៉ុងហ៎ា!» បានមួយស្របក់ហូប៊ីក៏ពោលហៅនាយកម្លោះដោយសំឡេងស្រទាន់ទាំងភ្នែកនៅតែបន្តសម្លឹងមើលទៅកាន់ព្រះចន្ទដដែល។

«ហ្ហឹម?» នាយគ្រហឹមនឹងបំពង់កបង្ហាញថាកំពុងចាំស្តាប់នូវអ្វីដែលហូប៊ីចង់និយាយណាស់

«តើបងជឿលើរឿងនោះទេ?»

«រឿងនោះ? រឿងណាទៅ?» នាយបញ្ជាក់

«គឺរឿងលោកយាយវ៉ាងម្នាក់នោះ តើជីមីនអាចកើតអ្វីទេ?»

«បងមិនច្បាស់! ក៏ប៉ុន្តែបងជឿថាប្អូនបងរឹងមាំគេច្បាស់ជាអាចប្រឈមនឹងជំងឺបាន» នាយដាក់សង្ឃឹមមុតមាំទៅលើជីមីនទាំងស្រុងទាំងកាយនិងចិត្ត ទទួលស្គាល់ថាពេលវេលានៃការផ្លាស់ប្តូរព្រលឹងកន្លងមកបានបង្រៀននាយច្រើនណាស់ហើយធ្វើឲ្យនាយក្លាយជាមនុស្សថ្មីដែលចេះគិតពិចារណាបានច្រើន ចេះលើកទឹកចិត្ត ចេះសព្វចេះគ្រប់។

You've reached the end of published parts.

⏰ Last updated: May 30, 2024 ⏰

Add this story to your Library to get notified about new parts!

I'll Change For You (ចប់)Where stories live. Discover now