"លោកប្រធានពិតជាចង់ធ្វើបែបនេះមែនហេស?"
គ្រីសសួរទៅម្ចាស់ខ្លួនទាំងភ្ញាក់ផ្អើលសឹងមិនជឿនូវអ្វីដែលខ្លួនបានលឺ។ នេះលោកប្រធានរបស់ខ្លួនកំពុងប្រាប់នាយឱ្យហៅមេធាវីរបស់ត្រកូលដើម្បីមកធ្វើឯកសារការចុះអ៊ីតាស៊ីវិលរបស់គាត់និងអ្នកប្រុសតូច?
"យ៉ាងម៉េច? មានបញ្ហាអី?"
"គឺ... សូមចូលរួមត្រេកអរផងលោកប្រធាន"
ពេលឃើញគាត់រកបានក្ដីសុខជារបស់ខ្លួនបែបនេះ នាយផ្ទាល់ក៏ជួយអរជំនួសដែរ ព្រោះកន្លងមកគាត់ឆ្លងកាត់រឿងរ៉ាវច្រើនពេកហើយ។
"អឹម ចាំយើងតម្លើងប្រាក់ខែឲ្យ"
"បាទអរគុណ លោកប្រធាន"
"តែឯងត្រូវខំធ្វើការឲ្យបានល្អ សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ក្រោយពេលថ្នាំដែលយើងផលិតត្រូវបានទទួលស្គាល់ដោយជោគជ័យ យើងនឹងចុះអ៊ីតាស៊ីវិលតែម្ដង"
"ទទួលបញ្ជា"
សល់ពេលមិនច្រើនទៀតទេ អ្វីដែលនាយបានខិតខំប្រឹងប្រែងនឹងត្រូវលាតត្រដាង ដល់ពេលនោះជំនួញនៃគ្រួសាររបស់នាយ ប្រាកដជាកាន់តែរីកចំរើនមិនខាន...
~ក្រាក
និយាយរឿងអ៊ីតាស៊ីវិលមិនទាន់បានប៉ុន្មានផង ម្ចាស់ខ្លួនដែលនាយបាននិយាយដល់ក៏មកល្មម។ រឿងអស់នោះនាយមិនបានពិភាក្សាជាមួយគេនៅឡើយទេ ហើយក៏មិនគិតថានឹងប្រាប់គេដែរ ចាំដល់ថ្ងៃនោះ ចាំប្រាប់ បើគេមិនព្រមមានតែចាប់បង្ខំហ្នឹងឯង។
សូម្បីតែមកដល់ផ្ទះហើយជេឃេនៅតែសម្ងំក្នុងបន្ទប់ធ្វើការមិនព្រមទៅរកនាយតូចទៀត ការងារនោះប្រហែលជាសំខាន់ណាស់ហើយ។
"គ្រីសចេញសិនទៅ"
"បាទ"
"អូនមករកអី?"
ថេយ៉ុងព្យាយាមថ្នមដៃថ្នមជើងហើយ ព្រោះថាមិនចង់រំខានគេធ្វើការ តែគេនៅតែដឹងទាន់ថាជានាយទៀត ទាំងនៅឈ្ងោកមុខធ្វើការនៅឡើយសោះ។
"អូនប្រាកដជាមករកបងហ្នឹងហើយ ព្រោះមិនឃើញបងទៅរក"
"ចង់ឲ្យយើងទៅរក តែពេលយើងរំលោភក៏ប្រកែក"
"វាជារឿងខុសគ្នា"
នាយតូចដោះសារទាំងមុខខ្មូរខឹងគេដែលនិយាយត្រូវចំណុច ខឹងខ្លួនឯងដែលមិនដែលនិយាយឈ្នះគេ។ ទោះជាខឹង ងរង៉ក់នឹងគេយ៉ាងណាក៏នៅតែនាំខ្លួនឯងចូលទៅជិតគេ ជួយម៉ាស្សាសម្រាលការនឿយហត់ឲ្យគេ។
"បងស្រួលខ្លួនបន្តិចទេ?"
"អឹម"
ជេឃេក្រហឹមពេញចិត្តពេលដែលម្ខាស់ខ្លួនក្រអូប ប្រើដៃស្រឡូនចាប់ផ្ដើមម៉ាស្សាឲ្យនាយ។ ត្រឹមប៉ុណ្ណេះនាយប្រហែលជាធ្វើការលែងដឹងយប់ថ្ងៃហើយ។
ឆ្លៀតពេលដែលគេមិនបានចាប់ភ្លឹក ថេយ៉ុងក៏ព្យាយាមសម្លឹងមើលឯកសារ និងកុំព្យូរទ័ររបស់គេ ដែលពិតណាស់ ទាំងនោះវាគឺជាគម្រោងស្រាវជ្រាវថ្នាំរបស់គេនោះឯង ក្នុងនោះក៏មានរបស់ដែលអ្នកម៉ាក់ត្រូវការផងដែរ។ ព្រះអើយ! ធ្វើយ៉ាងម៉េចទៅ!
"ដៃធ្ងន់ជាងនេះបន្តិច"
"អុ បាទ"
វិះតែសម្លឹងភ្លេចខ្លួនឲ្យគេចាប់បានទៅហើយ។ សំណាងហើយដែលគេមិនចាប់អារម្មណ៍។
"បងកុំខំប្រឹងពេកអី នេះយប់ហើយ ណាមួយបងទើបតែមកពីធ្វើដំណើរផ្លូវឆ្ងាយផង"
"តែយើងនៅមានការងារច្រើនទៀត"
"យ៉ាងណាក៏បងគួរគិតពីសុខភាពខ្លះដែរ"
"បើអូនគិតពីយើង អ៊ីចឹងបង្កើតកូនឲ្យយើងច្រើនៗមក ដើម្បីបានជួយមើលការងារ"
នាយដាក់ឯកសារចុះពីដៃមុននឹងទាញថេយ៍ឲ្យមកអង្គុយលើភ្លៅខ្លួនជំនួសវិញ។ ថេយ៉ុងតោងកនាយណែន ឯនាយក៏ចាប់ចង្កេះគេវិញដូចគ្នា ក្នុងពេលដែលក្រសែភ្នែកសម្លឹងគ្នាមិនដាក់។ មិនដឹងយ៉ាងម៉េច ខ្លួនពួកគេដូចជាដែកឆក់ចេះតែចង់រមួលចូលគ្នា។
"បងចង់មានកូនជាមួយអូនទៀត ពិតមែន?"
"បើមិនមែនជាអូន ឲ្យយើងទៅរកនរណា? គឺអូនម្នាក់គត់ដែលយើងចង់មានកូនជាមួយ"
នេះអាចមានន័យថាគេមិនមែនទុកនាយត្រឹមជាឧបករណ៍សម្រាប់ពិសោធន៍នោះទេ តែនាយគឺជាម៉ាក់កូនរបស់គេតែម្នាក់គត់។ គេកំពុងតែបើកចិត្តទទួលយកនាយបន្តិចម្ដងហើយ ចុះបើនាយក្បត់ទេ តើគេប្រែមានអារម្មណ៍បែបណា គេនឹងស្អប់នាយដូចកាលដំបូងដែរទេ?
"បងមិនស្អប់អូនទៀតទេហេស?"
"ប្រាប់តាមត្រង់ចុះ យើង... យើងកំពុងរៀនធ្វើល្អចំពោះអូន យកចិត្តទុកដាក់នឹងអូន ស្រលាញ់អូន អូនទុកពេលឲ្យយើងបន្តិចទៅ យើងកំពុងព្យាយាមហើយ ហ៊ឹម?"
ស្ដាប់សម្ដីរបស់គេ ថេយ៍ក៏យល់ថាស្កប់ស្កល់លែងចង់ធ្វើអ្វីទាំងអស់ ចង់នៅស្មោះស្ម័គ្រតែជាមួយគេម្នាក់ប៉ុណ្ណោះ។ ចង់ឲ្យគេស្រលាញ់នាយ ចង់បានបេះដូងប្រុសម្នាក់នេះខ្លាំងណាស់។
"ជេឃេ... អូន... សុំទោស ហឹកៗ"
"កើតអី? ម៉េចក៏យំ?
"ហឹកៗ គឺអូនស្រលាញ់បង ទោះមានរឿងអីកើតឡើងក៏ដោយបងត្រូវតែជឿអូន ថាអូនស្រលាញ់បងណាស់"
តើនោះជាពាក្យសារភាពស្នេហ៍របស់គេ? ហេតុអីត្រឹមពាក្យស្រលាញ់មួយម៉ាត់ ធ្វើឲ្យខ្លួននាយស្រាលស្ញើក ហាក់ដូចជាកំពុងហោះហើរផុតពីដី?
អារម្មណ៍ដែលត្រូវនរណាម្នាក់ស្រលាញ់ វាមានអារម្មណ៍បែបនេះហេស? ម៉េចក៏វាមានក្ដីសុខយ៉ាងនេះ? នេះហើយ វាអ្វីដែលនាយចង់បាន នេះជាអារម្មណ៍មួយដែលនាយបានបាត់បង់និងបានស្វែងរកអត់រយៈពេលជាយូរ ទីបំផុតនាយក៏បានជួបម្ដងទៀត។
"បងជឿអូន ជឿថាអូនស្រលាញ់និងមិនក្បត់យើងទេ"
To be continue 💗
Admin រវល់ទៅសាកថ្មជីវិត អត់បានសរសេររឿង 😂 admin សុំផ្សព្វផ្សាយបន្តិចដោយសារនេះជាស្នាដៃដំបូង ដែល admin ធ្វើរឿងជាសៀវភៅ សង្ឃឹមថាអ្នកទាំងអស់គ្នាជួយគាំទ្រ 😂♥️ admin សរសេរចប់យូរហើយ តែគេទើបចេញឲ្យ 😂
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
Ch37: យើងកំពុងរៀនស្រលាញ់អូន
Start from the beginning
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)