«ថេយ៉ុងទៅណាហើយ» មិនអូសបន្លាយពេលយូរឡើយ អ្នកស្រីចនមកដល់ភ្លាមគ្មានគិតសួរនាំសុខទុក្ខអ្នកជំងឺអីបន្តិចបែរជាសួររកអនាគតកូនប្រសារដែលបំផ្លាញពិធីពាក់កណ្តាលទីដោយសារមនុស្សគ្មានតម្លៃមិនស្គាល់ប្រភពម្នាក់ទៅវិញ។ គាត់មិនសូម្បីដៀងភ្នែកមើលទៅជីមីនផង អ្នកឯទៀតក៏ដូចគ្នាបង្ហាញភាពចិត្តដាច់មិនអាណិតក្មេងកម្សត់។
«អ៊ំស្រីរកខ្ញុំបាទមែនទេ?» ជាសំណាងដែលពេលនោះថេយ៉ុងមកដល់ភ្លាមៗជាហេតុនាំឲ្យកែវភ្នែកមួយគូនោះបាញ់ទៅរកនាយភ្លាមៗ
«ថេយ៍! មកតាមពួកយើងមួយភ្លែតមកពួកយើងមានការនិយាយជាមួយកូន» អ្នកស្រីគីម លូកមាត់ ហាហៅកូនប្រុសទៅកន្លែងស្ងាត់មួយក្នុងបរិវេណមន្ទីរពេទ្យតែមិនលយចេញក្រៅពេកទេ។ វាជាជាន់ខាងលើបង្អស់នៃអគារសម្រាប់ឲ្យអ្នកជំងឺលម្ហែលេងឬអ្នកមើលថែមកលម្ហែតែប៉ុណ្ណឹង។
. . . . . . . . . . .
រកកន្លែងសមគួរបានអង្គុយស្រេចបាច់ហើយអ្នលទាំងអស់បានចាប់និយាយអំពីរឿងហេតុឲ្យដាច់ស្រេចតែម្តង។ រឿងខ្លះហ៊ានតែទុកយូរទៅកាន់តែយូរទៅ រឿងតូចក្លាយជារឿងធំក៏ថាបាន។ ទឹកមុខបង្ហាញអារម្មណ៍មនុស្សមកទាំងស្រុងដែលម្នាក់ៗសុទ្ធសឹងមានគំនួចក្នុងចិត្តចង់ជម្រះវាឲ្យហើយស្រេចបាច់ឥឡូវឲ្យខានតែបានពុំនោះទេច្បាស់ណាស់នៅមើលមុខគ្នាមិនចំពុំខានទេ។
«ថេយ៍! ខ្ញុំទុកឯងដូចកូនអញ្ចឹងចុះហេតុអ្វី បានជាឯងហ៊ានបំបាក់មុខគ្រួសារទាំងពីរព្រោះក្មេងណាមិនដឹងបែបនេះ?» អ្នកស្រីចន
«ខ្ញុំសុំទោសពិតមែន ការពិតខ្ញុំក៏មិនចង់ឲ្យរឿងនេះកើតឡើងដូចគ្នា»
«ហ្ហឹស!សម្បូរហេតុផលណាស់»
«ខ្ញុំគិតថាឲ្យកូនថេយ៍និយាយសិនទៅអ្នក» លោកគីមដូចជាដឹងអ្វីម៉្យាងថែមទាំងយល់ចិត្តកូនទៀតទើបស្នើឲ្យកូនបកស្រាយ ព្រោះរឿងខ្លះមើលនឹងភ្នែកទទេមិនធ្លុះទេ។ គាត់ចង់ឲ្យកូននិយាយរ៉ាយរ៉ាប់បង្ហាញគ្រប់យ៉ាងមកដោយគ្មានការលាក់បាំងតទៅទៀត។
«រឿងគឺវាចាប់ផ្តើមនៅពេលខ្ញុំបានសុំជុងហ្គុកទៅផ្ទះមុន ពេលនោះខ្ញុំបានឃើញសៀវភៅមួយក្បាលបន្ទាប់ពីកាន់វាអានបន្តិចខ្ញុំក៏ប្តូររាងកាយជាមួយជីមីន....ហេតុនេះហើយទើបពួកយើងរកវិធីរហូតដល់ធ្វើបែបនេះ ពួកខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាដែលអូសទាញមកពាក់ព័ន្ធ» ថេយ៉ុងរៀបរាប់មកគ្រប់យ៉ាងជាការពិតទាំងអស់មិនក្រឡៃសូម្បីមួយឃ្លា។ គេខុសគេអ្នកទទួលមិនចង់ឲ្យនរណាមករងទុក្ខជំនួសគេដូចជីមីនទេវាធ្វើឲ្យគេមានអារម្មណ៍មិនស្រណុកក្នុងចិត្តសោះ។
«ពួកយើងជឿបានយ៉ាងម៉េច?» អ្នកស្រីចននៅប្រកាន់មិនជឿលើក្មេងៗបោកប្រាស់ទាំងនេះឡើយ ទោះបីថេយ៉ុងបកស្រាយសមហេតុផលយ៉ាងណាក៏ដោយ។ គាត់មិនជឿលើអបិយជំនឿអ្វីឡើយមិនមែនសម័យបុរេប្រវត្ថិទេណាកុំចង់មកបោកចាស់។
«ខ្ញុំអាចនិយាយរឿងរ៉ាវទាក់ទងជាមួយសៀវភៅនោះបាន អូននៅចាំរឿងកូនប្រុសយើងទេ?» លោកគីមលូកមាត់ពេលឃើញប្រតិកម្មអ្នកស្រីចនចំពោះកូនប្រុសខ្លួន ណាមួយគាត់ស្គាល់សៀវភៅនោះច្បាស់ណាស់
«អូនចាំ!» ពេលប្តីសួរបែបនេះអ្នកស្រីគីមឆ្លើយយ៉ាងរហ័សហើយមានស្នាមទឹកភ្នែកដានតិចៗលើថ្ពាល់ផងគាត់ហាក់ក្តុកក្តួលអួលអារម្មណ៍កកស្ទះខ្លាំងណាស់
«ការពិតវាអាចទាក់ទងគ្នា តាំងពីបុរាណកាលមកសៀវភៅនេះជាកម្មសិទ្ធិរគ្រួសារខ្ញុំ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីលោកតាខ្ញុំចាកលោកទៅវាចាប់ផ្តើមបាត់ខ្លួនដោយគ្មានមូលហេតុ ដែលពាក់កណ្តាលនៅផ្ទះលោក និងពាក់កណ្តាលនេះនៅក្មេងនោះ ហើយការប្តូរវិញ្ញាណវាមានពិតមែនយ៉ាងណាថេយ៉ុងមិនបានកុហកឡើយ»
«សមហេតុផល» លោកចនស្របលើកលែងតែប្រពន្ធនិងកូនប្រុសដែលនៅស្ងៀមធ្មឹងដូចរូបចម្លាក់
«ចុះរឿងរៀបការវិញលោកពូគិតយ៉ាងណា?»
«គឺ...» ពេលជុងហ្គុកបង្ហើរសំឡេងសួរសំណួរនេះឡើងមកលោកគីមសឹងថារកចម្លើយល្អមួយមកឆ្លើយពុំបានសោះ។ ដ្បិតអីលោកមិនដឹងគួរសួរកូនប្រុសបែបណារឿងវាវែងអន្លាយដូចឥណ្ឌាអញ្ចឹងឆ្លើយមិនងាយចេញទេ។
To be continued!
Writer: Naomi 🥢🌷
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...
ភាគទី11: ខកចិត្ត
Start from the beginning
