ភាគទី១៣ : ពាក្យចចាមអារ៉ាម

Start from the beginning
                                        

«ជាអ្នកណាទៅ អើយ~»ស៊ុននូ ឈរទន្រ្ទាំជើងដូចកូនក្មេង

«គឺជាខ្ញុំ!»រាងខ្ពស់សង្ហាមកពីណាមិនដឹងក៏បានបង្ហើបសម្លេងចេញមក ហើយសម្លេងនេះក៏បាននាំឲ្យអ្នកទាំង4ងាកទៅមើលព្រមគ្នាទាំងឆ្ងល់ថាជាអ្នកណា

«???»

«ខ្ញុំឈ្មោះហារ៉ូ ជាកូនចៅរបស់លោកម្ចាស់ហ៊ីស៊ឹងដែលគាត់បានបញ្ជូនខ្ញុំមកឲ្យការពារចៅហ្វាយតូចនៅក្នុងសាលានេះ ខ្ញុំពិតជាសូមទោសខ្លាំងណាស់ដែលម្សិលមិញនេះ ខ្ញុំទៅជួុយចៅហ្វាយតូចមិនទាន់ ហើយរឿងមួយនោះគឺជាខ្ញុំដែលជាអ្នកប្រាប់ទៅកាន់លោកម្ចាស់"និយាយចប់ក៏អោនគោរពស៊ុននូ

«ខ្ញុំដឹងថាចៅហ្វាយតូចចង់និយាយអ្វី ខ្ញុំធ្វើនេះក៏ព្រោះតែជាតួនាទីដែលលោកម្ចាស់បានបញ្ជាមកដូចគ្នា»ហារ៉ូ

«ហ៊ឹម ខ្ញុំមិនបន្ទោសលោកនោះទេ»ស៊ុននូ ក៏ងក់ក្បាលយល់ ព្រោះគេដឹងថាហ៊ីស៊ឹងជាមនុស្សផ្ដាច់ការប៉ុណ្ណា

«អរគុណចៅហ្វាយតូច»ហារ៉ូ

«អឺគឺ...នៅទីនេះលោកហៅខ្ញុំធម្មតាបានហើយ មិនបាច់ចៅហ្វាយតូចអីនោះទេ»ស៊ុននូ ស្ដាប់មើលទៅដូចជាមិនទម្លាប់ គេក៏ប្រាប់ឲ្យហារ៉ូហៅខ្លួនធម្មតាវិញ មិនបាច់ចៅហ្វាយតូចអីនោះទេ

«បាទ»ហារ៉ូ

«ទៅរកអ្វីញ៊ាំទេ?»ហេរីន បន្លឺឡើង

«អឹមៗ»ពួកគេងក់ក្បាលហើយក៏នាំគ្នាដើរទៅតែកណ្ដឹងសាលាក៏បានរោទ៍ឡើង

«ហៃយ៉ា ដល់ម៉ោងចូលរៀនវិញទៀតហើយ មិនទាន់បានញ៊ាំអ្វីផង»ជុងវ៉ុន ត្អូញត្អែរមុខជូហួញ

«ចាំទៅទិញឲ្យក៏បានណា»ហារ៉ូ

«ប៉ុន្តែដល់ម៉ោងចូលរៀនហើយនឹង»ហេរីន

«មិនអីនោះទេឆាប់ចូលថ្នាក់ទៅ បន្តិចទៀតខ្ញុំនឹងយកមកឲ្យ»ហារ៉ូ

«ទិញឲ្យពួកគេចុះ ខ្ញុំមិនបាច់ទេណា»ឆេវ៉ុន

«ខ្ញុំក៏ដូចគ្នា»ស៊ុននូ

«បាទ»ហារ៉ូ ពួកគេក៏បំបែកគ្នាទៅតាមថ្នាក់រៀងខ្លួន ឯហារ៉ូក៏ទៅទិញអ្វីឲ្យជុងវ៉ុននិងហេរីន

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now