ភាគបញ្ចប់:ម្ចាស់កែវភ្នែក​ ចន​ ជុងហ្គុក​!

Start from the beginning
                                        

      «ប៉ា..ម៉ាក់!លោកពូ​ជា​ស្វាមីរបស់កូនណា​ សង្ឃឹម​ថា
ប៉ាម៉ាក់នឹង​រីករាយ​ទទួល​នូវ​សេចក្ដី​ស្នេហា​របស់​ពួកយេីង»
     «ពួកគាត់​ប្រាកដ​ជា​សប្បាយ​ចិត្ត​»
     «បងដឹង​ច្បាស់​យ៉ាងនេះឫ?»
     «បង​ធ្លាប់​សារភាព​ប្រាប់​ពួកគាត់ម្ដងហេីយ»
    «ពិតមែនហ៎?ពីពេលណា?»
    «ថ្ងៃដែលអូនដឹងការពិត​ ហេីយ​ទាមទារ​មកផ្នូរលោកប៉ា
អ្នក​ម៉ាក់ទាំង​ភ្លៀងសឹងតែបាក់មេឃ»
      «អូនមិនដឹងសោះ»
       «បង​ធ្លាប់​ស្បថ»សារ៉ារាហ្វៀ​ ចំហមាត់​ ភ្ញាក់ផ្អេីល​។
លោកពូបាន​ស្បថ​ចំពោះមុខផ្នូរលោកប៉ា​អ្នក​ម៉ាក់​ខ្លួន​?ហេតុ​អ្វី​
លះបង់ដល់​ម្លុឹង?​

      កាយមាំ​ងេីបឈរ​ ចាប់ដៃ​លេីក​ភរិយាឲ្យ​ឈរ​ក្បែរ​ខ្លួន​
រួច​ក្រសោបរាងកាយ​តូច​ស្រឡូន​ឱប​ជាប់​ដេីមទ្រូង​ដ៏សែន
កក់​ក្ដៅ។

     «បងធ្លាប់​ស្បថ​ថានឹង​ស្រឡាញ់​តែ​ គីម​ សារ៉ារាហ្វៀ​ ជា
ដរាបតទៅ!»
     «បងលះបង់ដេីម្បីអូន​ច្រេីន​ណាស់»
     «មិន​ហៅថាការលះបង់ទេ​ គេហៅថាការ​ផ្ដល់ឲ្យ»
     «មានន័យយ៉ាងម៉េច?»
     «គឺផ្ដល់ឲ្យ​ សារ៉ារាហ្វៀ​ មនុស្ស​ជាទី​ស្រឡាញ់​របស់​បង»
មិន​សូវ​និយាយ​ច្រេីន​ទេ​ តែនិយាយម្ដងៗ​ផ្អែម​ត្រជាក់ដល់
បេះដូង​។ ស្ដាប់​ហេីយ​មានក្ដីសុខ​ គួបផ្សំជាមួយ​ទង្វេី​ដូចទៅ
នឹងសម្ដី​ អត់នឹងឲ្យគិតថា​ខ្លួន​ឯងជា​មនុស្ស​សំណាងនៅលេី
លោកមិនបាន។

      «អូននាំបងទៅ​កន្លែង​មួយ»និយាយ​រួច​ ដៃតូចក៏​ស៊កចូល
ក្នុង​ម្រាមដៃ​វែង​ស្រឡោក​ នាំដេីរទៅ​កាន់ដេីម​ផ្កា​សាគូរ៉ាដ៏
សែនធំ​ប្រចាំវិមាន​ក្រហម​ជា​កន្លែង​មួយដែល​ សារ៉ារាហ្វៀ​ មិនអាច​បំភ្លេចបាន។

       កាយមាំដាក់​ខ្លួន​អង្គុយ​លេីកៅអី​ក្រោមដេីម​ផ្កាសាគូរ៉ា
ដោយ​មានកាយតូច​ស្រាល​របស់​ភរិយា​អង្គុយពីលេី​ យោល
ជេីងទៅមកៗ​ យ៉ាងគួរឲ្យ​ក្នាញ់ដូចក្មេង៣ឆ្នាំ។

     «បងដឹងទេ​ អូន​តែងតែអង្គុយនៅទីនេះ​រង់ចាំបងដោយ
ឆ្លងកាត់​រដូវកាល​ជា​ច្រេីន​! មិនថា​រដូវ​រងា​ រដូវផ្ការីក​ រដូវ​
ត្រជាក់​ធ្លាក់​ភ្លៀង​ រដូវក្ដៅឫ​រដូវ​រំហេីយ​ អូន​សម្លឹង​មេីលទៅ
ផ្លូវ​ដ៏សែន​ឆ្ងាយ​ សម្លឹង​មេីលផ្ទៃមេឃ​ដែល​គ្មាន​កោះត្រេីយ
សង្ឃឹម​ថាបងនឹងត្រលប់មកវិញ​ មករកអូន​ ហេីយ​ឱបអូន
ប្រាប់​អូនថា​ បងមកវិញហេីយ​ បងមិនទៅណាចោលអូនទៀត
ទេ»ជុងហ្គុក​ ក្រសោប​ប្រអប់ដៃ​ទន់​ស្រឡូនដូចបន្លាក្រូចមក
ថែលថេីប​ជា​ច្រេីន​ខ្សឺត​ រួច​ដាក់​សង្កត់លេីដេីមទ្រូង​ ឲ្យ​ប៉ះ
នឹង​បន្តោង​ខ្សែក។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now