Ep62: ម៉ាក់នឹង​រៀបចំ​ពិធីមង្គលការឲ្យកូននិង​ហ្វៀ​ណា

Mulai dari awal
                                        

       នេះហេីយ​ គឺជា​ហេតុ​ផលដែលគាត់បំបែកពួកគេ​ មិន
មែនព្រោះ​ខ្លាច​អាប់ឱន​កត្តិយស​ កេរ្ដិ៍ឈ្មោះទេ។

       ជំហាន​វែងៗបោះកាន់តែកៀកទៅជិតម្ដាយ​ ស្រវាចាប់
ដៃ​ជ្រីវ​ជ្រួញមកកាន់​ រួចពោល​ពាក្យ​ដែល​លាក់​ក្នុង​ចិត្ត​ចេញ
មក៖

     «ខ្ញុំ​ខឹងដែលម៉ាក់​បំបែក​ខ្ញុំ​និង​ហ្វៀ​អស់​ជិត៥ឆ្នាំ​! ខ្ញុំ​ខឹង
ដែលម៉ាក់មិន​ទទួល​ស្គាល់​ស្នេហា​របស់​ពួកយេីង​! ខ្ញុំ​ខឹងម៉ាក់
មករហូត​! តែក្រោយពេល​ខ្ញុំ​បានដឹង​ខ្លួន​ថា​ត្រូវ​ក្លាយជា​ឪពុក
គេ​ ខ្ញុំ​ក៏​ចាប់​ផ្ដេីម​យល់​អារម្មណ៍​អ្នក​ជាឪពុកម្ដាយ​ ខ្ញុំ​ដឹង​ចិត្ត
គំនិត​របស់​ម៉ាក់​ ខ្ញុំ​ដឹងថា​ឈឺចាប់​ ម៉ាក់​ខូចចិត្ត​ ពេល​ឃេីញ​
កូន​ប្រុសតែម្នាក់គត់និងចៅ​តែម្នាក់គត់​ខូចចិត្ត​ ខ្ញុំ​ដឹងថាម៉ាក់
លួចយំ​ ហេីយ​ក៏ដឹងថាម៉ាក់មិនដែលមាន​គំនិត​អាក្រក់​មកលេី
ពួកយេីង​ ហេីយ​ខ្ញុំ​រឹតតែ​ដឹងថាម៉ាក់​រអៀស​ចិត្ត​ទេីបមិន​ហ៊ាន​ចូល​ក្បែរ​កូន​ តែ​ខ្ញុំ​ចង់​ប្រាប់ម៉ាក់ថា​ ខ្ញុំ​មិនធ្លាប់ស្អប់ម៉ាក់ទេ»
ម៉ាក់​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ ម៉ាក់​ចិញ្ចឹមកូន​ប្រុសស្រីមកបានយ៉ាង​ល្អ​ ម៉ាក់​ជា​មនុស្ស​ស្រីដ៏​រឹងមាំ​ ម៉ាក់​តែងតែ​ជួប​ស្នេហាមិនសម​ប្រកបតាំងពីនៅក្មេង​ ពេលមាន​គ្រួសារ​ រស់នៅ​ជាមួយ​គ្នាមិនបានយូរក៏បែកបាក់។ កូនស្រីនៅ​ជាមួយ​ម៉ាក់​ តែកូនប្រុស
​ជ្រេីសរេីស​ទៅរស់នៅ​ឆ្ងាយ​តាំងពីក្មេង​ ដឹងថាម៉ាក់​ស្រឡាញ់​កូន​ នឹកកូន​ ចង់ឱបកូន​ណាស់​ ជាពិសេស​គឺពេលនេះ៖

      «ម៉ាក់សុំ​ឱបកូនបានទេប្រុសពៅម៉ាក់?អ្ហឹកៗ»ជុងហ្គុក​
ចូលទៅឱបម្ដាយមួយ​សន្ទុះ​ ទេីប​ថយក្រោយ​មួយ​ជំហាន
ទម្លាក់​ខ្លួន​ លុត​ជង្គង់​ចុះឱន​ក្បាល​គោរព​សំពះ​ម្ដាយ​ជាលេីក
ដំបូង​ក្នុង​ឆាក​ជីវិត​ ជាហេតុ​ធ្វេី​ឲ្យ​លោកស្រីធំ​ អត់នឹងយំព្រោះ
ភាពរំជួល​ចិត្ត​មិនបាន។ គាត់តែងតែគិតថាកូនមិនធ្លាប់​ស្រឡាញ់​គាត់​ តែពេលនេះគាត់យល់ហេីយ។

      «លោកយាយ»អ្នក​ដែលលួចមេីល​អស់​ពេល​ជាយូរ​ ក៏
បន្លឺសំឡេងហៅលោកយាយ​ រួច​ដេីរទៅជិត​មនុស្ស​ជាទី
ស្រឡាញ់​ ដាក់​ខ្លួន​អង្គុយ​លេី​ឥដ្ឋ​ ឱន​ក្បាល​គោរព​សំពះលោក
យាយជាមួយគ្នា។

       ហ្វីតូ​ ជា​មនុស្ស​ដែល​ផ្ដល់​កម្លាំង​ចិត្ត​និងក្ដី​សង្ឃឹម​ឲ្យ​
ហ្វៀ​ ចង់រស់​បន្ត​ តែ​អ្នក​ដែលមេីលថែ​គឺជាលោកយាយ។
រយៈ​ពេល​ច្រេីន​ឆ្នាំ​មកនេះ​ លោកយាយមេីលថែ​ ហ្វៀ​ បាន
ល្អណាស់​ មិនដែលឲ្យទាស់​ចិត្ត​ មិនឲ្យមាន​សម្ពាធ​ មិន​មាន
អារម្មណ៍​ថា​គ្មាន​អ្នក​ណាសោះ​ក្រៅពីលោកពូ។ ជាងមួយពាន់
ប្រាំរយថ្ងៃមកនេះ​ បេីគ្មានលោកយាយនៅក្បែរ​ ហ្វៀ​ ប្រាកដ​ជាយ៉ាប់ខ្លាំង។

       «អ្ហឹកៗ»លោកស្រីធំ​ ទម្លាក់​ខ្លួន​ចុះ​ ស្រវាឱបកូនប្រុស
និងចៅប្រុស​ណែន​ពេញដៃ។ គាត់​គិតតែ​ម្នាក់ឯង​ថាគ្មាន​អ្នក
ណា​ត្រូវការគាត់​ គិត​តែឯង​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​ តែ
ពេលនេះ​គាត់​ដឹងហេីយ​ ថាគាត់គិតខុសមក​រហូត។

      «ម៉ាក់​នឹង​ធ្វេី​តាម​សន្យា​ ម៉ាក់នឹង​រៀបចំ​ពិធីមង្គលការឲ្យ
កូននិង​ហ្វៀ​ណា»ជុងហ្គុក​ និង​ ហ្វៀ​ ងាកមេីលមុខគ្នា​ទាំង
រំភេីប​ចិត្ត​។ នៅទីបំផុត​ ក្ដី​ស្រមៃបាន​ក្លាយជា​ការពិត​។ ការខិតខំ​ ប្រឹងប្រែង​ ការ​អត់ធ្មត់រង់ចាំ​ និង​ ភាព​ស្មោះត្រង់ដែលមាន​រយៈ​ពេល​៤ឆ្នាំ​៤ខែ៤ថ្ងៃ៤ម៉ោង​ ពិតជាមិន​អាសារបង់ទេ​ ពួក
គេនឹងក្លាយជា​គូស្វាមីពេញ​ច្បាប់​ឆាប់​ៗនេះ។

To be continue...

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Tempat cerita menjadi hidup. Temukan sekarang