Part37:បងស្រឡាញ់អូន!!!

En başından başla
                                        

       "ជីន!!ជីន!អូននៅឯណា?"ណានជុនស្ទុះស្ទាងើបពីលើគ្រែតាមរកអ្នកដែលខ្លួនគេងឱបពេញដៃកាលពីយប់មិញបែជាព្រឹកឡើងមិនឃើញខ្លួននាយទាល់តែសោះមិនដឹងបាត់ទៅណានាយតាមរកសឹងសុះបន្ទប់ទៅហើយបន្ទប់ទឹកបន្ទប់ខ្លួនឯងបន្ទប់ជីនបន្ទប់កូនប្រុសក្នុងទូខោអាវអីក៏មិនឃើញទៀតមិនដឹងបាត់ទៅណាទាំងប្រលឹមបែបនេះ?(អ៎ទម្លាប់ឪឯងបាត់មនុស្សរកក្នុងទូខោអាវហ៎!?)

        "ជីនអូននៅឯណា?ឬក៏......?"នាយរត់ឆ្លេឆ្លាពេញផ្ទះចុះឡើងៗតាមរកអ្នកខាងនោះឡើងវិលខួទៅហើយអារម្មណ៍ភ័យគំនិតអវិជ្ជមានក៏ចេះតែបុកមកផ្ទួនគ្នានាយពិតខ្លាចពិតមែនខ្លាចថារឿងមិនល្អកើតមកលើនាយទៀតណាស់(នោះឪម៉ែរត់ចោល🌚)
      
         "ម៉ាក់ៗឃើញជីនចុះមកទេ?"គ្រាន់តែចុះមកដល់ខាងក្រោមភ្លាមកម្លោះពោះម៉ាយរបស់យើងក៏ហក់ទៅស្រែកសួររកអ្នកដែលមិនដឹងត្រូវជាអ្វីនិងខ្លួនទៅកាន់ម្ដាយក្រែងគាត់បានឃើញខ្លះ

          "ថី ថីហាស៎ស្លន់ស្លោធ្វើមើលមាន់រកពង"លោកស្រីគីមចង់ខ្យល់ទៅហើយមិនដឹងជាកូនប្រុសមានរឿងអីទេបានស្លន់ស្លោរត់ចុះមកទាំងផ្លោះកាំជណ្ដើរម្ដងបីកាំបែបនេះចំណែកទឹកមុខវិញក៏មិនសូវល្អដែល(ទម្លាប់ឪហើយផ្លឡកាំជណ្ដើម្ដង2.3កាំនិងហ៎)

         "ម៉ាក់ឃើញប្រពន្ធខ្ញុំទេ!?"កែវភ្នែកទាំងគូក៏ចាប់ផ្ដើមរលីងរលោងមកទាំងដែលពីមុនមិនដែលបែបនេះទេនាយក៏មិមយល់ដូចគ្នាហេតុអីចាំបាច់មានអារម្មណ៍មួយដែលខ្លាច ខ្លាចគឺខ្លាចបាត់បង់ជីនមានអារម្មណ៍ថាបើសិនជាជីនគ្មានវត្តមាននៅក្នុងជីវិតនាយទេប្រហែលជានាយត្រូងរស់នៅជាមួយភាពឯកការទៅហើយ

         "ហាស៎នរណាប្រពន្ធឯងណាមជុន ស៊ូអ៉ីនាងមកវិញហើយហេស៎ឯណានាងស្រីកាកីនោះនៅឯណា?"លោកស្រីគីមឆ្លេឆ្លារត់ទៅយកវែកឆាច្រងេងច្រងាងដៃសែនខឹងចិត្តគ្រាន់តែឮថាពាក្យថាប្រពន្ធចេញពីមាត់ណាមជុនគាត់មិនបានគិតដល់ជីនទេគាត់គិតថាជាស៊ូអ៉ីជាកូនប្រសារចរឹកសែនថោករបស់ខ្លួន(សុំជេមួយហើយ)

          "ម៉ាក់ៗត្រជាក់ចិត្តខ្ញុំសម្ដៅលើជីនម៉ាក់ឃើញទេ!?"ណាមជុនស្ទុះមកចាប់ម៉ាក់នាយអោយចិត្តត្រជាក់បន្តិចទាំងដែលចិត្តខ្លួនឯងពេលនេះមិនត្រជាក់ដូចគាត់ប៉ុន្មានទេគឺកំពុងប្រហែលជាស្រែកយំបាត់ទៅហើយមើលទៅ
           "ក្រែងគេនៅជាមួយឯងហីមិចមកសួម៉ាក់វិញ!?"គ្រាន់តែលោកស្រីគីមប្រលែងមួយប្រយោគនេះភ្លាមជើងនាយទាំងគូចាប់ផ្ដើមទន់អស់ទីបំផុតរឿងដែលនាយកំពុងតែខ្លាចវាបានកើតឡើងហើយ
     ផឹប
           " ណាមជុនកូនកើតអី!?"អ្នកស្រីគីមចាប់បើកភ្នែកធំៗមិនយល់ពីអ្វីដែលខ្លួនឃើញសភាពកូនប្រុសនៅពេលនោះគឺទឹកភ្នែករាល់ដងគឺគេយំត្រឹមតែពួកនៅស្ងៀមស្ងាត់ម្នាក់ឯងតែពេលនេះគេយំនៅចំពោះមុខគ្រប់គ្នាតែម្ដង
             "គេទៅហើយម៉ាក់គេទៅចោលខ្ញុំហើយអ្ហឹកៗ"នាយបន្ទន់ជង្គង់ស្រែកយំបោកខ្លួនតែម្ដងស្រែករកតែឈ្មោះជីនអាចថានេះបណ្ដោយមកពីខ្លួនឯងមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានជាមានរឿងដល់ថ្នាក់នេះនាយចាំបានថាក្រោយពីបញ្ចប់សង្រ្គៀមយប់មិញរួចនាយសង្កេតឃើញមានស្នាមជាំជាច្រើនកន្លែងនៅលើខ្លួនប្រាណដែលធ្លាប់តែស.រលោងដូចគ្រាប់ខ្សាច់នោះក្នុងចិត្តក៏លួចពោលបន្ទោសខ្លួនឯងដែលសង្ឃឹមថាពេលប្រលឹបឡើងនិងនិយាយជាមួយគេអោយដឹងរឿងនរណាទៅដឹងព្រឹកឡើងបាត់មនុស្សបែបនេះ!?
           "ប៉ាមានរឿងអី!?"ណាមជូរត់ចុះមកត្រហេបត្រហបរត់មកឱបកាយមនុស្សចាស់ដែលកំពុងតែយំសស្រាក់នោះទាំងសម្លឹងមើលលោកយាយខ្លួននិហដកដង្ហើមធំបន្តិចព្រោះតែសភាពប៉ានាយពេលនេះវាដូចជាធ្ងន់ធ្ងរជាងកាលបាត់បង់ម៉ាក់ស៊ូអ៉ីទៀត
           "ណាមជូជីនគេទៅចោលយើងហើយអ្ហឹកៗ"គេទាញកាយកូនប្រុសមកឱបជាប់ដៃបង្ហូទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ក្នុងទ្រូងនាយពេលនេះដូចជាមានគេយកកាំបិតមកចាក់សាច់ដុំតែកំពុងតែមានចលនាថប់ៗនោះជាច្រើនរយកាំបិត
            "ប៉ានិយាយអីក្រែងអាប់ប៉ានៅជាមួយប៉ាមិនចឹង?"
            "ប៉ាសុំទោសប៉ាមើលថែគេមិនបានល្អអ្ហឹកៗជីនមករកបងវិញមកហ៉ឹកហ៉ឹក"អាចថាវាជាកំហុសនាយផងក៏ថាបានព្រោះតែយប់មិញនេះនាយធ្វើបាបគេខ្លាំងណាស់ព្រោះតែកំហឹងនៃសេចក្ដីប្រច័ណ្ឌធ្វើអោយនាយលែងមានសតិធ្វើបាបមនុស្សដែលខ្លួនឯងស្រឡាញ់សមហើយគេរត់ចោលនោះ
             "ស្ដាយក្រោយពេលនេះហួសពេលហើយណាមជុន"អ្នកស្រីគីមចូលមកឱបលួងលោមកូនប្រុសបន្តិចក្នុងចិត្តជាម្ដាយក៏លួចអាណិតកូនមិនតិចដែលទីបំផុតកូនគាត់ព្រមទទួលស្គាល់ហើយថាគេមានអារម្មណ៍បែបណាទៅលើជីនតែបែរជាមកជួបរឿងក្រឡាប់ចាក់បែបដោយសារតែគាត់(និងហើយម៉ែឯង)
             "លោកយំធ្វើអីនរណាស្លាប់!?"សម្លេងស្រួយស្រេះបន្លឺឡើងពីក្រោយខ្នងរបស់ណាមជុនធ្វើអោយអ្នកទាំងបីភ្ញាក់ដូចគេចាប់ទះហើយមិញនេះបាត់ទៅណាភ្លឹបភ្លែតៗដូចខ្មោចឯអ្នកខាងនេះយំស្ដាយស្រណោះរឿងដែលកើតឡើងទឹកភ្នែកសឹងក្លាយជាឈាមហើយ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Hikayelerin yaşadığı yer. Şimdi keşfedin