ភាគទី៥ : ភារកិច្ចជាប្ដី

Start from the beginning
                                        

«ចូលមក»ហ៊ីស៊ឹង

«អឺ ការងារដែលឯងឲ្យយើងធ្វើនោះរួចហើយ»រ៉ូស៊ីន និយាយរួចក៏ដកថ្នាំអ្វីម្យ៉ាងយកមកដាក់លើតុ

«ឯងនេះពិតជាលឿនមែន»ហ៊ីស៊ឹង អត់សរសើមិនបាន ព្រោះតែរ៉ូស៊ីនតែងតែចាត់ការរឿងដែលនាយចង់ឲ្យគេធ្វើរួចរាល់ត្រឹមមួយថ្ងៃមិនដែលលើសថ្ងៃម្ដងណាឡើយ

«ចុះយើងប្រាប់ហើយតើ ថារឿងប៉ុណ្ណឹងសម្រាប់យើងគឺស៊ីផុយ និយាយអញ្ចឹងឯងឲ្យយើងរកថ្នាំនឹងដើម្បីអី?»រ៉ូស៊ីន ដកកំប៉ុងថ្នាំចេញមកឲ្យនាយក្រាស់ នោះគឺជាថ្នាំសម្រាប់អូមេហ្កា រ៉ូស៊ីនចាប់ផ្ដើមឆ្ងល់តាំងពីដំបូង សុខៗឲ្យនាយទៅថ្នាំរបស់អូនមេហ្កាទាំងដែលគេគឺជាអាល់ហ្វា ចាំបាច់អីត្រូវរកថ្នាំនេះមក?

«យកឲ្យក្មេងនោះ»ហ៊ីស៊ឹង

«ក្មេងណា? ឬជាស៊ុននូ?»រ៉ូស៊ីន

«អឺ ក្មេងនោះគឺជាអូមេហ្កា ហើយចុះរឿងដែលយើងឲ្យឯងទៅស៊ើបពីប្រវត្តិរបស់គេនោះ?»ហ៊ីស៊ឹង

«ឈ្មោះ គីម ស៊ុននូ អាយុ 22ឆ្នាំ ជាក្មេងកំព្រាឪពុកម្ដាយស្លាប់ចោល ត្រូវរស់នៅជាមួយពូមីងតាំងពីតូច ប៉ុន្តែពូរបស់គេបានស្លាប់កាលពី5ឆ្នាំមុន......»រ៉ូស៊ីន ក៏រៀបនូវអ្វីដែលនាយស៊ើនដឹងមកប្រាប់ទៅហ៊ីស៊ឹងទាំងអស់គ្មានសល់

«ហ៊ឹម ធ្វើការបានល្អមែនឯងនេះ»ហ៊ីស៊ឹង

«កុំភ្លេច!»រ៉ូស៊ីន ក៏ធ្វើដៃជាសញ្ញាអ្វីម្យ៉ាង

«អឺ យើងដឹងហើយ»ហ៊ីស៊ឹង

«បើស្ដាប់តាមឯងនិយាយទៅក្មេងនេះអាចទុកចិត្តបាន»ហ៊ីស៊ឹង ស្ដាប់នូវអ្វីដែលរ៉ូស៊ីនប្រាប់មកនាយ ហើយក៏និហាយ

«នេះកុំប្រាប់ថាឯងចាប់ចិត្តទៅលើគេណា»រ៉ូស៊ីន ចង្អុលមុខនាយក្រាស់

«ចុះបើមែនវាយ៉ាងម៉េច?»ហ៊ីស៊ឹង

«ហីយ៉ា... ទីបំផុត ហ៊ីស៊ឹង អាម៉ាន់ដាសាគិ ព្រមបើកចិត្តហើយតើនៀក៎»

តុក តុក! កំពុងតែសន្ទនាជាមួយគ្នានោះ ស្រាប់តែមានអ្នកមកគោះទ្វា

«ហ៊ឹម? ចូលមក»ហ៊ីស៊ឹង

«លោកអគ្គនាយកខ្ញុំរកមើលដឹងថាជានរណាហើយ»អារី

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now