ភាគ ២១ ( ខានឃើញរាងអូនយូរ 🤣)

En başından başla
                                        

« ហឹុកៗ លោកប៉ា..អ៊ូស៊ី.. » នូណាងើបទៅអង្អែលធាតុនិងរូបថតរបស់ពួកគេដែលនៅលើធ្នើទូរដោយអារម្មណ៍ឈឺចាប់ក្រៃលែង។ដៃម្ខាងក៏លើកមកក្រសោបពោះរបស់នាង ,ខួរក្បាលចេះតែនាំនាងឲ្យស្រមើលស្រមៃគិតទៅដល់កូនរបស់នាងដែលបានរលូតយ៉ាងវេទនានោះ។ធ្វើឱ្យក្នុងចិត្តរបស់នាងពេលនេះគឺមានតែពាក្យស្អប់តែ ប៉ុណ្ណោះចំពោះប្រុសកំណាចគីមថេយ៉ុង...

☄️ KIM TAEHYUNG SCENE -

« មានរឿងអី? ហេតុអីក៏រញ៉េរញ៉ៃអញ្ចឹង » គ្រាន់តែឈានជើងដល់ក្នុងផ្ទះភ្លាមថេយ៉ុងក៏ចាប់ផ្ដើមជ្រួញចិញ្ចើមភ្លែតព្រោះសភាពផ្ទះរបស់គេនៅពេលនេះគឺបែករបស់របរខ្ទេចគ្មានសល់។
« ស៊េន!! »
« ចៅហ្វាយ » ស៊េនព្យាយាមងើបមករកចាហ្វាយរបស់ខ្លួនទាំងត្រដាបត្រដួសព្រោះរាងកាយគេពេលនេះគឺទ្រុឌទ្រោមគួរសមដោយសារតែត្រូវកូនចៅលោកដនវាយ
« ស៊េនឯងយ៉ាងម៉េចនឹង? » ថេយ៉ុងដើរទៅរកគេ
« គឺលោកដននឹងកូនប្រុសរបស់គាត់បានមកទីនេះគាត់យកជីមមីទៅបាត់ហើយ » ( លោកដននឹងគឺជាប៉ារបស់ជីមមីហាសអ្នកអស់គ្នា )
« ចឹងពួកគេគឺជាអ្នកធ្វើមែនទេ »
« បាទមែនហើយ »
« ហេតុអី? »
« លោកដននឹងបងហ្វុងខឹងខ្លាំងពេលឃើញសភាពរបស់ជីមមីយ៉ាប់បែបនេះ គាត់ខឹងរហូតដល់ចង់រកចៅហ្វាយដើម្បីសម្លាប់សងសឹកឲ្យកូនស្រីរបស់គាត់តែចៅហ្វាយអត់នៅក៏ឲ្យកូនចៅរបស់គាត់ចូលមករករឿងអ្នកនៅក្នុងផ្ទះ គាត់ពិតជាខឹងចៅហ្វាយខ្លាំងណាស់ដែលធ្វើឲ្យកូនស្រីគាត់ក្លាយទៅជាចឹង »

(អាហ្វុងនឹងគឺបងរបស់ជីមមី, ហើយសភាពជីមមីពេលនេះគឺជាមនុស្សវិកលចរឹកនឹងកំពុងពពោះកូនជិតកើតទៀតផង )

« ពួកអា ចង្រៃចូលចិត្តលបខាំតែពីក្រោយខ្នង » ថេយ៉ុងក្ដាប់ដៃណែនសង្រ្គឺតធ្មេញនិយាយដោយសម្លេងធ្ងន់ហើយក៏ដើរទៅតុរកយកកាំភ្លើងរបស់គេដើម្បីទៅរករឿងលោកដនវិញតែក៏ត្រូវស៊េនអោបជើងរបស់គេជាប់ឃាត់មិនឲ្យទៅ
« ចៅហ្វាយកុំទាន់ទៅពេលនេះអីចៅហ្វាយត្រជាក់់ចិត្តសិនទៅ » ស៊េនដឹងច្បាស់ណាស់ថាពេលថេយ៉ុងខឹងខ្លាំងម្ដងៗគឺគេគ្រប់គ្រងចិត្តខ្លួនឯងមិនបានទេរឿងអ្វីក៏គេអាចធ្វើបានដោយមិនញញើតដៃឡើយ អញ្ចឹងហើយគេខ្លាចថាមានរឿងកាន់តែធំទើបមិនចង់ឲ្យថេយ៉ុងទៅ។
« លែងយើង »
« ចៅហ្វាយរំងាប់អារម្មណ៍សិនទៅចាំរកវិធីចាត់ការពួកគេពេលក្រោយក៏មិនទាន់ហួសពេលដែរ »
« បើចៅហ្វាយទៅពេលនេះអាចនឹងមានរឿងធំដឹងដល់ប៉ូលីសពួកយើងយ៉ាប់មិនខានទេចៅហ្វាយ » ( ស៊េនចង់មានន័យថាបើមានរឿងធំរហូតដល់មានការសម្លាប់គ្នានោះ គឺប្រាកដណាស់ថាពួកប៉ូលីសនឹងចាប់ពួកបានយ៉ាងងាយស្រួលហើយដល់ពេលនោះជីមីនក៏មិនអាចជួយគេបានដែរ  )
--ឮស៊េននិយាយមានហេតុផលបែបនេះហើយគេក៏ព្រមត្រជាក់ចិត្តវិញ.

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Hikayelerin yaşadığı yer. Şimdi keşfedin